សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 12, 2012

រយៈពេល២ថ្ងៃ​ជំនុំជម្រះករណីលោក​ម៉ម សូណង់ដូ និងបក្ខពួកបង្កើតតំបន់អបគមន៍

ភ្នំពេញ៖ សំណុំរឿងលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥ មេហ្គាហឺត និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងបក្ខពួកចំនួន៨នាក់ទៀត ដែលជាប់ពាក់ព័ន្ឋនឹងករណីបង្កើតតំបន់ អបគមន៍នៅខេត្តក្រចេះ បានត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការជំនុំជម្រះអស់ រយៈពេល២ថ្ងៃរួចមកហើយ។ ប៉ុន្តែសវនាការនេះពុំទាន់ចប់នៅឡើយទេ ព្រោះនៅសល់សាក្សីមួយចំនួន ទៀតដែលសាកសួរមិនទាន់ចប់ ដូច្នេះតុលាការសម្រេចលើកយករឿងក្តីនេះទៅបន្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ស្អែកនេះវិញ។

នៅពេលសវនាការជំនុំជម្រះនេះមានអ្នកខ្លះបានចូលរួមស្តាប់ និងអ្នកខ្លះទៀតពុំបានចូលរួមស្តាប់ទេ គឺ ដោយសារតែមានមនុស្សពេញសវនាការ ហើយមានការចែកលេខថែមទៀត ដែលជាហេតុធ្វើឱ្យមានអ្នក កាសែតខ្លះត្រូវយកព័ត៌មានក្រៅបន្ទប់សវនាការតាមរយៈស្តាប់ពីខាងក្រៅ និងសាកសួរព័ត៌មានពីអ្នក នៅក្នុងបន្ទប់សវនាការ ដែលចេញមកក្រៅបន្ទប់សវនាការម្តងម្កាល។ 


គេសង្កេតឃើញមាន​លោក​ស្រី ចាំង ស៊ីណាតប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក លឹម មករន្ទ លោក​លាង សំណាត់ ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ ព្រមទាំងលោកមាស ច័ន្ទពិសិដ្ឋ ជាតំណាងអយ្យការ និងមេធាវីការពារលោកម៉ម សូណង់ដូ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតជប៉ុន អង្គការ​សង្គម​ស៊ីវិល អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ហើយក្នុងនោះក៏មានជនរងគ្រោះជាច្រើនរូប និងក៏មានសាក្សី​ជា​ច្រើន​​រូបផងដែរ។ 

ក្នុងសំណុំរឿងនេះមានជនជាប់ចោទចំនួន៩នាក់ ក្នុងនោះមានជនជាប់ចោទ៤នាក់ ជាប់ឃុំនៅពន្ឋនាគារ​ព្រៃស និង ៥នាក់ទៀតនៅក្រៅឃុំ។ ជនជាប់ចោទ​នៅក្នុងឃុំមានលោក​ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ឈ្មោះ កាន់ សុវណ្ណ ភេទ ប្រុស អាយុ ៥៤ឆ្នាំ ឈ្មោះទូច រៀម ភេទ ប្រុស អាយុ ៣៣ឆ្នាំ និង ឈ្មោះភន ស្រឿន ភេទ ប្រុស អាយុ ៣២ឆ្នាំ។ ចំណែកជនជាប់ចោទ៥នាក់ទៀតមាន ឈ្មោះ ហង្ស ផល ភេទ ប្រុស អាយុ ៤៨ឆ្នាំ ឈ្មោះហេង គឿន ភេទ ប្រុស អាយុ ៣១ឆ្នាំ ឈ្មោះម៉ៅ វាសនា ភេទ ប្រុស អាយុ ៣២ឆ្នាំ ឈ្មោះផាត់ សារឿន ភេទ ប្រុស អាយុ ៥៧ឆ្នាំ និង ឈ្មោះ ម៉ា ឆាង ភេទ ប្រុស អាយុ ៤៧ឆ្នាំ។

ជន​ជាប់​ចោទ​៨នាក់ត្រូវជាប់ចោទពីបទ ប្រឆាំងនឹងអ្នករាជការសាធារណៈ​មានស្ថាន​ទម្ងន់​ទោស សម្លុត​គំរាម កុបកម្ម ជ្រៀតជ្រែតដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ កាន់កាប់​ ឬដឹកជញ្ជូន​អាវុធដោយគ្មានការអនុញ្ញាតិ, ឆបោក ,ប្រើប្រាស់លិខិតឬឯកសារដែលបង្កើតឱ្យមានការភ័ន្តច្រឡំ និង ញុះ​ញង់ឱ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។ ចំណែកលោកម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងការចោទប្រកាន់ទាំងអស់ខាងលើនេះ។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបំបែក​ និងបាន​កាន់​កាប់ទីតាំងពួកអនាធិបតេយ្យមួយក្រុមនៅភូមិសាស្រ្តភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែល​ចង់ប្រែក្លាយជាតំបន់អបគមន៍ ហើយចាប់បានមនុស្ស៨នាក់ជាបន្តបន្ទាប់។ នៅចន្លោះ​ពេល​ដែល​សាលាដំបូងខេត្តក្រចេះបានស៊ើបសួរករណីនេះ បានរកឃើញនូវភស្តុតាងមួយចំនួន​មានជាប់ពាក់ព័ន្ឋ​នឹងសមាគមអ្នកប្រជាធិបតេយ្យដែលមានលោក  ម៉ម សូណង់ដូ ជាប្រធាន។ នៅចន្លោះ​ពេលដែលចៅ​ក្រម​ស៊ើបសួរ​សាលាដំបូងខេត្តក្រចេះ កំពុងចាត់ការករណីនេះជាបន្តបន្ទាប់តាមនីតិវិធីនោះ តុលាការ​បាន​សម្រេចដោះលែងមនុស្ស៥នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ឱ្យ​នៅ​ក្រៅឃុំបណ្តោះអាសន្ន។

ចំណែក​លោកម៉ម សូណង់ដូ បានត្រូវសមត្ថកិច្ចប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុងក្រសួងមហាផ្ទៃ​ចាប់​ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២  នៅចំណុចផ្ទះដែលជា​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំអេហ្វអឹម​១០៥​មេហ្គាហឺត ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រួចបញ្ជូនមកសាលាដំបូងរាជធានី​ភ្នំពេញ​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ តាមដីកាផ្ទេរសមត្ថកិច្ច រួចនៅរសៀលថ្ងៃដដែល​តុលាការ​បានសម្រេចឃុំខ្លួនដាក់ពន្ឋនាគា៕

No comments:

Post a Comment

yes