ពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុងបានខ្សឹបប្រាប់ឲ្យដឹងថា ក្នុងមួយខែៗមានឈើអារប្រភេទម៉ៃតាប់ រាប់រយម៉ែត្រគូប ត្រូវបានគេដឹកជញ្ជូនតាមទូកចេញពីតំ បន់ឧទ្យានជាតិបុទុមសាគរ ទៅកាន់តំបន់ខ្លងស៊ុន ស្រុកខ្លងយ៉ៃ ប្រទេសថៃ។
ពលរដ្ឋនៅស្រុកខាងលើបានបន្តថា ដោយសារតែតំបន់ខាងលើនេះ ដីព្រៃមួយចំនួនធំត្រូវបានរាជរដ្ឋភិបាលផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនធើ្វវិនិយោគដាំដំឡូងមី ដូច្នេះការឃុបឃិតគ្នាឲ្យមានការកាប់ឈើនាំចេញមិនមែនជារឿងពិបាកទេ ដោយគេយកឥទិ្ធពលក្រុមហ៊ុនមកប្រើរួចទោះបីជាឈើទាំងនោះកាប់ចេញមកពីតំបន់ណាក៏ដោយ ។
ប្រភពដដែលបានបន្តទៀតថា សព្វថៃ្ងការដឹកឈើតាមទូកនាំចេញទៅកាន់ប្រទេសថៃ ត្រូវបានគេឃុបឃិតគ្នាធើ្វបានដោយរលូនងាយដូចបកចេក ព្រោះពុំមានសមត្ថកិច្ចណា ហ៊ានចេញមុខរារាំងរំខានទេ ។ ពួកគាត់បានបន្តទៀតថា នៅតំបន់នោះសព្វថៃ្ង ត្រូវបានគេដាក់កម្លាំងសនិ្តសុខយាមកាមយ៉ាងតឹងរឹង មិនឲ្យប្រជាពលរដ្ឋចេញចូលដោយគ្មានការអនុញ្ញាតឡើយ។
កម្មករខែ្មរដែលទៅស៊ីឈ្នួលលើកឈើនៅកំពង់ផែខ្លងស៊ុន ប្រទេសថៃក៏បានបង្ហើបឲ្យដឹងផងដែរថា ក្នុងមួយយប់ៗយ៉ាងហោចណាស់ ក៏មានឈើម៉ៃតាប់ពី១០ទៅ១៥ទូក ដែលដឹកពីតំបន់ខាងលើទៅកាន់កំពង់ផែខ្លងស៊ុន ប្រទេសថៃ ។ ឈើទាំងនេះត្រូវបានគេដឹកចេញនៅពេលយប់ ហើយទៅដល់កំពង់ផែខ្លងស៊ុននៅពេលទៀបភ្លឺ រួចគេក៏ឲ្យកម្មករលីដាក់ឡានដើម្បីយកទៅដាក់តាមដេប៉ូលលក់ឈើនៅក្នុងស្រុកខ្លងយ៉ៃ។
ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើដឹកនាំចេញទៅកាន់ប្រទេសថៃដ៏គគ្រឹកគគ្រេងនេះ ពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុងសំណូមពរឲ្យលោកអភិបាលខេត្តក៏ដូចជាស្ថាប័នពាក់ព័ន្ធ មេត្តាមានវិធានការទប់ស្កាត់ផង បើមិនដូច្នេះទេ ព្រៃឈើនៅក្នុងតំបន់នោះនឹងប្រឈមនិងការវិនាសហិនហោចនាពេលដ៏ខ្លីខាងមុខនេះ៕
No comments:
Post a Comment
yes