នៅទីបំផុតលោក មីត រុមនី កាលពីថ្ងៃអង្គារកន្លងទៅបានទទួលការគាំទ្រពីសមាជិកនៃគណបក្សសាធារណៈរដ្ឋដែលបានរៀបចំធ្វើសន្និបាតគណបក្សនាទីក្រុងTampa នៃរដ្ឋ Florida ដើម្បីតែងតាំងជាបេក្ខជនប្រកួតប្រជែងជ្រើសរើសប្រធានាធិបតីជាមួយលោកបារ៉ាក់ អូបាម៉ា។ ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារកន្លងទៅនេះលោក រុមនី បានទទួលសម្លេងគាំទ្ររហូតដល់ទៅ១១៤៤ លើ ២២៨៦សម្លេង។
លទ្ធផលនេះបាន បញ្ជាក់ពី ភាពជោគជ័យ និង ជាក្តីសង្ឃឹមដ៏ធំមួយសម្រាប់លោកមីត រុមនី ព្រោះគ្រាន់តែធ្វើការបោះឆ្នោតក្នុងបក្សនៅក្នុងរដ្ឋពាក់កណ្តាលប្រទេសប៉ុណ្ណោះលោកបានទទួលសម្លេងធ្វើជាបេក្ខជនសំរាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខទៅហើយ។
ក្រុមអ្នកគាំទ្ររបស់គណបក្សសាធារណៈបាននិយាយថា លោកមីត រុមនី គឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឲ្យស្ថានការណ៏អាក្រក់ៗក្នុងប្រទេសអាមេរិកមានភាពប្រសើឡើងវិញ។
បើយោងតាមសម្តីរបស់លោកស្រី អាន រុមនី ភរិយារបស់លោកមីត រុមនីបាននិយាយថា ប្តីរបស់លោកស្រីគឺជាមនុស្សម្នាក់ដែលអាមេរិកត្រូវការហើយគាត់មិនបរាជ័យបាននោះទេ។
រីឯលោក ប្រធានាធិបតីបារ៉ាក អូប៉ាម៉ាវិញត្រូវបានគេរិះគន់យ៉ាងខ្លាំងជំពោះភាព អសមត្ថភាព ក្នុងការ គ្រប់គ្រង់បញ្ហា សេដ្ឋកិច្ចក្នុងប្រទេសអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេស នេះជួប ប្រទេសទះនឹងបញ្ហាជាច្រើន។
ប្រធានសភាក្នុងរដ្ឋ Florida លោក John Boehner បាននិយាយថា លោក Barack Obama មិនអាចដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសអាមេរិកបាន នោះទេ។
លោកបានបន្តថា មនុស្សជាច្រើននៅតែកំពុងតែងើងឆ្ងល់ថា តើឯណាទៅការងាររបស់ពួកគេព្រោះមុនពេលបោះឆ្នោតនាពេលអណត្ត៏មុនលោក Barack Obama បានសន្យាថា និង បង្កើតការងារឲ្យបានច្រើន។(ដោយលោក អ៊ុន រស្មី)
No comments:
Post a Comment
yes