សពជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខ សម្លាប់ រួចយកសព ដាក់ក្នុងគូទរថយន្ត
រហូតមានក្លិនស្អុយ និងមានដង្កូវចោះ

ភ្នំពេញ: មន្ត្រីយោធាកងអង្គរក្សម្នាក់ ត្រូវបានជនមិនស្គាល់មុខសម្លាប់ រួចទុកក្នុងគូទរថយន្ត ហើយបានយករថយន្ត មកប្លុងចោល នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចអង្គភាព ង៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គ្រួសាររបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហង្ស សុភក្ត្រា អាយុ ៤៥ឆ្នាំ ជាមន្ត្រីយោធាកងអង្គរក្ស របស់លោក ហ៊ីង ប៊ុនហៀង ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ ជិះរថយន្តម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-2609។
ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ជនរងគ្រោះបានប្រាប់ប្រពន្ធកូនថា ទៅធ្វើការនៅខេត្តកំពង់ស្ពឺ ហើយក៏បាត់ដំណឹងរហូត។ លុះមកដល់ម៉ោង ៤ និង ១០ នាទី ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ប្រជាពលរដ្ឋក៏បានប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ចតចោលនៅចំណុចខាងលើហើយក៏គ្មាននរណាម្នាក់ គេចាប់អារម្មណ៍នោះឡើយ រហូតមកមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៩ និង ៣០នាទីព្រឹក ដោយមានការសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ពេលនោះ សមត្ថកិច្ចក៏ទៅស្ទូចរថយន្តនោះ យកមករក្សាទុកនៅក្នុងប៉ុស្តិ៍ចោមចៅ ដើម្បីស្វែងរកម្ចាស់។

សាច់ញាតិបានបន្ថែមថា មូលហេតុ ដែលនាំឲ្យមានការភ្ញាក់ផ្អើលនេះ ដោយសារតែមេកោយរបស់ជនរងគ្រោះ បានទូរស័ព្ទទាក់ទងទៅមន្ត្រីប៉ូលិសគ្រប់ប៉ុស្តិ៍ ទើបដឹងថា រថយន្តត្រូវបានប៉ូលិសស្ទូចយកមកទុក ហើយក៏បានទូរស័ព្ទ ទៅក្រុមគ្រួសារឲ្យមកសាកសួរនៅប៉ុស្តិ៍ប៉ូលិសចោមចៅ។
សាកសពជនរងគ្រោះ ត្រូវបានគេសម្លាប់ ដោយយកខ្សែគោ មកចងស្លាបសេក ហើយយកការុង មកច្រកក្បាល រួចវ៉ៃ ពីក្រោយ បន្ទាប់មករុំស្បោងប្លាស្ទិក ហើយបានយកទៅដាក់ក្នុងគូទរថយន្ត រួចយករថយន្ត ទៅប្លុងចោល។ ក្រោយមកដោយសារតែមានធុំក្លិនស្អុយ ក្រុមគ្រួសារក៏សុំឲ្យសមត្ថកិច្ចគាស់គូទរថយន្តមើល ទើបដឹងថា សពជនរងគ្រោះ ត្រូវបានគេសម្លាប់ចោលយ៉ាងសាហាវ។ បច្ចុប្បន្នសមត្ថកិច្ច នៅមិនទាន់ដឹងពីមុខសញ្ញារបស់ក្រុមជនដៃដល់នោះទេ។
បន្ទាប់ពីសមត្ថកិច្ច បានធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ គឺជាករណីគំនុំរឿងដីធ្លី ព្រោះមុនពេលកើតហេតុ ដែលជនរងគ្រោះបានប្រាប់ប្រពន្ធថា ទៅដោះស្រាយរឿងដីឲ្យគេ៕
No comments:
Post a Comment
yes