លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
គណបក្ស សង្គ្រោះជាតិ ដែលមានរូបសញ្ញាព្រះអាទិត្យរះ និងមានពន្លឺកាំរស្មីចំនួន២៤
ដែលតំ ណាងឲ្យ២៤ខេត្ត-ក្រុងរបស់ប្រទេសកម្ពុជា ហើយមានបាវចនា សង្គ្រោះ បម្រើ ការពារ
បាននិង កំពុងតែបក់ចូលយ៉ាងជ្រៅទៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម
សុខា ជាអនុប្រធាននៅថ្ងៃខាងមុខបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជំនឿយ៉ាងមុតមាំថា
នៅពេលបោះឆ្នោតឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងទទួលបានជោគជ័យលើការបោះឆ្នោតជាក់ជាមិនខាននោះឡើយ
ព្រោះប្រជាពលរដ្ឋខ្មែរមិនចង់រស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនបែបនេះតទៅទៀតនោះទេ
។
គណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់សម្រាប់ធ្វើការដឹកនាំប្រទេសជាតិ
ឲ្យមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ រួមជាមួយនិងការលប់បំបាត់ឲ្យអស់នូវអំពើពុករលួយ
និងធ្វើការតំឡើងប្រាក់ខែជូនមន្រ្តីរាជការ ប៉ូលីស ទាហ៊ាន លោកគ្រូអ្នកគ្រូ
និងកម្មករ-កម្មការិនី
រួមជាមួយនិងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋឲ្យបានធ្វើគ្រប់ៗគ្នា ជាពិសេសគឺយុវជន
និងការបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ ដើម្បីជួយសំរួលដល់ការរស់នៅប្រជាពលរដ្ឋឲ្យមានជីវភាពធូធារ
។
គណបក្ស សង្គ្រោះជាតិ
មិនត្រឹមតែទទួលបានការស្វាគមន៏ពីប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក
ក៏ដូចជានៅក្រៅស្រុកនោះទេ សូម្បីតែអន្តរជាតិក៏បានសម្តែងការស្វាគមន៏ចំពោះវត្តមានរបស់
គណបក្ស សង្គ្រោះជាតិ នៅលើឆាកនយោបាយក្នុងប្រទេសកម្ពុជាផងដែរ ហើយពួកគេក៏ចង់ឲ្យ
មានការផ្លាស់ប្តូរមួយយ៉ាងពិតប្រាកដនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៣ ដោយសារតែគេក៏មិនបានពេញចិត្តចំពោះប្រទេសកម្ពុជាដែលមានមេដឹកនាំក្រាញ់និងអំណាចបែបនេះផងដែរ
។
ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង៣០មក
នេះ ត្រូវបានគេមើលឃើញថា មិនបានផ្តល់អ្វីជាដុំកំភួនដល់ប្រទេសជាតិ
និងប្រជាពលរដ្ឋរបស់ ខ្លួននោះឡើង
ក្រៅតែពីអែបអបប្រទេសជិតខាងក្នុងចេតនាដើម្បីផលប្រយោជន៏របស់ខ្លួននោះ ព្រោះគេបានដឹងថា
គណបក្សប្រជាជនមានឈ្មោះនៅក្នុងការនយោបាយប្រទេសកម្ពុជាសព្វថ្ងៃ
គឺបានស្ថិតនៅក្រោមការផ្ចុងផ្តើមរបស់យួនហាណូយ ហើយបានលើកបណ្តុបពួកគេឲ្យមានអ្វីៗ
គ្រប់បែបយ៉ាងដូចពេលបច្ចុប្បន្ន ។ ដូច្នេះហើយបានជាមេដឹកនាំរបស់គណបក្សប្រជាជន
ខិតខំធ្វើអ្វីៗដើម្បីបំពេញនូវមហិច្ឆិតារបស់យួនហាណូយ ដើម្បីជាការតបស្នងសងគុណដែលយួនបាន
លើកបណ្តុបពួកគេឲ្យបានគ្រប់គ្រងប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំមកនេះ ។
ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
អ្វីៗស្ទើតែរលាយ និងវិនាសហិនហោចអស់ទៅហើយ
ហើយបានធ្វើឲ្យប្រទេសមួយនេះកំពុងតែស្ថិតនៅរណ្តៅមាត់ ជ្រោះមរណៈថែមទៀត
ជាមួយគ្នានោះមេដឹកនាំកំពូលរបស់គណបក្សប្រជាជន ក៏បាននឹងកំពុងតែធ្វើការរៀបចំទុកជាស្រេចនូវទាយាទរបស់ខ្លួនដើម្បីបន្តតំណែង
មិនខុសពីការលើកឡើង
របស់ក្រុមអ្នកតាមដាននោះឡើង គឺគណបក្សប្រជាជនពោពេញទៅដោយបក្ខពួកនិយម គ្រួសារនិយម
និងប្រមូលផ្តុំទៅដោយអំពើពុករលួយ ។ ដូចនេះប្រសិនបើយើងដែលជាអ្នកស្នេហាជាតិ មិនធ្វើការសង្គ្រោះប្រទេសកម្ពុជារបស់យើងឲ្យបានទាន់ពេលវេលានោះទេ
ប្រទេសជាតិ និងក្លាយទៅជាកម្ពុជាក្រោមទី២ជាក់ជាមិនខាននោះឡើយ ។ យួនហាណូយ
បានចងគ្រៀកគណបក្សប្រជាជន យ៉ាងជាប់សម្រាប់ធ្វើជាកូនអុករបស់គេ
ក្នុងការលេបត្របាក់ទឹកដីប្រទេសកម្ពុជា ដែលជាមហិច្ឆិតារបស់ពួកគេជាយូរមកហើយនោះ
តែមេដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃខំប្រឹងស្រែកក្តែងៗដើម្បីបំភ្លៃការពិត ថា
យួនហាណូយជាមនុស្សល្អ និងមានចិត្តស្មោះសរ ជាមួយប្រទេសកម្ពុជា ។
សូមជំរាបថា នៅក្នុងដំណើរបំពេញព្រះរាជទស្សនៈកិច្ចរបស់ព្រះមហាក្សត្រព្រះបាទ
បរមនាថ នរោត្តម សីហមុន្នី ទៅកាន់ប្រទេសយួនកាលពីពេលថ្មីៗនេះ យួនក៏បានទូលសុំឲ្យព្រះអង្គ
ទទួលស្គាល់នូវការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសយួនផងដែរ
ហើយពួកគេខំប្រឹងពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យរួចជាស្ថាពរនៅឆ្នាំ២០១២នេះ
។
ជាមួយគ្នានោះ មានមតិលើកឡើងថា
ប្រសិនបើការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរកាន់អំណាចសព្វថ្ងៃ
ជាមួយនិងប្រទេសយួន បើយួនមិនចំណេញលើខ្មែរនោះទេ
គេមិនខំប្រឹងពន្លឿននៃការបោះបង្គោលព្រំដែនឲ្យរួចរាល់នៅឆ្នាំ២០១២ឡើយ ហើយគេក៏មិនចាំបាច់ទទូចសុំឲ្យព្រះករុណា
ព្រះបាទបរមនាថ នរោត្តមសីហមុន្នី ព្រះអង្គទទួលស្គាល់ផងដែរ ។
ដូចនេះប្រជាពលរដ្ឋខ្មែរបានឃើញហើយនូវមហិច្ឆិតារបស់យួនហាណូយ ដែលចង់លេបត្របាក់
ទឹកដីខ្មែរ និងការខិតខំរបស់គណបក្សកាន់អំណាចសព្វថ្ងៃដើម្បីបំពេញតាមតំរូវការរបស់យួន
ដោយខំប្រឹងកាត់ជើងខ្មែរតម្រូវជើងយួននោះ ដែលរួមមាន ការបោះបង្គោលព្រំដែនដោយគ្មាន
ការទទួលស្គាល់ជាអន្តរជាតិ ធ្វើឲ្យបាត់ដីខ្មែរចូលទៅក្នុងប្រទេសយួន
ការបើកដៃឲ្យមានអន្តោប្រ វេសន៏យួនចូលមករស់នៅក្នុងប្រទេសកម្ពុជា
ដោយពុំមានការទប់ស្កាត់ ទាំងនៅលើដីគោក និង នៅលើទឹក ការពុះជ្រៀកប្រទេសកម្ពុជាជាដុំៗទៅឲ្យយួនបន្ថែមទៀត
តាមរយៈការសម្បទានដី សេដ្ឋកិច្ចឲ្យក្រុមហ៊ុនយួនដែលមានរយៈពេលរាប់សិបឆ្នាំជាដើម ។
លោក គង់ គាំ សមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី
ដែលជាអ្នកចាស់ទុំផ្នែកនយោបាយ ដែលធ្លាប់រស់នៅក្នុងជួរគណបក្សប្រជាជនកាលពីពេលកន្លងមក
លោកបានមានប្រសាសន៏ជំរាបជូនទៅប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគាំទ្រគណបក្ស សង្គ្រោះជាតិ ថាការគ្រប់គ្រងរបស់គណបក្សប្រជាជន
និងការបកស្រាយជា៥ម៉ោងរបស់លោក ហ៊ុន សែន នៅក្នុងរដ្ឋសភា
គឺបានធ្វើឲ្យប្រទេសកម្ពុជា ដើរទៅដល់រណ្តៅនៃមាត់ជ្រោះមរណៈហើយ ។ លោក គង់ គាំ បានបន្តថា មុនថ្ងៃទី៧
ខែមករា ឆ្នាំ១៩៧៩ យួន គឺមិនទាន់មានការទន្ទា្រនកំណត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដូចសព្វថ្ងៃនេះទេ
តែចាប់តាំងពីក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩
ប្រទេសកម្ពុជាយើងស្ទើរតែក្លាយទៅជាកម្ពុជាក្រោយទាំងមូល ក្រោមការត្រួតត្រារបស់យួនរហូតមកដល់ពេលនេះ
។
ជាមួយគ្នានោះព្រឹទ្ធសមាជិកសភា លោក គង់ គាំ បានមានប្រសាសន៏ដោយអំពាវនាវដល់ប្រជា
ពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិទាំងអស់ថា ប្រសិនបើបើបងប្អូនចង់ឲ្យប្រទេសជាតិរបស់យើងរួចផុតពីការគ្រប់គ្រងរបស់យួន
និងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ គឺនៅពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខ
សូមកុំបោះឆ្នោតបំរើយួនតាមពួកយួន៧មករាតទៅទៀតឲ្យសោះ ហើយសូមបោះឆ្នោតឲ្យគណបក្ស
សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននៅថ្ងៃខាងមុខ
ដើម្បីឲ្យទឹកដីបាននៅគង់វង្ស និងធ្វើឲ្យអនាគតរបស់ប្រជាពលរដ្ឋរបស់យើងបានប្រសើរឡើង
។
ដូនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រ លាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់
សូមចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានគ្រប់ៗគ្នា ដើម្បីយើងសម្រេចបាននូវគោលបំណង
និងក្តីប្រាថ្នារបស់យើងនៅឆ្នាំ២០១៣ខាងមុខ ព្រោះមានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាគូរប្រជែងដ៏សាកសម្យ និងស្វិតស្វាញជាមួយនិងគណបក្សប្រជា
ជនកាន់អំណាចសព្វថ្ងៃ ។ ជ័យយោ គណបក្ស សង្គ្រោះជាតិ ជាញជ័យ
!!! ៕
No comments:
Post a Comment
yes