អគ្គភ័យកំពុងតែឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងនៅក្រោយស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន ត្រូវអគ្គីភ័យលេបត្របាក់នៅពេលម៉ោងអុចធូបសែនក្បាលទឹក កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់៣៤ខ្នងនោះ គេមិនដឹងមូលហេតុដោយសារអ្វី នោះទេ? នៅពេលកើតហេតុភ្លាមគេបានពិនិត្យឃើញមានអាជ្ញាធរមូលដ្ឋានមកដល់ចំណុចកើតហេតុ ហើយក៏បានជួយធ្វើអន្តរាគមន៍ និងបានសុំឲ្យស្ថាប័នរថយន្តពន្លត់អគ្គីភ័យជួយធ្វើអន្តរាគមន៍ទាន់ពេលដោយប្រើរយៈពេលជិត១ម៉ោង ដោយប្រើរថយន្តពន្លត់ជាច្រើនគ្រឿងនិងប្រើប្រាស់ទឹកអស់២៤ឡានទើបភ្លើងរលត់ បរិមាណនៃការខូចខាតក៏នៅមិនទាន់ដឹងនៅឡើយទេ។
ហើយហេតុការណ៍នេះ បានធ្វើឲ្យផ្លូវជាលេខ៥ មានការកក់ស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះ ផងដែរ៕
No comments:
Post a Comment
yes