ស្វាយរៀង៖ កម្មករ កម្មការិនីរោងចក្រផលិតស្រោមដៃយ៉ក ប្រមាណ៧៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដេករណូងរណាងធ្វើឲ្យកម្មករក្នុងរោងចក្រជាង៥០០នាក់ភ័យតក់ស្លក់រត់ចេញពីរោងចក្រថោយធុំក្លិនពុលចេញពីក្រណាត់។
ហេតុការណ៍ណេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីថ្ងៃ ទី២១ខែកញ្ញាឆ្នាំ២០១២នៅក្នុងរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ មូលហេតុនាំឲ្យកម្មករដួលសន្លប់នេះត្រូវកម្មការិនី ឈ្មោះ សៀវ ស្រី អាយុ២៧ឆ្នាំ មានផ្ទៃពោះ ៤ខែ មានទីលំនៅ ភូមិព្រៃទទឹង ឃុំប្រ សូត្រ ស្រុកស្វាយទាប បានប្រាប់វិទ្យាសាស្ត្រខ្មែរ ថា កម្មករ កម្មការិនី បានចូលធ្វើការនៅវេលាម៉ោង ៨និង២០នាទី ព្រឹកស្រាប់តែមានធុំក្លិន ថ្នាំពុលភាវចូលក្នុងអាគាររោងចក្រស្រាប់តែ ទន់ដៃទន់ជើងដួលសន្លប់តែម្ដងពេលដឹងខ្លួនស្រាប់តែឃើញដល់មន្ទីរពេទ្យបាត់ទៅហើយ។វេជ្ជបណ្ឌិតបានឲ្យដឹងថាស្ត្រីដែលដួលសន្លប់ថែមទាំងមានផ្ទៃពោះហើយចុះពោះនេះគឺដោយសារថាតុថ្នាំពុលប៉ះពាល់ខ្លាំងដល់ទារកក្នុងផ្ទៃ។
ទាក់ទិននិងករណីខាងលើលោក ព្រំ ចាន់ថាតំណាងរោងចក្រយ៉ក បាននិយាយថាកម្មករដែលដួលសន្លប់មិនមែនមកពីពុលក្លិនពីរោងចក្រទេគឺពុលក្លិនចេញពីស្រែដែលបាញ់ថ្នាំស្រូវដោយចោទប្រកាន់ម្ចាស់ស្រែខាងលិចរោងចក្រនោះថាបានបាញ់ថ្នាំស្រូវទើបបណ្ដាលឲ្យពុលដូច្នេះ។ទឡបីជាយ៉ាងណាក៏ដោយម្ចាស់ស្រែក៏បានបដិសេធ ថាមិនបណ្ដាលមកពីការបាញ់ថ្នាំស្រូវនោះទេគឺបណ្ដាលមកពីក្រណាត់មានជាតិពុល។ប៉ុន្តែកម្មករ កម្មការិនី ទាំង៧៦នាក់ដែលរងគ្រោះដោយពុលនោះនិងរង់ចាំស្រាវជ្រាវរបស់មន្ត្រីជំនាញថាបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនោះទេ។បច្ចុប្បន្នកម្មករ កម្មការិនីទាំង៧៦នាក់កំពុងជួយសង្គ្រោះនៅមន្ទីរ ពេទ្យប្រតិបត្តិក្រុងបាវិតនៅឡើយ៕
No comments:
Post a Comment
yes