កាលពីពេលថ្មីៗនេះ គេសង្កេតឃើញក្រុមមន្ត្រីគយនិង រដ្ឋាករប្រចាំការនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងតែញាប់ដៃញាប់ជើងបញ្ចោញឬកពារកាច សាហាវដាក់កម្មករ អូសរទេះខ្លះមានអ្នកពិការភ្នែក ដាច់ជើងម្ខាង-ដៃម្ខាង ខំប្រឹង អូសរទេះដឹកទំនិញពីទឹកដីថៃចូលមកកម្ពុជា ហើយត្រូវបានក្រុម មន្ត្រីគយ ដែលប្រចាំការនៅចំណុចគល់ស្ពានក្រោមប្រាសាទកំពូលបីគល់ ស្ពានមិត្តភាពខ្មែរ- ថៃ ប្រព្រឹត្តផ្ទុយនឹងច្បាប់ប្រមូលពន្ធអាករជូនរដ្ឋដូចជាលោកគយខ្លះបានគំរាមកំហែងកម្មករ ត្រូវតែបង់ប្រាក់ឱ្យពួកគាត់តាម តែ ការទាមទាររបស់ពួកគាត់ដោយមិនបានចេញវិក័យបត្រឱ្យបានត្រឹមត្រូវនោះទេ ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃ មុនគេបានឃើញសកម្មភាពរបស់មន្ត្រីគយម្នាក់ សូមមិនបញ្ចោញឈ្មោះបានតម្រូវឱ្យកម្មករអូសរទេះត្រូវបង់ប្រាក់តាមការទាមទាររបស់គាត់ ។ ពេលនោះទង្វើរបស់លោកគយ ដែលឈរជើងនៅក្រោមប្រាសាទកំពូលបី ពិតជាអស្ចារ្យមែនគឺតម្រូវឱ្យកម្មករអូសរទេះវេទនាស្ទើរតែដាច់បាយស្លាប់ ព្រោះពេល នេះជារដូវភ្លៀងធ្លាក់ជោគជាំផងនោះត្រូវតែបង់តាមមាត់ទាមទាររបស់គាត់ ។
កម្មករអូសរទេះជាច្រើនដែលប្រកបអាជីពអូសរទេះសព្វថ្ងៃនេះជិតដាច់ពោះស្លាប់ហើយ ព្រោះមុខរបរអូសរទេះមិនទទួលបានប្រាក់ ទុកចិញ្ចឹមឆ្នាំងបាយឡើយពេលទំនិញ ដែលពួកគាត់បានអូសក្នុងមួយរទេះ គឺបានសល់តិចតួចណាស់ ព្រោះអីត្រូវបង់ឱ្យសមត្ថកិច្ច ឈរត្រួតពិនិត្យក្នុងមួយរទេះមិនឱ្យរំលងមួយឡើយគឺពិនិត្យ មើលឆែកឆេរស្ទើរគ្មានសល់នៅក្នុងរទេះរបស់ពួកគាត់ដែលមានរទេះ ខ្នាតតូចល្មម ប៉ុន្តែបើរទេះរបស់ពួកឈ្មួញវិញ ដែលមានខ្នាតកណ្តាលខ្នាតធំវិញ ពួកមន្ត្រីគយដែលឈរជើងនៅក្រោមប្រាសាទ កំពូលបីពុំដែលត្រួតពិនិត្យខ្វេះកកាយត្រួតពិនិត្យដូចពួកគាត់ឡើយគឺមានតែប្រាប់ឈ្មោះថារបស់អ្នកនេះ អ្នកនោះរួចជាការស្រេចពុំ ដែលឈរត្រួតពិនិត្យឱ្យបានច្បាស់លាស់ដូចពួកគាត់ឡើយ ទង្វើរបស់លោកគយ គឺគ្មានភាពយុត្តិធម៌ទាល់តែសោះ តើធ្វើ បែបនេះ ចាត់ទុកជាពុករលួយដែរទេ ។
ទោះបីជាមានសកម្មភាពដែលមន្ត្រីគយក្រោមប្រាសាទកំពូលបីក្រោមការគ្រប់គ្រងរបស់លោក ឈួន ហៃ ដែលទើបឡើងតំណែង ថ្មីបានប្រព្រឹត្ត គឺវាបានឆ្លុះបញ្ចាំងឱ្យឃើញថា មន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានគាបជំរិតទារប្រាក់ពីកម្មករអូសរទេះ ហើយធូរលុងបំផុតចំពោះក្រុមឈ្មួញធំៗដែលបានផ្តល់ផលប្រយោជន៍ដល់ពួកគេ ។
ជាក់ស្តែងជារៀងរាល់ថ្ងៃ មន្ត្រីគយដែលឈរជើងក្រោមប្រាសាទគល់ស្ពានមិត្តភាពខ្មែរ-ថៃថាខ្លាំងពូកែត្រួតពិនិត្យរទេះមិនឱ្យរំលង ភ្នែកឡើយ ហើយក្រុមគយចល័តក៏ពូកែដូចគ្នា គឺជិះរថយន្តកាមរីត្រួតពិនិត្យគ្រប់កន្លែងនីមួយៗមិនឱ្យរំលងទេ ពូកែមើលឃើញតែ រទេះ កម្មករតូចតាចឱ្យតែឃើញអ្វីខុសប្រក្រតីដែលមិនបានបង់ពន្ធគឺចាប់ភ្លាមចុះបើហ្គាសចេញតាមច្រករបៀងហើយ និងទីតាំង លក់ម៉ូតូ(អត់ពន្ធ)ជាច្រើនកន្លែងនៅផ្សារប៉ោយប៉ែតថ្មី ដាក់តាំងលក់ជាច្រើនកន្លែងកំពុងធ្វើអាជីវកម្មនៅក្នុងក្រុងប៉ោយប៉ែតច្រកទ្វារ អន្តរជាតិ ដែលមានព្រំប្រទល់ខ្មែរសៀមជាប់គ្នានោះ ហេតុអ្វីក៏លោកគយនិងរដ្ឋាករប្រចាំក្រុងប៉ោយ ប៉ែតមិនចុះបង្ក្រាបដូចពួក កម្មករអូសរទេះតូចផង ៕
No comments:
Post a Comment
yes