វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” បានចុះផ្សាយកាលពីពេលថ្មីៗនេះថា អាមេរិក បានអនុម័តឱ្យប្រើប្រាស់ ឱសថព្យាបាលរោគអេដស៏ ។ សភាសហរដ្ឋអាមេរិក បានអនុម័តឱ្យប្រើប្រាស់ ឱសថសម្រាប់ព្យាបាល រោគអេដស៏ថ្មី ហើយឱសថ នេះ ត្រូវបានដាក់ លាយបញ្ចូលគ្នា ជាមួយឱសថដែលត្រូវបាន គេរកឃើញ ដោយការធ្វើបែបនេះ ដើម្បី រក្សា បានអាយុជីវិតអ្នកជំងឺ រោគអេដស៏ឱ្យនៅយូរ ។
ការប្រើប្រាស់ឱសថនេះត្រូវ បានអនុញ្ញាត្ដឱ្យ ប្រើលើមនុស្សពេញវ័យ ។ លេខាធិការដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានលើកឡើងក្នុង សេចក្ដីប្រកាសព័ត៌មាន មួយថា កម្រិត ប្រើឱសថព្យាបាលរោគអេដស៏ ” Stribild ” ក្នុង១ថ្ងៃតែមួយកម្រិតប៉ុណ្ណោះ ដោយ ព្យាបាល និងបង្អាក់ការជ្រៀត ចូលរបស់មេរោគហ៊ីវ ។
មជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវ ឱសថបានបញ្ជាក់ថា ”តាមរយៈការស្រាវជ្រាវ និងបង្កើតនូវ ឱសថ នេះ ការព្យាបាលរោគអេដស៏ ត្រូវបានលាយបញ្ចូលគ្នា” ។ ការលាយបញ្ចូលគ្នា នូវឱសថដើម្បី កំចាត់រោគហ៊ីវ ដូចជា Stribild ជាធម្មតាការ ព្យាបាលប្រព្រឹត្ដឡើង ជាប្រក្រតី ៕
No comments:
Post a Comment
yes