សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

គណបក្ស សង្គ្រោះជាតិ ក្រោមការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន រួមជាមួយនិងការយកចិត្តទុកដាក់ពីអន្តរជាតិ និងទទួលបានជ័យជំនះនៅឆ្នាំ២០១៣


គណបក្ស​ សង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសំឡេងតែមួយរវាងគណបក្សប្រជា ធិបតេយ្យទាំងពីរនៅក្នុងប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស បាន
និ​ង​កំពុងតែមានកេរ្តិ៏ឈ្មោះទាំងនៅក្នុងឆាកនយោបាយប្រទេសកម្ពុជា ក៏ដូចជាមានការទទួល​ស្គាល់ និងគាំទ្រពីអន្តរជាតិផងដែរ ព្រោះគណបក្ស សង្គ្រោះជាតិ គឺពោពេញទៅដោយអ្នក​ប្រជា ធិបតេយ្យ និងអ្នកស្នេហាជាតិ ពិតប្រាកដ ។

នៅឆ្នាំ២០១៣គឺជាឆ្នាំដែលអ្នកប្រជាធិបតេយ្យបានដៅហើយថា គណបក្ស សង្គ្រោះជាតិ ត្រូវតែ ទទួលបានជ័យជំនះក្នុងការបោះឆ្នោតលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃជាក់ជាមិនខាន នោះឡើយ ព្រោះបើតាមការស្ទាបស្ទង់ពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ បានសង្ហាញឲ្យឃើញថា ពួកគាត់មានសន្ទុះគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពួកគាត់គ្មានរំពឹង និងសង្ឃឹមលើការដឹកនាំប្រទេសឲ្យមានការរីកចំរើកជឿនលឿន និងគោលរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការពារបូរណៈភាពទឹកដីលើគណបក្សណា ជាង គណបក្ស សង្គ្រោះជាតិ នោះឡើយ ព្រោះគណបក្ស សង្គ្រោះជាតិ គឺបានប្រមូលផ្តុំទៅដោយអ្នក​ស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យនៅក្នុងជួរគណបក្សមួយនេះ ។


សូមជំរាបជូនផងដែរថាជាមួយគ្នានោះ ថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជា​រៀងរាល់ថ្ងៃពួកគាត់គ្រប់គ្នា គ្មានអ្នកណាម្នាក់ទំនេរនោះឡើយ គឺបានចេញទៅតាមបណ្តាខេត្ត​នានា ដើម្បីធ្វើការពន្យល់ និងផ្សព្វផ្សាយពីគោលជំហ៊រ និងគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ក៏ដូចជាការរួមបញ្ចូលគ្នាជាសំឡេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បានជ្រួលជ្រាបបន្ថែមលើអ្វីដែលថ្នាក់ដឹកនាំ​របស់​គណបក្សទាំងពីរធ្វើការជំរាបជូនទៅដល់ពួកគាត់នោះ ។

គួរជំរាបថារបត់នយោបាយនៅក្នុងប្រទេសកម្ពុជានៅពេលនេះ គឺចាំចាប់បំផុតឲ្យអ្នកប្រជាធិប​
តេយ្យត្រូវតែរួមកម្លាំងគ្នាដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើងដែលកំពុងតែ​
លេចលុងក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនេះ ។ ហើយប្រសិន​បើយើងជាអ្នកប្រជាធិបតេយ្យមិនរួមគ្នានោះទេ មិនដឹងថាបន្តិចទៀតប្រទេសកម្ពុជានិងក្លាយទៅ ជាយ៉ាងណានោះឡើយ រីឯប្រជាពលរដ្ឋមិនដឹងជាត្រូវបន្តរងគ្រោះដល់កំរិតណាទៀតនោះទេ ហើយពួកគាត់ច្បាស់ជាក្រីក្រកាន់តែខ្លាំងឡើងៗងើបមុខមិនរួចឡើយ ដោយសារតែបំណុល​បរទេស ដែលរដ្ឋាភិបាលសព្វថ្ងៃបានខ្ចីគេរាប់ពាន់លានដុល្លា ហើយយកមក​ចំណាយយ៉ាងខ្ជះ​ខ្ជាយ​ដោយមិនត្រួវខ្ទង់ កើតជាអំពើពុករលួយ ចំណែកឯប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនបាន​ទទួល​ផលប្រយោជន៏អ្វីពីបំណុលនោះ បានក្លាយទៅជាអ្នកចេញសងគេទៅវិញ រួមជាមួយនិង បញ្ហដ៏ទៃទៀតជាច្រើនទៀតដែលកំពុងតែប្រឈម និងតម្រូវឲ្យគណបក្ស សង្គ្រោះជាតិ សង្គ្រោះ ជាបន្ទាន់នោះ ។

យ៉ាងណាម៉ិញ ចំណែកឯលោក​ សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ លោកក៏បាន និងខិតខំធ្វើការងាររបស់លោកជាមួយនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូរមួយ ពិតប្រាកដនៅឆ្នាំ២០១៣ ដោយជោគជ័យប្រព្រឹត្តទៅដោយអហិង្សា សេរី ត្រូវត្រូវ និងយុត្តិធម៌ ទៅតាមឆន្ទះរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលនោះគឺលោកបាននិងកំពុងតែធ្វើ​ការ​ទាម​ទារឲ្យការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្បាល ម៉ាស៊ីនរបស់ស្ថាប័នមួយនេះផងដែរដែលមានលោក អ៊ឹម សួស្តីជាប្រធាន និងលោក ទេព នីថា​ ជាអគ្គលេខាធិការនោះ ។

សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន ក៏បានអនុម័តយល់ព្រមជាឯកឆន្ទ ក្នុងការគាំទ្រចំពោះអ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ក្នុងការទាមទារឲ្យមានការររៀបចំបោះឆ្នោត ដោយត្រឹមត្រូវតាមបែបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ខាងមុខ ក៏ដូចជាអនុ​សាសន៏​របស់តំណាងអង្គការសហប្រជាជាតិ លោកស៊ូរីយ៉ា ស៊ូប៊ឺឌី កាលពីដើមខែកញ្ញាមក​នេះផងដែរ

ការអនុម័តយល់ព្រមនោះគឺធ្វើឡើងនៅបន្ទាប់ពីកិច្ចប្រជុំ គណកម្មាធិការសភាអន្តរជាតិ ដើម្បីការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលបានរៀបចំឡើងក្នុងប្រទេសហ្វីលីពីន កាលពីថ្ងែទី១០ ខែកញ្ញា ឆ្នាំ២០១២ ។ កិច្ចប្រជុំនោះគឺបានដឹកនាំដោយលោក ហ្វ្រែនគ្លីន ឌ្រីលុន សមាជិកព្រឹទ្ធសភា របស់ប្រទេស ហ្វីលីពីន ដែល​ជាប្រធាន

គួរបញ្ជាក់ជូនផងដែរថា គណកម្មាធិការសភាអន្តរជាតិ ដើម្បីការ​បោះឆ្នោតដោយសេរី និងយុត្តិ
ធម៌នៅកម្ពុជា គឺជាអង្គការអន្តរជាតិ ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំអ្នក​ប្រជា​ធិបតេយ្យ សមាជិកសភាមកពីបណ្តាប្រទេសនានាលើសកលលោក ដើម្បីគាំទ្រចំពោះគោល​ជំហររបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឲ្យមានការរៀបចំបោះឆ្នោតដោយសេរី​ ត្រឹមត្រូវ និងយុត្តិធម៌ នៅក្នុងការ បោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។

ជាមួយគ្នានោះនៅក្នុងលិខិតជាចំហរមួយរបស់លោក សម រង្ស៊ី ដែលជាប្រធាន គណបក្ស សង្គ្រោះជាតិ លោកបានបញ្ជាក់ថា សហគមនអន្តរជាតិ តំណាងប្រទេស និង តំណាងអង្គការអន្តរជាតិនានា ជាច្រើនបានគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ហើយ​លោកក៏រំពឹងថា ប្រទេសមួយចំនួនទៀត ដែលស្ថិតនៅក្បែរខាងប្រទេសកម្ពុជា កនឹងសំដែងសុឆន្ទៈគាំទ្រ ចំពោះកិច្ចខិតខំរបស់លោក ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាផងដែរ ។ លោក សម រង្ស៊ី បានបន្តនៅក្នុង លិខិតចំហររបស់លោកថា ការសម្តែងជំហររួមគ្នា និង​កិច្ចសហការរួមគឺជា​កម្លាំង​ប្រមូលផ្តុំ ដែលអាចជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា តាមរយៈប្រជាពលរដ្ឋដែលទទួលបានសិទ្ធិក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ដែល​មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្តង់ដារអន្តរជាតិ

លោក សម រង្ស៊ី នៅក្នុងលិខិតរបស់លោកដដែល ក៏បានសម្តែងនូវអំណរគុណ ចំពោះលោក​ អាគី ណូ ប្រធានាធិបតីប្រទេស ហ្វីលីពីន រួមទាំងថ្នាក់ដឹកនាំ នានារបស់ប្រទេសហ្វី លីពីន ដែលមក​ ពី គ្រប់គណបក្ស​នយោបាយ ក្នុងការរៀបចំជំនួបពិភាក្សាជាមួយ នឹងរូបលោក លើបញ្ហាការបោះ​ ឆ្នោត នៅក្នុងប្រទេសកម្ពុជានាពេល​ខាងមុខ ដែលកំពុងតែមានបញ្ហាចំរូងចំរ៉ាស់ ដូចជាការលើក​ ឡើងរបស់​ប្រេសិត​ពិ​សេសអង្គការសហប្រជាជាតិ លោក ស៊ូរីយ៉ា ស៊ូប៊ឺឌី ។ ហើយលើស​ពីនេះ​ទៅ​ទៀត លោកក៏អរគុណដល់ប្រទសឥណ្ឌូនេស៊ី ដែលបានសម្តែងនូវជំហរគាំទ្រ ចំពោះរូបលោក នឹងបានរៀប​​ចំជំនួបជាមួយនឹងរូបលោកផងដែរ ។ ដែលទាំងអស់នេះគឺជាកម្លាំង​ក្នុងការ​ជំរុញឲ្យមា ន ការផ្លាស់ប្តូរ និងទទួលយករបៀបដឹកនាំតាមបែបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា នាពេល​ដ៏ខ្លីខាងមុខតាមរយៈការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទៅតាម​ឆន្ទះ​របស់ប្រជាពលរដ្ឋខ្មែរ ។ ហើយគណបក្ស សង្គ្រោះជាតិ នៅពេលនោះនិងទទួលបានជោគជ័យ​លើ ការបោះឆ្នោតជាក់ជាមិនខាននោះឡើយ ៕

No comments:

Post a Comment

yes