សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 1, 2012

ប្រធានសមាគមសិល្បករ រិះគន់សិល្បការិនីវ័យក្មេង ស្លៀកពាក់សិចស៊ី

ប្រធានសមាគមសិល្បករ រិះគន់សិល្បការិនីវ័យក្មេង ស្លៀកពាក់សិចស៊ី

ភ្នំពេញ: ​ប្រធាន​សមាគម​សិល្បក​រ បាន​រិះគន់​សិល្បការិនី​វ័យក្មេងស្រករ​ក្រោយ ដែល​ស្លៀកពាក់​សិច​ស៊ី លេច​លើលេច​ក្រោម​។ ប៉ុន្តែ​ប្រធាន​សមាគម​សិល្បករ បាន​លើកសរសើរ​ដល់ក​ញ្ញា ឆៃលី ដា​ឡែ​ន ដែល​បាន​កែប្រែឈប់​បង្ហាញ​ភាព​សិច​ស៊ី ក្រោយពី​មានការ​រិះគន់​។​

​ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​របស់​សិល្បការិនី ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​នោះ ត្រូវបាន​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ បានលើកឡើងនៅក្នុង​កម្មវិធី​សភា​អ៊ី​ន​ធឺ​ណេ​ត របស់​ស្ថានីយទូរទស្សន៍ CTN ចាក់ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ថា “​វា​គឺជា​ការពិបាក​ណាស់ អ្នក​ដែល​ទទួលថ្មបាក់ គឺ​ខ្ញុំ​។ ឲ្យ​តែមាន​កំហុស​អី មក​តែ​លើ​ខ្ញុំ ដែលជា​ប្រធាន​សមាគម​សិល្បករ​។ គួរតែ​សាកសួរ​ទៅ​ក្រសួង​វប្បធម៌​ផង ពីព្រោះ​គាត់​ជា​ម៉ែ ជា​ឪ និង​ជា​អ្នកគ្រប់គ្រង ( សិល្បករ )”​។​


​លោក សុះ ម៉ាច បាន​បន្តថា “​សិល្បការិនី ដែល​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ ហួស​ប្រពៃណី គួរតែ​ដឹងថាគាត់​មាន​ចេតនា​អ្វីមួយ​ហើយ ដែលជា​ចេតនា​មួយបង្ហាញ​រូបរាង​ឲ្យ​សិច​ស៊ី​។ គាត់​បង្អួត​គូស្នេហ៍ និង​មិត្ត​ភក្ដិ​គាត់ ក្នុង​រង្វង់​សិល្បៈ និង​ពេលខ្លះ ដើម្បី​លាភសក្ការៈ​ថែមទៀត គឺជា​ធ្នាក់​”​។​

​លោក សុះ ម៉ាច បាន​បញ្ជាក់ថា “​ភាព​ល្បាញ​ល្បី​របស់​សិល្បករ មិនចាំបាច់​បង្ហាញ​ភាព​សិច​ស៊ី បង្ហាញ​គល់​សុដន់ អី​ទេ​។ យើង​ត្រូវ​សង្កេតមើល​តារាចម្រៀង តារា​សម្ដែង ច​ន ច័ន្ទ​លក្ខិណា គាត់​ល្បី តើ​មកពី​គាត់​បង្ហាញ​សិច​ស៊ី លេច​លើ​លេច​ក្រោម​ទេ​? មាន​ដែរ គាត់​បង្ហាញ​ក្នុង​ភាពយន្ដ ដែលជា​ការសម្ដែង​។ ឧទាហរណ៍​មួយទៀត ដូចជា អ្នកនាង ម៉េង កែវពេជ្ជតា​, សុគន្ធ នីសា​, ឱក សុគន្ធ​កញ្ញា ដូចជាសិល្បការិនី​ដទៃទៀត តើ​គេ​មាន​បង្ហាញ​សិច​ស៊ី លេច​លើ​លេច​ក្រោម​ទេ​? ហេតុ​អី​បានជា​ទទួល​ភាព​ល្បាញ​ល្បី​?​។ ភាព​ល្បី​មួយ គឺ​ល្បីតាម​សមត្ថភាព និង​ការសរសើរ​ ល្បី​មួយទៀត គឺ​ល្បី​ដោយ​ការរិះគន់​”​។​

​លោក សុះ ម៉ាច ក៏បាន​អំពាវនាវ​ដល់​សិល្បការិនី បង្ហាញ​នូវ​ភាព​សិច​ស៊ី លេច​លើ​លេច​ក្រោម ទទួលបាន​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ គួរតែ​ពិចារណា​ឡើងវិញ​។ 

​លោក សុះ​ម៉ាច បាន​បន្តថា “​បើសិនជា​សិល្បករ សិល្បការិនី​ទាំងនោះ ឋិត​នៅក្នុង​សមាជិកនៃ​សមាគម​សិល្បៈ គឺ​សមាគមនឹងធ្វើ​ការអញ្ជើញ​ពួកគាត់​ធ្វើការ​ណែនាំ ប៉ុន្តែ​ពួកគាត់​ដែល​សិច​ស៊ី​ទាំងនោះ អត់​ដឹង​ចេញពី​ប្រភព​ណា​មក​ទេ ជួនកាល​ចេះ​ច្រៀង​តែ​ពីរ​បី​បទ សម្ដែង​តែមួយ​ឈុត​ខារ៉ាអូខេ ថតរូប​អួត ក៏​អួតថាជា​អ្នកសិល្បៈ​ដែរ​។ ដូច្នេះហើយ​ធ្វើ​ឲ្យ​ស្រអាប់ ប៉ះពាល់​ដល់​កិត្តិយស​សិល្បករ សិល្បការិនី​”​។​

​លោក សុះ ម៉ាច បានបញ្ជាក់​ទៀតថា សមាគម​សិល្បករ ក៏ដូចជា​សមាគម​ទូរទស្សន៍ និង​ក្រសួង​វប្បធម៌ កំពុង​តែមាន​វិធានការចាត់ការ ​លើ​រឿង​បង្ហាញ​ភាព​សិច​ស៊ី​ លេច​លើ​លេច​ក្រោម បើ​បណ្ដែតបណ្ដោយ​តទៅទៀត វប្បធម៌​បរទេស​នឹង​វាយលុក​កាន់តែខ្លាំង ធ្វើ​ឲ្យ​វប្បធម៌​របស់​យើងដែលមាន​ស្ដ្រី​ខ្មែរ ជា​កូន​ខ្មែរ ជា​សុភាពនារី​ដ៏​ស្អាតស្អំ ស្លៀកពាក់​សម្លៀកបំពាក់​បុរាណ​ទៅ​វត្ត​ ស័ក្តិស​មណាស់ ក្នុងការ​បង្ហាញ​វប្បធម៌ ត្រូវបាន​គេ​សរសើរ​។ 

​ប៉ុន្តែ​លោក ​សុះ ​ម៉ាច បាន​លើកឡើងថា សិល្បការិនី​មួយចំនួន ដែលមាន​ធ្លាប់មាន​បញ្ហា ដូចជា ឆៃលី ដា​ឡែ​ន នៅពេលដែល​គាត់​ចុះឈ្មោះចូលក្នុង​សមាគម​សិល្បៈ គាត់​តែងតែ​ទទួលបាន​ការណែនាំ​ពី​រូបលោក​ផងដែរ ហើយ​បាន​កែប្រែ​ច​រិ​តរបស់គាត់ លែង​បង្ហាញ​ភាព​សិច​ស៊ី ប៉ុន្តែ​ឥឡូវ​បែរជា​ចេញទៅ​សិល្បករ សិល្បការិនី​ក្រោយៗ​ទៀត មិនដឹងថាគេ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? តែ​លោក​សុះ​ម៉ាច​ថា សិល្បការិនី​ជំនាន់​ក្រោយ ក្មេងៗ​ទាំងនោះ បង្ហាញ​ភាព​ស៊ិ​ច​ស៊ី ដើម្បី​ជា​ចេតនា​អ្វីមួយ ដើម្បី​លាភសក្ការៈ​៕​ 

No comments:

Post a Comment

yes