សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 15, 2012

ទូតគោចរ​អាមេរិក​អះអាង​ពី​ជំនួយ​សម្រាប់​អ.វ.ត.ក

120914_09
លោក ឯកអគ្គរដ្ឋ​ទូ​តគោចរអាមេរិក Stephen Rapp​​

ភ្នំពេញៈ ឯកអគ្គរដ្ឋ​ទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម សង្រ្គាម​លើ​ពិភព​លោក គឺលោក Stephen Rapp បាន​លើក​ឡើង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​របស់​អាមេរិក​ចំពោះ​សាលា​ក្តី​ខ្មែរ ក្រហម ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ដ៏​ខ្លី​មួយ នៅ​ឯ​សណ្ឋា​គារ Raffles Hotel le Royal ពី​ម្សិល​មិញ។
លោក Rapp ដែលមក​ទស្សន​កិច្ច​លើក​ទី៨ មក​កម្ពុជា​បាន​ថ្លែង​ថា សភា​អាមេរិក​កំពុង​តែ​ពិចារណា​ផ្តល់​ជំនួយ ៥ លាន​ដុល្លារ​អាមេរិក លើ​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១២ របស់​សាលា​ក្តីខ្មែរ​ក្រហម​ដែល​លោក​គិត​ថាជា​«​ការ​ជំនុំ​ជម្រះ​ដ៏ សំខាន់​បំផុត​នៅ​លើ​ពិភព​លោក»។ លោក Rapp បន្ត​ថា៖ «​អ.វ.​ត.ក ផ្ញើ​សារ​មួយថា នឹង​មាន​ថ្ងៃ​យុត្តិធម៌​មួយ»។ លោក​បាន​អំពាវ​នាវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ឥទិ្ធពល នៃ​ការ​ជំនុំ​ជម្រះ​នេះ ឥទិ្ធពល​ដែល​លោក​ថា អាច​បង្ការ​អំពើ​ព្រៃ​ផ្សៃ​នៅ​ថ្ងៃ​អនាគត។
លោក Rapp ក៏​បាន​គាំទ្រ​ការ​ដោះ​លែង​លោក​ស្រី អៀង ធីរិទ្ធ សហ​ជន​ត្រូវ​ចោទ ក្នុង​សំណុំ​រឿង ០០២ ដោយ​សារ​តែ​មិន​មាន​សុខ​ភាព​ល្អ នឹង​ទទួល​ការ​ជំនុំ​ជម្រះ​ទេ លោក​ថា «ដរាប​ណា​អ្នក​នៅ​មាន​ជីវិត និង​មាន​សមត្ថភាព អ្នក​នឹង​ត្រូវ​ហៅ​ឲ្យ​ទទួល​ខុស​ត្រូវ»។

ឯកអគ្គរដ្ឋ​ទូត​គោចរ​រូប​នេះ បាន​លើក​ឡើង ពី​ការ​តែង​តាំង​លោក Mark Harmon សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ថ្មី ដែល​ត្រូវ​បាន​ចោទសួរ​ថា តើ​ប្រាក់​ជំនួយ​របស់​អាមេរិក​នៅ​ថ្ងៃ​អនាគត តម្រូវ​ឲ្យ​មាន​ភស្តុតាង​បញ្ជាក់​ពី «វឌ្ឍនភាព» ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ និង​មាន​លក្ខ​ខណ្ឌ ផ្អែក​លើ​កិច្ច​សហ​ប្រតិបតិ្ត​ការ​របស់​តុលាការ​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣​-០០៤ ឬ​ទេ។
លោកថ្លែងថា ៖ «យើង​នឹង​ឃ្លាំ​មើល​បញ្ហា​នោះ​យ៉ាង​ប្រុង​ប្រយ័ត្ន ប៉ុន្តែ វា​មិន​មែន​ជា​ការ​កំហិត​ខាង​ផ្លូវ​ច្បាប់​នោះ​ទេ។ នោះ​គឺជា​បញ្ហា​គោល​នយោបាយ»។
លោក Andrew Ianuzzi សហ​មេធាវី​ការ​ពារ​លោក នួន ជា ដែល​ចូល​រួម​ក្នុង​សន្និសីទ​ដ៏​ខ្លី​នោះថ្លែង​ថា ចៅក្រម​ថ្មីឬ សំណុំ​រឿង​០០៣​និង​០០៤ នឹង​ជាប់​គាំង​គ្មាន​កាល​កំណត់។ លោក​ចោទ​សួរ​ថា ៖ «​មូល​ហេតុ​មាន​គេ​គិត​ថា នឹង​ខុស​ពីមុន?​»។ លោក​កត់​សម្គាល់​ពី​ការ​ប្រឆាំង​របស់​អ្នក​ស៊ើប​អង្កេត​ជាតិ​ថាទោះ«​អ្នក នាំ​លោក Kofi Annan លោក Desmond Tutu ឬ​លោក Mickey Mouse ។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ធ្វើ​ឲ្យ​លោក យូ ប៊ុន​ឡេង ជឿ​បាន​ទេ»៕ 

No comments:

Post a Comment

yes