សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 1, 2012

ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ប៉ុនប៉ង ផ្តាច់​ស្ពាន​អូរ​គគី ក្បែរ​ពេជ្រនិល​

ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ប៉ុនប៉ង ផ្តាច់​ស្ពាន​អូរ​គគី ក្បែរ​ពេជ្រនិល​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌
 របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ

ភ្នំពេញ: ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ចោទថា មាន​ពាក់ព័ន្ធ​នឹង​ការដាក់​គ្រប់​ប​ន្ទុះ​ផ្តាច់ ស្ពាន​អូរ​គគី ក្បែ​ពេជ្រនិល ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ជាតិ​លេខ​៤ ពី​ភ្នំពេញ ទៅ​កំពង់សោម​នោះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ឃាត់ខ្លួន​តាម​នាំមក​សាកសួរ​ហើយ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​យុត្តិធម៌ របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ករណី​បង្ក​ផ្ទុះ​យក​សំឡេង នៅ​ចំណុច​ស្ពាន​អូរ​គគីរ គឺជា​រឿង​មួយ​ធ្ងន់ធ្ងរ​ដែរ​។ កំលាំងចម្រុះ គិត​តាំងពី​កងកំលាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ ក៏ដូចជា​ ប្រតិបត្តិកា​រសឹក​រង បាន​ចូល​រួមគ្នា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ ក្រោម​ការដឹកនាំ​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​។ ហើយ​ប្រមែប្រមូល​វត្ថុតាង​ធ្វើ​ការងារ​បច្ចេកទេស ហើយ​បានកំណត់​មុខសញ្ញា​មួយចំនួន ដែល​កំពុងតែធ្វើការ​តស៊ូ​។ វត្ថុតាង មានដូចជា គ្រាប់បែក​ដែល​ច្នៃ​ហើយ​មិនទាន់​ផ្ទុះ សំណល់​ដែល​ផ្ទុះ ហើយ​នៅសល់ និង​វត្ថុតាង​មួយចំនួន កំពុងតែ​តាម​ពិនិត្យ​ការងារ​បច្ចេកទេស​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បាន​បញ្ជាក់ថា “​យើង​គិតថា រឿងនេះ បើ​យើង​គិតថា ជា​ភេ​រវ​កម្ម ដូចជា​មិនទាន់​ចំ​ទេ ក៏ប៉ុន្តែ​រូបភាព វា​ប្រហាក់ប្រហែល​។ ហើយ​ការធ្វើ​ឲ្យ​ផ្ទុះ​នេះ គឺ​ដើម្បី​បង្ក​ឲ្យ​មាន​សំឡេង វា​ពាក់ព័ន្ធ​នឹង​ការបង្ក​ឲ្យ​មានការ​ចលាចល​ក្នុងសង្គម​។ ដូច្នេះ​វា​ធ្វើ​ម៉េច កុំ​ឲ្យ​មាន​ស្ថិរភាព​”​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បាន​បន្ថែមថា "​ពាក់ព័ន្ធ​ឧបាយកល​របស់​ពួក​ឧក្រិដ្ឋ​នេះ គឺ​យើង​មាន​ដំណឹង ហើយ​និង​កំពុងតែ​តាម​ពិនិត្យ និង​ចាត់​ការបន្ត​។ ចំពោះ​ជនសង្ស័យ បានកំណត់​មុខសញ្ញា​ខ្លះ​ហើយ សមត្ថកិច្ច​កំពុងតែធ្វើការ​។ ហើយ​ករណីនេះ សមត្ថកិច្ច​ប្រឹងប្រែង​ធ្វើ​រួមគ្នា ហើយ​ការស៊ើបអង្កេត​ឈានទៅ​មុខ និង​អភិវឌ្ឍន៍​ទៅមុខ​"​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បាន​បន្តថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ កំពុងតែ​ពិចារណា​គ្នា ពីព្រោះថា ការគ្រប់គ្រង​សារធាតុ​ផ្ទុះ​នេះ វា​មាន​សមត្ថកិច្ច​ទាំងពីរ​។ ទាំង​ខាង​យោធា និង​ទាំង​ខាង​នគរបាល កំពុងតែ​ពិចារណា​គ្នា ដើម្បី​ធ្វើយ៉ាងណា​ពង្រឹង​ឲ្យ​បានការ​គ្រប់គ្រង​"​។ 

​លោក ម៉ក់ ជី​តូ បាន​បន្ថែមថា ចំពោះ​ការ​បង្កៃ​គ្រាប់បែក បំផ្ទុះ​ក្រោម​ស្ពាន​អូរ​គគី ជិត​ពេជ្រនិល តាមផ្លូវ​ជាតិ​លេខ​៤ ក៏ត្រូវ​បាន​លោក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ចេញ​បញ្ជា​ភ្លាម​។ ហើយ​យើង​ក៏បាន​ចាត់តាំង​គ្រប់​ជំនាញ​ទាំង​សន្តិសុខ ទាំង​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កំលាំង​មូលដ្ឋាន ចាប់ផ្តើម​ស៊ើបអង្កេត ចាប់​ចេញពី​កន្លែងកើតហេតុ និង​ពាក់ព័ន្ធ​មុខសញ្ញា ដែល​សង្ស័យ​កន្លងមក​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បាន​បន្ថែមថា "​ចំពោះ​ករណី​ផ្ទុះ​នេះ យើង​ពិនិត្យ​តាម​ការជាក់ស្តែង​វា​មាន​បញ្ហា​២ ទី​១-​គឺថា បង្ក​ផ្ទុះ ដើម្បី​បង្ក​ការភិតភ័យ និង​ទី​២-​បង្ក​ផ្ទុះ​ដើម្បី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​"​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ក៏បាន​លើកឡើងថា ការ​គ្រប់គ្រង​ធូររលុង ច្របូកច្របល់​អំពី​ជាតិ​ផ្ទុះ ពាក់ព័ន្ធ​វិស្វកម្ម​ស៊ីវិល ករណីនេះ បណ្តាល​ឲ្យ​មា​ន​បាតុភាព​ខ្លះ សភាពការណ៍​ខ្លះ ដែល​ពាក់ព័ន្ធ​រវាង​ផែន​នគរបាល​យុត្តិធម៌ និង​ផែន​សន្តិសុខ​។ ក្នុងនោះ យើង​សង្កេតឃើញថា កន្លងមកនេះ មាន​ករណី​បាត់​ឆ្នូ​ន​គ្រាប់រំសេវ​ជាតិ​ផ្ទុះ ចំនួន ៣ លើក គឺ​នៅ​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​ព្រះសីហនុ​។ នៅ​កំពង់ស្ពឺ ចាប់បាន​ពីរ​នាក់ ប្រមូលបាន​គីប​ឆ្នួន យកមក​វិញ​។ នៅ​ចាប់បាន​ម្នាក់ កំពុង​បន្ត​ចាប់ពីរ​នាក់​ទៀត​។ នៅ​ខេត្ត​ព្រះសីហនុ បាន​ស្រាវជ្រាវ​រកឃើញ ជនល្មើស យក​គីប ទៅ​កប់​ក្នុង​ដី បាន​យកមក​វិញ​។ ហើយ​ថ្មីៗ​នេះ នៅ​ខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​ជំនាញ​ស្រាវជ្រាវ ករណី​ជួញដូរ​គ្រាប់រំសេវ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ និង​បាន​ចាប់យក​វត្ថុតាង​ចំនួន ១៦៥ គីប​។​

​លោក​បាន​បន្ថែមថា ជាការ​កត់សំគាល់ឃើញ​ថា ករណី​ដែល​កើតឡើង​នេះ គឺ​បង្ក​ឲ្យ​មានការ​ផ្ទុះ ទី​១-​នៅ​កោះកុង មានការ​រៀបចំ​គ្រាប់បែក​ច្នៃ ប៉ុន្តែ​មិនទាន់​បានធ្វើ សកម្មភាព​ផ្ទុះ​។ ហើយ​ថ្មីៗ​នេះ មានការ​ផ្ទុះ​នៅ​ត​ចំណុច​ឃុំ​អូរ​តា​គគីរ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​។​

​ចំណែក​លោក​វរសេនីយ៍ឯក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២ ថា ជនសង្ស័យ​ម្នាក់ ត្រូវបាន​យកមក​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២ ទាក់ទង​បញ្ហា​បំផ្ទុះ​គ្រឿងផ្ទុះ​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពានថ្ម​ឈ្មោះ​អូរ​គគីរ ដែល​ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះ​ពី​គីឡូម៉ែត្រ​១០៦ និង​១០៧ ជាប់​ព្រំប្រទល់​ឃុំ​អូរ​បាក់រទេះ ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង ៩ យប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង ៩ យប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២ មាន​ករណី​បំផ្ទុះ​គ្រឿងផ្ទុះ​កែច្នៃ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពានថ្ម ឈ្មោះ​អូរ​គគីរ ក្បែរ​ពេជ្រនិល ដើម្បី​ប៉ុនប៉ង​ផ្តាច់​ស្ពាន ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះ​ពី​គីឡូម៉ែត្រ​១០៦ និង​១០៧ ជាប់​ព្រំប្រទល់​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​មិន​បណ្តាលឲ្យ​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ណា​ម្នាក់​រងរបួស​នោះទេ ដោយ​គ្រាន់តែ​របើក​ថ្ម ទំហំ​ប្រហែល​មួយ​មែត្រ​ការ៉េ​។ ភ្លាមៗ​នោះ ក្រុមហ៊ុន AZ ដែល​បាន​យកលុយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ក៏បាន​ជួសជុល ប៉ះ​អ៊ុត​ភ្លាមៗ​ផងដែរ​៕​

No comments:

Post a Comment

yes