គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ
និងអ្នកស្រលាញ់ជាតិ មាតុភូមិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២
បានទទួលការអនុញ្ញាតពីក្រសួងមហា
ផ្ទៃឲ្យបង្កើតគណបក្សប្រជាធិបតេយ្យមួយនេះជាផ្លូវការហើយ ។
ការយល់ព្រមឲ្យបង្កើតគណបក្ស សង្គ្រោះជាតិ
និងការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋពី គ្រប់មជ្ឈដ្ឋាន
និងអ្នកនយោបាយពីគ្រប់គណបក្ស មកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដ៏ច្រើនលើសលប់បែបនេះគឺជាសញ្ញាបង្ហាញឲ្យឃើញថា
ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ នឹងទទួលបានដ៏ត្រចះត្រចង់នៅឆ្នាំ២០១៣ខាងមុខនេះ
ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង ក៏ ដូចជាប្រទេសជាតិរបស់យើងទាំងមូលផងដែរ
ដែលរងគ្រោះយ៉ាងគ្រាំគ្រាក្រោមអំណាចរបស់ គណបក្សប្រជាជន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៣០មកនេះ
។
មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោក គង់ គាំ
ដែលជាប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា « ការយល់ព្រមរបស់
ក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឲ្យបង្កើតគណបក្ស សង្គ្រោះជាតិ
មិនមែនដោយសារឆន្ទះរបស់គណបក្សកាន់អំណាចនោះទេ
បញ្ហានេះគឺដោយសារឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ និងដោយ សារឆន្ទះរបស់អន្តរជាតិ
មានការចាប់បង្ខំឲ្យក្រសួងមហាផ្ទៃត្រូវតែសម្រេចអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ
បង្កើតឡើងតាមសំណូមពររបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ » ។
លោក គង់ គាំ បានមានប្រសាសន៏បន្តថា « ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានលោក សម
រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ហើយគណបក្សថ្មី សង្គ្រោះជាតិ នេះក៏មាន
លោក សម រង្ស៊ី ជាប្រជាធាន និងលោក កឹម សុខា ជាអនុប្រធានផងដែរ ។ លោក គង់ គាំ បាន
មានប្រសាសន៏បន្តថា អ្វីដែលជាការគួរឲ្យកត់សម្គាល់គឺលោកមិននឹកស្មានដល់ទាល់តែសោះថា
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលទើបតែបង្កើតឡើងមិនទាន់ដល់ពីរខែផងនោះ តែសន្ទុះបងប្អូនប្រជាពលរដ្ឋ
និងអ្នកនយោបាយផ្សេងៗមកពីគ្រប់គណបក្ស បានសម្រេចចិត្តចូលមករួមរស់ជាមួយនិង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ដែលទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ
នឹងអ្វីដែលសំខាន់មួយទៀតនោះ ដូចជានៅពេលនេះ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ ក្នុងនោះគឺរួមមានទាំងអតីតសមាជិកគណបក្ស នរោត្តម រនឬទ្ធិ
ដែលប្តូរឈ្មោះមកជាគណបក្ស ជាតិនិយម សមាជិករបស់គណបក្ស ហ៊្វុនស៊ិនប៉ិច
និងគណបក្សប្រជាជនជាដើម ។ លោក គង់ គាំ បានបន្តថា
ទាំងអស់នេះគឺជាសញ្ញាបង្ហាញពីភាពជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួមប្រគួតប្រជែងនៅពេលបោះឆ្នោត
ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន នៅឆ្នាំ២០១៣ខាងមុខនេះ ។ ជាមួយគ្នានោះលោកបានបន្តថា
ហើយជោគជ័យទាំងអស់នេះមិនមែនជាជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះទេ
តែជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ក៏ដូចជាប្រទេសជាតិរបស់យើងផងដែរ » ។
ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏ជំរាបជូនទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ក៏ដូចជាអតីតសមាជិកគណបក្ស នរោត្តម រឬទ្ធិ គណបក្ស ហ៊្វុនស៊ិនប៉ិច និង
សមាជិករបស់គណបក្សប្រជាជន ដែលបានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិថា «
បើទោះបីជាគណបក្ស សង្គ្រោះជាតិ បានបង្កើតឡើងដោយការរួមសម្លេងគ្នាជាកម្លាំងតែមួយរវាគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដោយ ក៏ប៉ុន្តែគណបក្សទាំងពីរនេះគឺមិនទាន់រំលាយនោះទេ
គឺនៅបន្តតំណែងសមាជិកព្រឹទ្ធសភា-ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុមប្រឹក្សាស្រុក-ខណ្ឌ
និងក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សទាំងពីររហូតដល់ឆ្នាំ២០១៧ ទើបគណបក្សទាំងពីរនេះរំលាយចូលមករួមរស់ជាមួយនិងគណបក្ស
សង្គ្រោះជាតិ តែមួយជាមួយគ្នាតែម្តង ។ លោក គង់ គាំ
ក៏បានមានប្រសាសន៏ជាការផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិ ទាំងអស់នៅទូទាំងប្រទេសថា នៅថ្ងៃបោះឆ្នោតថ្ងៃអាទិត្យ ទី២៨ ខែកក្កដា
ឆ្នាំ២០១៣ សូមបងប្អូនកុំចាប់អារម្ភចំពោះគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
អី គឺផ្តោតអារម្ភតែមួយគឺបោះឆ្នោតឲ្យតែគណបក្ស សង្គ្រោះជាតិ ដែលមានរូបសញ្ញា
ព្រះអាទិត្យរះ បានហើយ ព្រោះគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី មិនមានអ្នកឈរឈ្មោះនោះឡើយ
» ។
លោក គង់ គាំ បានមានប្រសាសន៏ជំរាបជូនទៅអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាបន្តថា
« ការដែលក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្ស សង្គ្រោះជាតិ
គឺជារឿងមួយដែលឆាប់បំផុតដែលយើងមិននឹងស្មានដល់ទាល់តែសោះ
ព្រោះតាមច្បាប់គឺមានរយៈពេលរហូតដល់ទៅ១៥ថ្ងៃ ឯណោះ ។ លោក គង់ គាំ
បានបន្តថានៅមុនពេលដែលក្រសួងមហាផ្ទៃយល់ព្រមឲ្យគណបក្ស សង្គ្រោះជាតិ បង្កើតគឺរូបលោក
និងលោក ស៊ឺន ស៊ូប៊ែរ តំណាងឲ្យគណបក្ស សិទ្ធិមនុស្ស ក៏បាន ចុះហត្ថលេខាដោយស្នើសុំឲ្យក្រសួងមហាផ្ទៃធ្វើការប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ
ដែលឥឡូវលោកបានផ្ញើរទៅក្រសួងមហាផ្ទៃហើយ » ។
ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានបន្តទៀតថា « អ្វីដែលជាគោលបំណងរបស់យើងចង់បាន
គឺគណបក្ស សង្គ្រោះជាតិ ឥឡូវបានដូចចិត្តរបស់យើងហើយ និងយើងចង់បានគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតថ្មី និងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ។ លោកបន្តថាឥឡូវនៅអង្គការសហប្រជាជាតិគេបង្ខំថា
ត្រូវតែមានវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេស កម្ពុជា
ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣
និងត្រូវតែមានការប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីជាបន្ទាន់
ទាំងអស់នេះគឺបង្ហាញថាអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់
គឺគេមិនចង់ឲ្យលោក ហ៊ុន សែន នៅបន្តកាន់ អំណាចជាបន្តទៀតនោះទេ » ។
លោក គង់ គាំ បានបន្តថា « សូមបងប្អូនមានសង្ឃឹមចុះលោក សម រង្ស៊ី
និងវិលត្រឡប់ចូលមក ក្នុងប្រទេសកម្ពុជាវិញ នៅពេលឆាប់ៗខាងមុខនេះ ព្រោះគណបក្ស
សង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃយល់ព្រមឲ្យបង្កើតហើយ ដោយលោក សម រង្ស៊ី
គឺជាប្រធានគណបក្ស សង្គ្រោះជាតិ នេះផ្ទាល់តែម្តង
មានន័យថាការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី
វិញគឺគ្មានបញ្ហាអ្វីនោះឡើយ » ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងបន្តថា «
សូមបង ប្អូនជ្រាបចុះគណបក្សប្រជាជន កំពុងតែកាន់អំណាចគឺគេមានល្បិច៤ដែលជំនាញបំផុតគឺ
លុយ លុប លួច និង លក់ ដែលគេបានអនុវត្តន៏ជារៀងរាល់ថ្ងៃនេះ ។ ជាមួយគ្នានោះលោក គង់
គាំ ក៏បានធ្វើការផ្តាំផ្ញើរជូនទៅដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យបងប្អូនអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
និងចូលមកដល់នៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ។ ជាមួយគ្នានោះក្រុមប្រឹក្សាឃុំ-សង្កាត់
របស់គណបក្ស សម រង្ស៊ី ក៏ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស សិទ្ធិមនុស្ស
ត្រូវតែចេញមុខក្នុងការជួយសម្រួលការងារមួយចំនួនដែលចាំបាច់ជូនប្រជាពលរដ្ឋ ដែលលោកមានកង្វះខាតមិនអាចចុះឈ្មោះបាន
ត្រូវតែជួយបំពេញសុំណុំបែបបទឯកសារជូនប្រជាពលរដ្ឋ
ដើម្បីឲ្យលោកមានសិទ្ធិចុះឈ្មោះបោះឆ្នោត ហើយបងប្អូនណាដែលមានឈ្មោះហើយនោះត្រូវតែអញ្ជើញទៅពិនិត្យមើលម្តងទៀត
ខ្លាចក្រែងមានការខុសឆ្គងដោយប្រការណាមួយ ដូចជាទីលំនៅ ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតជាដើម
។ ជាមួយគ្នានោះលោក គង់ គាំ
ក៏បានសម្តែងការកោតសរសើរជូនប្រជាពលរដ្ឋទាំងអស់ដែលស្រលាញ់ជាតិ មាតុភូមិ បានអញ្ជើញមកចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ ហើយលោកមានជំនឿថា នៅឆ្នាំ២០១៣ខាងមុខនេះគណបក្ស សង្គ្រោះជាតិ
និងទទួលជ័យជំនះលើការបោះឆ្នោតមួយរយភាគរយ » ។
ជាការពិតកម្លាំងសាមគ្គីរបស់អ្នកប្រជាធិបតេយ្យ
ហើយនិងទង្វើល្អរបស់អ្នកស្រលាញ់ជាតិ ទឹកដី និងអាចយកឈ្នះលើភាពអយុត្តិធម៌
និងអំពើអាក្រក់របស់គណបក្សកាន់អំណាចសព្វថ្ងៃដែលបានធ្វើដាក់មកលើប្រជាពលរដ្ឋ
និងប្រទេសជាតិ របស់ខ្លួននោះ ហើយថ្ងៃអវស្សារបស់គណបក្សកាន់អំណាចសព្វថ្ងៃ និងចូលមកដល់នៅថ្ងៃអាទិត្យ
ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយជៀសមិនផុតនោះឡើយ ៕
No comments:
Post a Comment
yes