សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 12, 2012

ភាគ​ហ៊ុន Facebook កើន​ឡើង​បន្ទាប់​ពី​កំពុង​ដោះ​ស្រាយ​កំហុស​ឆ្គង

FB

ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Facebook Inc ឡើង​ថ្លៃ​នៅ​វគ្គជួញ​ដូរ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​លោក Mark Zuckerberg អគ្គនាយក​របស់​ក្រុម​ហ៊ុននេះ បាន​ប្រកាស​ថា លោក​កំពុង​ដោះ​ស្រាយ​កំហុស​ឆ្គង ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ផ្សព្វផ្សា​យ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ចល័ត​។
លោក Zuckerberg បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​លើវេទិកា​មួយ​នៅ​ក្នុង​សន្និសីទ TechCrunch Disrupt នៅ​ក្នុង​ទីក្រុង San Francisco  កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ជា​បទ​សម្ភាស​លើក​ដំបូង​របស់​លោក ចាប់​តាំង​ពី​ការ​ចេញ​ផ្សាយ​លក់​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង​របស់​ក្រុម​ហ៊ុន Facebook ថា៖«​ឥឡូវ​យើង​ជា​ក្រុម​ហ៊ុន​ចល័ត។
នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​យល់​ថា​ចម្ងល់​ដ៏​ធំ​មួយ​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​គ្រប់គ្នា នឹង​បញ្ជាក់​ពី​លទ្ធផល​ការ​ងារ​របស់​យើង​នៅ​ក្នុង​រយៈ​ពេល​នោះ ថា​តើ​យើង​ធ្វើ​បាន​ល្អ​កម្រិត​ណា​ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ចល័ត​នេះ​»។​ ​​​

ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Facebook  ដែលមានមូលដ្ឋាន​នៅ​ទីក្រុង Menlo Park  ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​កើន​ឡើង ៤​,៨​ភាគ​រយ ខណៈ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​អគ្គនាយក​រូប​នេះ បាន​កាត់​បន្ថយ​ក្តី​បារម្ភ​ជុំ​វិញ​សមត្ថភាព​របស់​ក្រុម​ហ៊ុន Facebook  ក្នុង​ការ​បង្កើន​ការ​លក់​ពាណិជ្ជកម្ម​របស់​ខ្លួន​ តាម​រយៈ​កំណើន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ​ ​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​។ ​​​

No comments:

Post a Comment

yes