លោកម៉ម សូណង់ដូចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ទី១២ខែកញ្ញានេះកំពុង បន្តសវនាការលើសំណុំរឿងក្តីរបស់លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិង ជានាយកវិទ្យុសំបុកឃ្មុំដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីខេត្តក្រចេះ។
ចំណែកនៅក្រៅសវនាការវិញ ក្រុមអ្នកភូមិគាំទ្រលោកម៉ម សូណង់ដូរាប់រយនាក់ និងសកម្មជនសិទ្ធិមនុស្សនានា នៅតែបន្ត ចង់ចូលស្តាប់សវនាការ ខណៈក្រុមសមត្ថកិច្ចនៅតែបន្តបិទផ្លូវ និងរារាំងមិនឲ្យក្រុមអ្នកភូមិទាំងនោះចូលទៅក្នុងសវនាការឡើយ។
សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លោកម៉ម សូណង់ដូ ក្នុងរឿងក្តីជម្លោះដីធ្លីនៅខេត្ត ៤ ករណីរួមមាន៖ ទី១-បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ។
No comments:
Post a Comment
yes