គណបក្ស សង្គ្រោះជាតិ
ដែលទើបតែបើកសម្ភោធទីស្នាក់ការកណ្តាលរបស់ខ្លួនកាលពីពេលកន្លងទៅថ្មីៗ
រឹតតែកាន់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិបានមកចូលរួមជាមួយនិង គណបក្ស
សង្គ្រោះជាតិ កាន់តែច្រើនៗជាងពេលមុនៗទៅទៀត ព្រោះដោយសារតែពួកគាត់បាន
ឮផ្ទាល់នឹងត្រចៀករបស់ពួកគាត់នូវប្រសាសន៏របស់លោក សម រង្ស៊ី ដែលប្រកាសជំហ៊រយ៉ាងអង់អាចថា
លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលដ៏ឆាប់ខាងមុខនេះ ។
សូមជំរាបថាគណបក្ស សង្គ្រោះជាតិ គឺមានលោក សម រង្ស៊ី ជាប្រធាន ហើយលោក កឹម សុខា
ដែលជាប្រធានគណបក្ស សិទ្ធិមនុស្ស នៅពេលបច្ចុប្បន្នក៏នឹងក្លាយទៅជាអនុប្រធានគណបក្ស
សង្គ្រោះជាតិ នៅពេលខាងមុខឆាប់ៗនេះផងដែរ ជាមួយគ្នានោះគណបក្ស សង្គ្រោះជាតិ ក៏មានវត្តមានឥស្សរជននយោបាយឆ្នើមៗនៅក្នុងជួរគណបក្សប្រជាធិបតេយ្យមួយនេះផងដែរ
។
អ្នកវិភាគបានមើលឃើញថា
ប្រសិនបើប្រទេសកម្ពុជាដឹកនាំដោយអ្នកប្រជាធិបតេយ្យនិងធ្វើឲ្យ
ប្រទេសមួយនេះមានការរីកចំរើនលើគ្រប់វិស័យ ហើយសិទ្ធិមនុស្សនិងត្រូវបានការពារនិងលើក
តំកើន លិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះត្រូវបានអនុវត្តន៏យ៉ាងត្រឹមត្រូវ
ដែលធ្វើឲ្យប្រ ទេសកម្ពុជាមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត
បន្ទាប់ពីត្រូវបានអាប់ឱនកេរ្តិ៏ឈ្មោះរបស់រយៈពេលយ៉ាងយូរក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃនេះ
។
សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ
កាន់តែច្រើនឡើងបែបនេះ
បានធ្វើឲ្យអ្នកកាន់អំណាចសព្វថ្ងៃខំប្រឹងរកគ្រប់វិធីដើម្បីទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យគាំទ្រ
ដោយ គេបានធ្វើការរិះគន់មកកាន់គណបក្ស សង្គ្រោះជាតិ
ថាតើចាំចាប់មានការសង្គ្រោះអ្វីទៀត បើប្រទេសជាតិមានការរីកចំរើនដូចសព្វថ្ងៃហើយនេះក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់គណបក្សប្រជាជនហើយនោះ
។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់គណបក្សកាន់អំណាចបែបនេះលោក ប៉ុល ហំម អនុ
ប្រធានគណកម្មាធិការបណ្តុះអាសន្នរបស់គណបក្ស សង្គ្រោះជាតិ
នៅក្នុងពិធីចុះជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ
លោកបានមានប្រសាសន៏ ថា មូលហេតុដែលយើងត្រូវមកសង្គ្រោះហើយបានបង្កើតគណបក្ស
សង្គ្រោះជាតិ បែបនេះគឺមក ពីនៅមានអ្នកដែលរងគ្រោះត្រូវការឲ្យយើងសង្គ្រោះពួកគាត់ ។
លោក ប៉ុល ហំម បានបន្តថា ទាល់តែគេយកទៅចងទាំងខ្សែៗដូចជាប៉ុលពតនឹងបានសង្គ្រោះឬមួយក៏យ៉ាងណា
? លោកបន្តថា សង្គ្រោះមានលក្ខណះរបស់វា ហើយយើងសង្គ្រោះពេលនេះគឺសង្គ្រោះស្ថានភាពដែលប្រជាពលរដ្ឋរងទុក្ខលំបាក
ឲ្យក្លាយទៅជាស្ថានភាពមួយដែលប្រជាពលរដ្ឋរស់នៅបានសុខដុមរម្យនា
សង្គ្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមការគ្រប់គ្រងមួយបែបកុំមុយនីស សង្គ្រោះប្រជាពលរដ្ឋដែលបាត់បងដីធ្លីយ៉ាងអយុត្តិធម៌
ដែលទទួលរងការរំលោភយកពីសំណាក់អ្នកមានលុយ មានអំណាច ឈ្មួញទុច្ចរឹត
និងក្រុមហ៊ុនខិលខូចដែលទទួលបានការសម្បទានពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃ ។
សង្គ្រោះប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារតែការជំពាក់បំណុលគេទាំងបំណុលពិត និងបំណុលប្រយោល
សង្គ្រោះប្រជាពលរដ្ឋលើវិស័យសុខាភិបាល សង្គ្រោះប្រជាពលរដ្ឋ
ឲ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិយោបល់ដើម្បីធ្វើការរិះគន់ក្នុងន័យស្ថាបនា
សង្គ្រោះប្រជាធិបតេយ្យដែលកំពុងតែដើរថយក្រោយ សង្គ្រោះប្រទេសជាតិដែលកំពុងតែបាត់បង់ទឹកដីបន្តិចម្តងៗទៅប្រទេសជិតខាងតាមរយៈការបោះបង្គោលព្រំដែនដោយអត្តនោម័ត្ត
សង្គ្រោះធនធានធម្មជាតិរបស់យើងដែលជាសម្បត្តិដ៏មានតម្លៃដែលត្រូវបានរដ្ឋាភិបាលសព្វថ្ងៃបើកដៃឲ្យបរទេសចូលមកបំផ្លាញវិនាសហិនហោចស្ទើរតែសូន្យនោះ
។ សង្គ្រោះប្រព័ន្ធយុត្តិធម៌ដើម្បីឲ្យមានឯករាជ្យ ត្រឹមត្រូវ និងអព្យាក្រឹត្ត
រួមជាមួយនិងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលប្រឈម តម្រូវឲ្យគណបក្ស សង្គ្រោះជាតិ
ត្រូវតែសង្គ្រោះ ។
អនុប្រធានគណៈកម្មាធិការបណ្តុះអាសន្នរបស់គណបក្ស សង្គ្រោះជាតិ លោក ប៉ុល ហំម
បានមានប្រសាសន៏បន្តទៀតថា
ដូចអ្វីដែលបានរៀបរាប់មកខាងលើនេះគឺការសង្គ្រោះជាតិរបស់យើងមិនមែនមានតែលោក សម រង្ស៊ី
លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មួយចំនួនទៀតតែប៉ុណ្ណោះទេ
គឺបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក៏មានភារកិច្ចសំខាន់ក្នុងការចូល រួមសង្គ្រោះជាតិរបស់យើងនេះផងដែរ
នៅក្នុងក្របខណ្ឌនៃគណបក្ស សង្គ្រោះជាតិ ដែលបានប្រ សូតចេញមកពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នៃការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមុនុស្ស
ហើយការសង្គ្រោះរបស់យើងនេះគឺសង្គ្រោះតាម បែបអហិង្សា
ហើយយើងមិនត្រូវការនោះទេការប្រគួតប្រជែងគ្នាតាមបែបហិង្សានោះ ហើយសូម
លោកកុំប្រើពាក្យថាឲ្យគ្រប់មកយើងខ្ញុំពីបីឃ្លាំងនោះ ទោះលោកឲ្យមកយើងម្ភៃ សាមសិបឃ្លាំងក៏មិនខ្ចីយកផងដែរ
ព្រោះវាមិនមែនជាគោលការណ៏របស់យើងនោះទេ ។
លោក ប៉ុល ហំម បានមានប្រសាសន៏ទៀតថា សូមគណបក្សកាន់អំណាចសព្វថ្ងៃកុំបារម្ភ និង
ខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិ ខ្លាំងពេកគួរតែបើកចិត្តឲ្យទូលាយ
ហើយបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលមកក្នុងប្រទេសកម្ពុជាឲ្យបានឆាប់ ដើម្បីឲ្យលោក សម
រង្ស៊ី ធ្វើការដឹកនាំគណបក្ស សង្គ្រោះជាតិ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលនិងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ
ព្រោះខ្លួនបានប្រកាសហើយថា មានសមាជិកប្រមាណជាង៥លាននាក់ ឯណោះ ហេតុដូចម្តេចបានជាខ្លាចលោក
សម រង្ស៊ី ដល់ថ្នាក់ហ្នឹង ក៏ដូចជាមិនហ៊ានឲ្យគេធ្វើការផ្លាស់ប្តូរសមាសភាពគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហើយឥឡូវចង់បំបិទសិទ្ធិរបស់ លោក សម រង្ស៊ី តាមរយៈវីដេអូ ខនហ្រ្វរិនទៀតហេតុអីក៏អន់
និងខ្លាចចាញ់គណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំងបែបនេះ ។
លោក ប៉ុល ហំម បន្តថា សូមលោកកុំភ័យពេកបើទុកជាលោកចាញ់ក៏យើងមិនសម្លាប់លោកដែរ
យើងស្គាល់ប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ ក្នុងរបបប្រជាធិបតេយ្យពិតប្រាកដ
អ្នកឈ្នះ ដឹកនាំរដ្ឋាភិបាល អ្នកចាញ់គេបង្កើតរដ្ឋាភិបាលដែលគេហៅថារដ្ឋាភិបាលស្រមោល
ដើម្បីឲ្យជួយតាមពិនិត្យមើលថា តើអ្នកដែលកាន់អំណាចដែលទទួលបានសម្លេងពីរាស្រ្តបានធ្វើអ្វីខ្លះ
ខុសយ៉ាងម៉ិច ត្រូវយ៉ាងម៉ិចដើម្បីជួយគ្នាព្រោះមិនមែនជាស្រុករបស់អ្នកដែលឈ្នះឆ្នោតតែម្នាក់ឯងនោះទេ
គឺស្រុកទាំងអស់គ្នា បើលិចទូកទៅស្លាប់ទាំងអស់គ្នា ហើយបើយួនយកដីគឺយកទាំងអស់គ្នាមិនមែនជាដីរបស់អស់លោកតែប៉ុន្មានអ្នកឯណា
គឺដីរបស់យើងខ្ញុំទាំងអស់គ្នាដែរ ។ លោក ហ៉ុល ហំម បាន មានប្រសាសន៏បន្តថា រឿងអស់ទាំងនេះគឺជារឿងដែលយើងត្រូវតែគិត
ហើយដើម្បីសង្គ្រោះបាន ទាល់តែយើងបានទទួលអំណាចពីប្រជាពលរដ្ឋ ហើយអំណាចនោះគឺតាមរយៈសន្លឹកឆ្នោត
ដូចនេះ សូមបងប្អូនទៅចុះឈ្មោះ និងទៅពិនិត្យបញ្ជីឈ្មោះឲ្យបានគ្រប់គ្នាដើម្បីកុំឲ្យមានបញ្ហាណាមួយ
កើតឡើងនៅពេលបោះឆ្នោត ជាមួយគ្នានោះដល់ពេលបោះឆ្នោតឆ្នាំ២០១៣ ក៏សូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នាផងដែរ
គឺយើងបោះឆ្នោតដើម្បីសង្គ្រោះប្រទេសជាតិ និងរូបយើងផ្ទាល់ មិនមែនទៅបោះដូរសារ៉ុង
ច៊ីចេងនោះទេ ក៏ប៉ុន្តែមិនហាមឃាត់មិនឲ្យបងប្អូនថាមិនយកនោះទេ
យកទៅទាំងអស់នេះគឺជាលុយដែលគេបានមកពីអំពើពុករលួយទេ ហើយមានផ្នែកមួយចំនួនក៏
ជាលុយរបស់យើងទាំអស់គ្នាផងដែរ តែពេលបោះឆ្នោតសូមបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ
ដែលមានរូបសញ្ញាព្រះអាទិត្យរ លើផ្ទៃព័ណ៌ខៀវ និងមានកម្មរស្មីចំនួន២៤ ដែលតំណាង
ឲ្យ២៤ខេត្តក្រុងរបស់ប្រទេសកម្ពុជារបស់យើង ។ ហើយការបោះឆ្នោតដ៏ត្រឹមត្រូវរបស់បងប្អូនជូន
គណបក្ស សង្គ្រោះជាតិ គឺដើម្បីផ្លាស់ប្តូរស្ថានភាពស្រុកទេសរបស់យើងឲ្យបានល្អប្រសើរ
។
ជាការពិតមានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលនិងធ្វើឲ្យអ្វីៗនៅក្នុងប្រទេសកម្ពុជា របស់យើងមានភាពល្អប្រសើរឡើង
និងនាំមកនូវភាពរីកចំរើនរុងរឿង ផ្តល់មុខមាត់ថ្មីជួនប្រ ជាពលរដ្ឋ និងប្រទេសជាតិ យើង
៕
No comments:
Post a Comment
yes