សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

ស្ពាន​នាគ​ចំនួន​ពីរ ជំនួស​ឲ្យ​ស្ពាន​ពេជ្រ​ត្រូវ​សម្ពោធ​ឲ្យ​ប្រើប្រាស់


ស្ពាន​នាគ​ចំនួន​ពីរ​សម្រាប់​ឆ្លង​ទៅ​កាន់​ទីក្រុង​រណប​កោះពេជ្រ​ ជំនួស​ឲ្យ​ស្ពាន​ពេជ្រ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​ចំនួន​៣៥៣​នាក់​កាល​ពី​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១០ ត្រូវ​សម្ពោធ​ឲ្យ​ប្រើប្រាស់​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។
តាម​លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ ស្ពាន​នាគ​ភ្លោះ​ ដែល​ក្នុង​ស្ពាន​នីមួយៗ​មាន​បណ្តោយ​១០១ និង​ទទឹក​ប្រវែង​១២,៦៥ ត្រូវ​គេ​ចាប់​ផ្តើម​សាងសង់​តាំង​ពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១១ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១១ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​ជាង​២លាន​ដុល្លារ និង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC)។
ស្ពាន​ប្រភេទ​ធ្នឹម​អ៊ី​ដែល​ធ្វើ​ឡើង​ពី​ថ្ម​ភក់​នេះ​ នឹង​ត្រូវ​គេ​ប្រើ​ប្រាស់​ជា​ស្ពាន​ឯកទិស (​មួយ​ទៅ មួយ​មក) ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​នា​ពិធី​បុណ្យ​អុំទូក​រៀង​រាល់​ឆ្នាំ ក៏​ដូច​ជា​ការ​រៀបចំ​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ។
ដោយ​ឡែក​ស្ពាន​ពេជ្រ​ក្បែរ​នោះ ដែល​មាន​អនុស្សាវរីយ៍​ជូរចត់​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣៥៣​នាក់​ស្លាប់ និង​រាប់រយ​នាក់​ទៀត​រង​របួស ព្រោះ​តែ​ការ​រត់​ជាន់​គ្នា​កាល​ពី​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ត្រូវ​បាន​គេ​បំផ្លាញ​ចោល​ទាំង​ស្រុង​ហើយ ដោយ​បន្សល់​ទុក​តែ​ស្តូប​សម្រាប់​រម្លឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes