ព័ត៌មានអន្តជាតិ៖ក្រុមតាលីបង់ប្រាប់ BBC ថា ពួកគេបានបើកការវាយប្រហារលើបន្ទាយរបស់ ណាតូ ក្នុងប្រទេស អាហ្វហ្គានីស្ថាន ដើម្បីធ្វើជាការសងសឹកចំពោះខ្សែភាពយន្តដែលចំអកដល់សាសនា ឥស្លាម ។
យន្តហោះចម្បាំងនិងអាគារត្រូវបំផ្លាញហើយកងកម្លាំងណាតូនិយាយថាការវាយប្រហារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ការតវ៉ាប្រឆាំងនឹងស្ថានទូតរបស់ប្រទេសលោកខាងលិចបានធ្វើឡើងបន្ទាប់ពីក្រុមបាតុករមានការខឹងសម្បារលើខ្សែភាពយន្តមួយដែលបានប្រមាថលើសាសនាឥស្លាម ។
មន្ត្រីណាតូនិយាយថា ក្រុមប៉ះបោរបានប្រើកាំភ្លើង គ្រាប់រ៉ូកែត និងកាំភ្លើងត្បាល់នៅក្នុងការវាយប្រហារលើបន្ទាយ Camp Bastion ។
អ្នកនាំពាក្យក្រុម តាលីបង់ លោក ការី យូសេហ្វ អាម៉ាឌី ប្រាប់ BBC ថា គោលដៅរបស់ពួកគេគឺទាហាន សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ៕
No comments:
Post a Comment
yes