សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ចិន​បញ្ជូន​នាវា​នេសាទ​ជាង​១​ពាន់​គ្រឿង​​ទៅ​កាន់​ប្រជុំ​កោះមាន​វិវាទ​ជាមួយ​ជប៉ុន​


កាលពី​ថ្ងៃ​ទី​១៧​ កញ្ញា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​របស់​ចិន​បាន​បញ្ជាក់​ថា​ នាវា​នេសាទ​ជាង​១​ពាន់​គ្រឿង​របស់​ប្រទេស​នេះ​ នឹង​ចាកចេញ​ទៅ​នេសាទ​នៅ​តំបន់​ សមុទ្រ​ប្រជុំ​កោះ​សេន​កា​គូ​ ដែល​ចិន​ហៅ​ថា​កោះ​ដាវ​យូរ​ នៅ​ពេល​ដែល​ភាព​ តានតឹង​រវាង​ប្រទេស​ទាំង​២​កាន់តែ​ខ្លាំង​ ឡើង​នោះ​ ។​ នាវា​នេសាទ​ជាង​១​ពាន់​ គ្រឿង​របស់​ចិន​នោះ​ ទទួល​បានការ​ការពារ​ សន្ដិសុខ​ពី​នាវាចម្បាំង​៦​គ្រឿង​របស់​ចិន​ ដែល​បាន​បញ្ជូន​ទៅ​កាន់​ប្រជុំ​កោះ​ដែល​ មាន​វិវាទ​តាំងពី​ថ្ងៃ​ទី​១៤​ កញ្ញា​មក​ម្ល៉េះ​ ។​
​ទន្ទឹម​នឹង​នោះ​ក្រុម​ជាតិនិយម​ហុងកុង​ មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រជុំ​កោះ​ សេន​កា​គូ​ នៅ​ថ្ងៃ​ទី​១៨​ កញ្ញា​ ដោយ​នាំ​ មក​មឈូស​ទៅ​ជាមួយ​ផង​ដែរ​ ជាស​កម្ម​ ភាព​ប្ដេជ្ញា​ពលី​ជីវិត​ការពារ​អធិបតេយ្យ​ ភាព​ជាតិ​របស់​ខ្លួន​ ។​
​នៅ​ថ្ងៃ​ទី​១៧​ កញ្ញា​ សារព័ត៌មាន​ចិន​ បាន​ផ្សព្វផ្សាយ​អត្ថបទ​វិភាគ​មួយ​ ដោយ​ បាន​គំរាមកំហែង​ជប៉ុន​ ប្រសិនបើ​មាន​ សកម្មភាព​ឌឺដង​ ជប៉ុន​ប្រាកដជា​រង​ការ​ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ ហើយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នោះ​ធ្លាក់​ចុះ​ ក្នុង​រយៈពេល​២០​ឆ្នាំ​យ៉ាងតិច​ ។​ វិវាទ​ ប្រជុំ​កោះ​ទាំងនោះ​ នឹង​ធ្វើ​ឱ្យ​ខាតបង់​យ៉ាង​ ធំធេង​ ពិសេស​ទៅ​លើ​វិស័យ​ទេសចរណ៍​ និង​ឧស្សាហកម្ម​របស់​ជប៉ុន​ ។​ មក​ទល់​ ពេល​នេះ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ ខាតបង់​ ប៉ុនណា​នោះ​ គេ​នៅ​មិន​ទាន់​អាច​ត្រួត​ ពិនិត្យ​នៅឡើយ​ ហើយ​បណ្ដា​ក្រុមហ៊ុន​ ជប៉ុន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ត្រូវ​ ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ ជាក់​ ស្ដែង​ក្រុមហ៊ុន​ធំៗ​២​ គឺ​ក្រុមហ៊ុន​ Canon​ និង​ក្រុមហ៊ុន​ Panasonic​ ត្រូវ​បិទទ្វារ​ជា​ បណ្ដោះអាសន្ន​ផង​ដែរ​ ។​

​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ជប៉ុន​ នៅ​ ប្រទេស​ចិន​ បាន​ឈាន​ដល់​ថ្ងៃ​ទី​៧​ហើយ​។​ សារព័ត៌មាន​ AP​ បាន​ដកស្រង់​សម្ដី​មន្ដ្រី​ ជាន់ខ្ពស់​ចិន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ បើកភ្លើង​ខៀវ​ឱ្យ​មាន​បាតុកម្ម​ជា​ទ្រង់​ ទ្រាយ​ធំ​ ដែល​បាតុកម្ម​នោះ​ឈាន​ដល់​ កម្រិត​មិន​អាច​គ្រប់គ្រង​បាន​ ។​ រ​ដ្ឋា​ភិ​ បាល​ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​អនុម័ត​ ហាម​ ប្រាម​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ ពាណិជ្ជកម្ម​ទីក្រុង​សៀង​ហៃ​ និង​ហាម​ ប្រាម​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជំរុញ​ឱ្យ​ មាន​បាតុកម្មហិង្សា​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ រដ្ឋមន្ដ្រី​ ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ឡេ​អន​ ប៉ា​ណា​តា​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​ មន្ដ្រី​ការ​បរទេស​ជប៉ុន​ គូ​អ៊ី​ជី​រ៉ូ​ ហ្គេ​ន​បា​ ដោយ​ភាគី​ទាំង​២​បាន​ឯកភាព​រារាំង​អំពើ​ ហិង្សា​ប្រឆាំង​ទៅ​នឹង​ជប៉ុន​នៅ​ក្នុង​ ប្រទេស​ចិន​ ។​ លោក​ឡេ​អន​ ប៉ា​ណា​តា​ បាន​ប្រកាស​ថា​ ប្រជុំ​កោះ​សេន​កា​គូ​ ឬ​ ដាវ​យូរ​ ស្ថិត​ក្នុង​រង្វង់​សន្ធិសញ្ញា​សន្ដិសុខ​ អា​មេ​រិ​ក​-​ជប៉ុន​ ដែល​អា​មេ​រិ​ក​ចាំបាច់​ ត្រូវ​តែ​ការពារ​ ក៏​ប៉ុន្ដែ​លោក​ឡេ​អន​ ប៉ា​ណា​តា​ ប្រកាស​ថា​ អា​មេ​រិ​ក​នឹង​មិន​ លម្អៀង​ទៅ​លើ​ភាគី​ណាមួយ​នោះ​ឡើយ​ ដោយ​អំពាវនាវ​ឱ្យ​ភាគី​ទាំង​២​រក្សា​ការ​ អត់ធ្មត់​ ចៀសវាង​ហេតុការណ៍​អាក្រក់​ កើតឡើង​ ។​
​ជប៉ុន​មិន​អាច​នៅ​ស្ងៀម​ចំពោះ​នាវា​នេសាទ​ទាំងនោះ​ជប៉ុន​
​ជប៉ុន​ មិន​អាច​អង្គុយ​ស្ងៀម​សម្លឹង​ មើល​នាវា​នេសាទ​ជាង​១​ពាន់​គ្រឿង​ សម្រុក​មក​នេសាទ​នៅ​តំបន់​សមុទ្រ​ ដែល​ជប៉ុន​អះអាង​ថា​ ក្រោម​អធិបតេយ្យ​ ភាព​របស់​ខ្លួន​ ដោយ​ជប៉ុន​ចាត់​ទុក​ថា​ នោះ​ជា​ការ​ឈ្លានពាន​ដែល​មិន​អាច​ទទួល​ យក​បាន​ ។​
​សកម្មភាព​បញ្ជូន​នាវា​នេសាទ​មក​ ប្រជុំ​កោះ​ដែល​មាន​វិវាទ​ គឺជា​សកម្មភាព​ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ចិន​ពាក់ព័ន្ធ​នឹង​ ប្រជុំ​កោះ​ទាំងនោះ​ ក្រោយ​ពេល​ជប៉ុន​ បាន​ប្រកាស​ទិញ​ជា​ផ្លូវការ​ពី​ម្ចាស់​កម្ម​ សិទ្ធិ​ជនជាតិ​ជប៉ុន​ ទៅ​លើ​កោះ​៣​ក្នុង​ ចំណោម​៥​នៅ​ប្រជុំ​កោះ​នោះ​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ រ​ដ្ឋា​ភិ​ បាល​ទីក្រុង​តូ​ក្យូ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ តាំងពី​ដើម​មក​រដ្ឋាភិបាល​ជប៉ុន​បាន​រក្សា​ ការ​អត់ធ្មត់​ ដោយ​មិន​មានការ​បកស្រាយ​ ពី​សកម្មភាព​ណាមួយ​ដែល​មានការ​ឌឺដង​ នោះ​ឡើយ​ ។​ ប៉ុន្ដែ​ព័ត៌មាន​ស្ដី​ពី​ចិន​ បញ្ជូន​នាវា​នេសាទ​ទ្រង់ទ្រាយ​ធំ​ទៅ​កាន់​ ប្រជុំ​កោះ​នោះ​ ជា​សកម្មភាព​មិន​អាច​ ទទួលយក​បាន​ និង​ធ្វើ​ឱ្យ​វិវាទ​ប្រទេស​ ទាំង​២​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ ។​
​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​នាយក​រដ្ឋមន្ដ្រី​ ជប៉ុន​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​កំពុង​តែ​ ត្រៀម​វិធីសាស្ដ្រ​ចាំបាច់​សម្រាប់​ទប់ទល់​ ទៅ​នឹង​នាវា​នេសាទ​ទាំងនោះ​ ដែល​មក​ លុកលុយ​ឈ្លានពាន​អធិបតេយ្យភាព​ របស់​ជប៉ុន​នោះ​ ។​ ក្រុម​អ្នកវិភាគ​អះអាង​ ថា​ រាល់​សកម្មភាព​ណាមួយ​របស់​ជប៉ុន​ ដែល​នឹង​ធ្វើ​ទៅ​លើ​បណ្ដា​នាវា​នេសាទ​ ទាំងនោះ​របស់​ចិន​ ប្រាកដជា​ធ្វើ​ឱ្យ​តំបន់​ សមុទ្រ​ប្រជុំ​កោះ​សេន​កា​គូ​ ឆេះ​ក្ដៅ​ពុះ​ កញ្ជ្រោល​ អាច​ក្លាយទៅជា​សង្គ្រាម​ជាក់​ ជា​មិន​ខាន​ ៕

No comments:

Post a Comment

yes