ភ្នំពេញ ៖ បើសមត្ថកិច្ចនិង អាជ្ញាធរខណ្ឌ ដូនពេញ បើប្រតិបត្ដិការដើរ ប្រមូលក្រុមរក ស៊ីផ្លូវភេទនៅម្ដុំវត្ដភ្នំ រួមមាន ទាំងស្រី ទាំង ខ្ទើយនិងប្រុសរួចហើយបញ្ជូនទៅអប់រំ នៅ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយបន្ទាប់ មកមានការដោះលែងមកវិញនោះ តើឆ្នាំ ណា ប្រតិបត្ដិការប្រមូលក្រុមរកស៊ីផ្លូវភេទ នេះ ត្រូវបានបញ្ចប់នោះ។
ចំពោះករណីនេះ ក្រសួង ស្ថាប័ននិងអង្គ ភាពពាក់ព័ន្ធ ជាពិសេសសាលារាជធានីភ្នំ ពេញ គួរតែរកវិធានការ និងដំណោះស្រាយ ណាមួយ ដើម្បីបញ្ចប់រឿងរ៉ាវសង្គមបែប នេះ ។
ជាក់ស្ដែងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២ គណៈបញ្ជាការឯកភាព សង្កាត់ វត្ដភ្នំ ដោយ មានការណែនាំពីអភិបាលខណ្ឌដូនពេញ លោកសុខ សម្បត្ដិ បានបើកប្រតិបត្ដិការ ប្រមូលក្រុម រកស៊ីផ្លូវភេទ បានចំនួន១២នាក់ ក្នុងនោះ ស្រី ៣នាក់ ៣ខ្ទើយ ៣នាក់ និង ប្រុស ៦នាក់ នៅតាមសួនច្បារមុខ សណ្ឋានទូតអាមេរិក និងតាមសួនច្បារមុខ សណ្ឋាគារឡឺរ៉ូយ៉ាល់ ។
ចៅសង្កាត់វត្ដភ្នំ លោក ហូវ ស៊ីនិត បាន ឱ្យដឹងថា ការប្រមូលក្រុមរកស៊ីផ្លូវក្នុងមូល ដ្ឋានរបស់គាត់នេះ ធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម កុំឱ្យមានភាពរញ៉េរញ៉ៃ ជាពិសេសបញ្ហានេះ អាចបង្កអសន្ដិសុខ ដល់ប្រជាពលរដ្ឋ ។
ចៅសង្កាត់រូបនេះបានបន្ដថា ក្រុមរកស៊ី ផ្លូវភេទចំនួន១២នាក់ ដែលប្រមូលបាននិង បញ្ជូនទៅមន្ទីរសង្គម កិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ។
យោងតាមមន្ដ្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា អភិបាលខណ្ឌសុខ សម្បត្ដិ មានការខឹងសម្បារ ចំពោះ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដែលបានដោះលែងក្រុមរក ស៊ីផ្លូវភេទនេះ ត្រឡប់មកវិញ បើទោះបីសមត្ថ កិច្ចនិងអាជ្ញាធរខណ្ឌរបស់លោកបានខិតខំដើរប្រមូលយ៉ាងណាក៏ដោយនោះ៕
No comments:
Post a Comment
yes