សៅ រ៉ានី
លិខិតថ្លែងអំណរគុណនេះត្រូវបានផ្ញើជូនទៅសម្ដេចក្រុងព្រះនរោត្តមរណឫទ្ធិកាលពីថ្ងៃទី ២៧សីហា ដោយលោកសៅ រ៉ានី ប្រធានគណបក្សជាតិនិយម។
លោកសៅ រ៉ានី បានអះអាងថា ការផ្ញើលិខិតអរព្រះគុណដល់សម្តេចក្រុមព្រះនេះក៍ធ្វើឡើងដើម្បីសារទរចំពោះព្រះអង្គដែលបានចាកចេញពីឆាកនយោបាយ និងបញ្ហាមួយចំនួនទៀត ពិសេសការបើកផ្លូវអោយមានការធ្វើសមាជិប្តូរឈ្មោះគណបក្ស និងធ្វើសមាជរួបរួមគ្នារវាងគណបក្សជាតិនិយមអតីតគណបក្សនរោត្ត រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច រហូតមកដល់ពេលនេះគឺសម្រេចបានជោគជ័យ។
នៅក្នុងលិខិតលោកសៅ រ៉ានី ក៏បានបញ្ជាក់ដែរថា គោលបំណងសម្រាប់ការរួបរួមគ្នាឡើងវិញនៃគណបក្សរាជនិយមទាំងពីរក្នុងកាលៈទេសៈនេះ គឺជាយន្ដការមួយស្របតាមសេចក្ដីប្រកាសរួមចុះថ្ងៃទី២៤ ខែឧសភានៅវិមានសន្តិភាព និងស្របតាមព្រះបន្ទូលសម្ដេចក្រុមព្រះ។

នៅមិនទាន់មានការឆ្លើយតបបែបណាពីសម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិដែលកំពុងស្ថិតនៅក្រៅប្រទេសជុំវិញលិខិតរបស់លោកសៅ រ៉ានីខាងលើនោះទេ។
គួរបញ្ជាក់ថា លោកសៅ រ៉ានី អតីតអគ្គលេខាធិការគណបក្សនរោត្តម រណឬទ្ធិបានបង្ខំឲ្យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រកាសលាឈប់ពីឆាកនយោបាយ កាលពីថ្ងៃទី១០ ខែសីហា។
ក្រោយមកលោកសៅ រ៉ានី ក៏បានឡើងធ្វើជាប្រធានគណបក្សនរោត្តមរណឫទ្ធិ ដែលបានប្តូរឈ្មោះជាគណបក្សជាតិនិយមតាមរយៈសមាជកាលពីថ្ងៃទី២៤ ខែសីហា៕
No comments:
Post a Comment
yes