លោកបារ៉ាអូប៉ាម៉ា ប្រធានាធបតីសហរដ្ឋអាមេរិកបានចេញមុខមកប្រកាសថ្កោលទោសចំពោះការសម្លាប់ឯកអគ្គរដ្ឋទូតអាមេរិកនិងមន្ត្រីទូតបីរូបផ្សេងទៀតនៅលីប៊ីបន្ទាប់បីហេតុការណ៏ដ៏អាក្រក់នេះបានកើតឡើងកាលពីថ្ងៃអង្គារក្នុងនោះដែរ នេះលោកស្រី ហ៊ីឡារីគ្លីនតុនរដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានថ្កោលទោសផងដែរចំពោះអំពើឃោរឃៅនេះ។
ហេតុការណ៏នៃការសម្លាប់ឯកអគ្គរដ្ឋទូតអាមេរិកនិងមន្ត្រីទូតបីរូបនេះបានកើតឡើងដោយសារតែក្រុមអ្នកតវ៉ាខឹងសម្បារនឹងខ្សែភាពយន្តអាមេរិកមួយដែលបង្ហោះតាមអ៊ីនធឺណិតដែលពួកគេចាត់ទុកថាជាភាពយន្តនោះប្រមាថមើលងាយ ដល់មេដឹកនាំសាសនាអ៊ីស្លាមរបស់ពួកគេ។ ក្រុមអ្នកតវ៉ាទាំងនេះបានថ្កោលទោសចំពោះអ្វីដែលពួកគេបាននិយាយថាជាការមិនគោរពចំពោះមេដឹកនាំសាសនាអ៊ីស្លាមរបស់ពួកគេ។
គួរកត់សំគាល់ថា ខ្សែភាពយន្តដែលមានរយៈពេល១៣នាទី នោះមានចំណងជើងថាភាពគ្មានទោសនៃសាសនាមូស្លីម។ ក្នុងខ្សែភាពយន្តនោះមានតួសំដែងមិនច្រើននោះទេ។ អ្នកផលិតរឿងនេះ គឺជាជនជាតិអ៊ីស្រាអ៊ែល-អាមេរិកកាំងមានឈ្មោះថា សាំបាស៊ីល។
ក្នុងសាច់រឿងនេះបង្ហាញពីមេសាសនាមូហាមេដ ប្រើប្រាស់សាសនាសំរាប់ធ្វើបាបកម្មជាសាសនាគ្មានសីលធម៌ថោកទាប និងប្រើអំពើហិង្សាសម្លាប់មនុស្ស។ មានឈុតមួយបានបង្ហាញពីលោកយាយម្នាក់ដែលមិនពេញចិត្តនឹងមហាមេត។
រីឯបរិវារមហាមេតក៏បានចងជើងលោកយាយម្នាក់នោះទៅនឹងសត្វអូដម្ខាងមួយចំហៀងហើយក៏ទាញហែកស្លាប់។ ក្នុងនោះដែរក៏មានឈុតមួយទៀតគឺមហាមេតបានចាប់ប្រពន្ធរបស់គេ ហើយក៏សម្លាប់ប្តីរបស់គេទៀត។ ភាពយន្តនោះក៏បង្ហាញថាមហាមេតជាមនុស្សល្មោភស្រី។
ក្រោយពីរួមរស់ជាមួយស្រីៗទាំងអស់នោះហើយ ត្រូវពួកនាងៗយកស្បែកជើងដេញវាយពេញបន្ទប់។ នេះអាចដើមហេតុដែលធ្វើឲ្យក្រុមសកម្មប្រយុទ្ធអ៊ីស្លាមទាំងនោះខឹងសម្បារ ហើយបាននាំគ្នាចូលទៅដុតអាគារនៃស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងប៊េនកាហ្ស៊ី ក្នុងប្រទេសលីប៊ីបណ្តាលឲ្យឆេះសន្ធោសន្ធៅ។
ក្នុងហេតុការណ៏នោះផងដែរពួកគេបានវាយប្រហារដោយបាញ់រះនិងចោលគ្រាប់បែកដៃជាច្រើនគ្រាប់ទៅលើបរិវេណនៃអាគារនៃស្ថានកុងស៊ុលនេះ។ ជាហេតុការណ៏ដ៏អាក្រក់មូយក្នុងព្រឹត្តិាករណ៏នោះបានបណ្តាលឲ្យ ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់ និងមន្ត្រីទូត៣នាក់ទៀតបានស្លាប់បាត់បង់ជីវិតភ្លាមៗ។
បញ្ហាជម្លោះសាសនគឺបញ្ហាដ៏ក្តៅគគុកមួយដែលជាទូទាំងតែងកើតឡើងគួរឲ្យកត់សំគាល់ជាក់ស្តែងដូចជា នៅប្រទេសឥណ្ឌា និងនៅប្រទេសនេប៉ាល់ជាដើម។ នៅពេលដែលកើតមានជម្លោះសាសនាម្តងៗ គឺតែងមានព្រឹត្តិការណ៏កាប់សម្លាប់បង្ហូរឈាមគ្នាបណ្តាលមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត៕
No comments:
Post a Comment
yes