លោក កឹម សុខា និងលោក សម រង្ស៊ី នៅប្រទេសកាណាដា
ជួបជាមួយខ្មែរកម្ពុជាក្រោម
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ប្រធានគណបក្ស
សិទ្ធិមនុស្ស និងជាអនុប្រធានគណបក្ស
សង្គ្រោះជាតិ នៅថ្ងៃខាងមុខ រួមជាមួយនិងលោកស្រី ជូឡុង ស៊ូមូរ៉ា
តំណាងរាស្រ្តស្រ្តីរបស់គណបក្ស សម រង្ស៊ី ដ៏ឆ្នើម ដែលមានឈ្មោះបោះសំឡេងនៅលើឆាកនយោបាយជាតិ-អន្តរជាតិ
និងអញ្ជើញទៅកាន់ប្រទេសអូស្រ្តាលីនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១២
ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ។
នៅក្នុងដំណើររបស់លោក សម រង្ស៊ី លោក កឹម សុខា លោកស្រី ជូឡុង ស៊ូមូរ៉ា
ទៅកាន់ប្រទេស អូស្រ្តាលី
អ្នកទាំងបីនិងធ្វើការជំរាបជូនទៅកាន់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ដើម្បីឲ្យពួក
គាត់បានជ្រាបកាន់តែច្បាស់អំពីការសម្រេចរួមបញ្ចូលគ្នាជាសំឡេងតែមួយ រវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដោយសម្រេចបាននូវការបង្កើតឡើងគណបក្សថ្មីដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ
ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣ ។
សូមជំរាបជូនផងដែរថា ក្នុងនោះលោក សម រង្ស៊ី លោក កឹម សុខា រួមជាមួយនិងលោកស្រី
ជូឡុង ស៊ូមូរ៉ា
ក៏និងធ្វើការជំរាបជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្រ្តាលី ឲ្យពួកគាត់
បានជ្រាបផងដែរចំពោះការយល់ព្រមរបស់ក្រសួងមហាផ្ទៃក្នុងការអនុញ្ញតឲ្យគណបក្ស សង្គ្រោះ
ជាតិ ចុះឈ្មោះជាផ្លូវការនៅក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ រួមជាមួយនិងការអនុញ្ញាតឲ្យ
រូបលោក សម រង្ស៊ី ផ្ទាល់ ធ្វើជាប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរ ។ នៅក្នុងពិធីជួបសំណេះ
សំណាលនោះ ក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ មានចំងល់អាចសាកសួរមកកាន់ថ្នាក់ដឹកនាំទាំងបីបាន
ដែលទាក់ទងទៅនិងការវិវដ្តនយោបាយនិងព្រឹត្តការណ៏ថ្មីៗនៅក្នុងប្រទេសកម្ពុជា
ជាពិសេសគឺការកើតឡើងនូវគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យនោះ
។
មានការកត់សម្គាល់ថា
ស្ថិតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការផ្សព្វផ្សាយពីការអញ្ជើញទៅកាន់ប្រ
ទេសអូស្រ្តាលី របស់លោក សម រង្ស៊ី លោក កឹម សុខា និងលោកស្រី ជូឡុង ស៊ូមូរ៉ា
មានប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះជាច្រើននាក់
បានចុះឈ្មោះដើម្បីចូលរួមស្តាប់នូវបទអន្តរាគមន៏ របស់លោក សម រង្ស៊ី លោក កឹម សុខា
និងលោកស្រី ជូឡុង ស៊ូមូរ៉ា ហើយក្នុងនោះក៏មានវត្តមានរបស់អន្តរជាតិ
ក៏បានចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីសំណេះសំណាលខាងលើនេះផងដែរ ។ ដែលទាំងអស់នេះ បង្ហាញឲ្យឃើញថាគណបក្ស
សង្គ្រោះជាតិ បាននិងកំពុងតែមានឈ្មោះបោះសំឡេងទទួលការគាំទ្រនិងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ
ទាំងនៅក្នុងឆាកនយោបាយជាតិ និងអន្តរជាតិ ហើយគេសង្ឃឹម និងមានជំនឿថានៅឆ្នាំ២០១៣
គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះនៅលើការបោះឆ្នោតជាក់ជាមិនខាននោះឡើយ ។
អ្វីដែលគណបក្ស សង្គ្រោះជាតិ
ទទួលបាននៅពេលនេះគឺជាការខិតខំប្រឹងប្រែងយ៉ាងមុះមុតរបស់ថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិ ពិសេសគឺវត្តមានរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេ ហាជាតិ
ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ដែលបានមកចួលរួមនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ
ដើម្បីទាំងអស់គ្នារើខ្លួនចេញពីអំណាចដែលគ្រប់គ្រងដោយមនុស្សតែម្នាក់
អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ។ គណបក្ស សង្គ្រោះជាតិ
មានតួនាទីសំខាន់បំផុតនៅក្នុងឆាកនយោ បាយប្រទេសកម្ពុជា ដែលមិនអាចខ្វះបាន ព្រោះគណបក្ស
សង្គ្រោះជាតិនេះហើយ ដែលជាអ្នកសម្រេចជោគវាសនារបស់ប្រទេសកម្ពុជា
ក្នុងការដឹកនាំនេវាកម្ពុជាដើម្បីឆ្ពុះទៅរកត្រើយសុខសុវត្ថភាព
និងការរីកចំរើនរបស់ប្រទេសជាតិ ។
គណបក្ស សង្គ្រោះជាតិ គឺបានប្រមូលផ្តុំទៅដោយកម្លាំងអ្នកប្រជាធិបតេយ្យ
និងអ្នកជំនាញដែល ធ្លាប់ឆ្លងកាត់បទពិសោធនខាងផ្នែកនយោបាយអស់ជាច្រើនឆ្នាំ
ដែលដឹងអំពីការដឹកនាំប្រទេស របៀបណា ដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើនតាមបែបប្រទេសដែលប្រកាន់យករបៀបប
ប្រជាធិបតេយ្យនោះ ។ ការគ្រប់គ្រងប្រទេសដោយអ្នកប្រជាធិបតេយ្យ គឺមានការខុសប្លែកគ្នាយ៉ាងខ្លាំងរវាងការដឹកនាំដោយអ្នកផ្តាច់ការ
ជាមួយគ្នានោះប្រជាពលរដ្ឋខ្មែរក៏បានដឹងទាំងអស់គ្នា ហើយថា
ប្រទេសកម្ពុជាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចសព្វថ្ងៃមិនបាននាំមកនូវការ រីកចំរើន
ជូនជាតិពិតប្រាកដនោះទេ ។
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនអស់រយៈពេលជាង៣០មកនេះ
បានធ្វើឲ្យធនធានធម្មជាតិ ទឹកដី ព្រៃឈើ រ៉ែដ៏មានតម្លៃ បាន បាត់បង់បន្តិចម្តងៗស្ទើតែវិនាសហិនហោចអស់ទៅហើយ
ជាមួយគ្នានោះរដ្ឋាភិបាលសព្វថ្ងៃបាន
និងកំពុងតែបើកដៃឲ្យជនអន្តោប្រវេសន៏ហូរចូលមកក្នុងប្រទេសកាន់តែមានចំនួនច្រើនឡើង ។
អ្នកតាមដានបានលើកឡើងថា ជនអន្តោប្រវេសន៏ដែលហូរចូលមកក្នុងប្រទេសកម្ពុជាទាំងអស់
នោះ គឺសុតតែជាកម្លាំងដើម្បីបង្កើនសំលេងឆ្នោតឲ្យគណបក្សប្រជាជនកាន់អំណាច បន្ទាប់ពីសំឡេងដែលគណបក្សប្រជាជន
បានមកពីការលួចបន្លំ សំឡុតគំរាមកំហែងប្រជាពលរដ្ឋ និងការទិញដូរជាថ្នូរទៅនិងលាភសក្ការៈបន្តិចបន្ទួចនោះ
។
ជារៀងរាល់លើក ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាម្តងៗ
ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣មក គឺពុំដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌នោះឡើយ ដោយហេតុថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលបានដើរតួនាទីដ៏សំខាន់សម្រាប់រៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
បានចូលដៃជើងជាមួយនិងគណបក្សប្រជាជន ក្នុងការជួយលួចសំ ឡេងឆ្នោត
ដើម្បីបំប៉ោងសំឡេងឲ្យគណបក្សកាន់អំណាចនោះ ។ មួយវិញទៀត គណៈកម្មាធិ
ការជាតិរៀបចំការបោះឆ្នោត
ក៏បាននិងកំពុងតែបង្ករបញ្ហាស្មុកស្មាញដល់ប្រជាពលរដ្ឋដែលជា ម្ចាស់ឆ្នោតផងដែរ
ប្រសិនបើគេដឹងថាប្រជាពលរដ្ឋរូបណា មាននិន្នាការគាំទ្រមកលើប្រឆាំង ។
ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះឯង បាននិងកំពុងតែធ្វើជាឧបករណ៏នយោបាយដ៏សំខាន់ឲ្យគណបក្សប្រជាជន
ដែលទាំងអស់នេះហើយគ ណបក្សប្រឆាំង ប្រជាពលរដ្ឋអ្នកស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជាធិបតេយ្យ រួមជាមួយនិងមន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដើម្បឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ឲ្យស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
លោក សម រង្ស៊ី ដែលសព្វថ្ងៃជាប្រធានគណបក្ស សង្គ្រោះជាតិ
បាននិងកំពុងតែរស់នៅក្រៅប្រ ទេស លោកបានខិតខំបំពេញការងារនេះយ៉ាងអស់កម្លាំងការយចិត្តរបស់លោក
ជាមួយនិង បរទេស ដើម្បីឲ្យគេអន្តរាគមន៏ចំពោះរឿងនេះ ។ ជាមួយគ្នានោះ កាលពីពេលកន្លងទៅសូម្បីតែ
សហគមន៏អ៊ឺរ៉ុបក៏ធ្លាប់មានប្រតិកម្ម
ដោយពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលសព្វថ្ងៃធ្វើការកែប្រែ
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ព្រោះពួកគេក៏ចង់ប្រទេសកម្ពុជា
មានការបោះឆ្នោតមួយដែលត្រឹមត្រូវ អាចធ្វើឲ្យទាំងគណបក្សប្រឆាំង
ប្រជាពលរដ្ឋខ្មែរទូទៅ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
ទទួលស្គាល់នូវការបោះឆ្នោតនោះយ៉ាងពេញលិញ ។
គួរជំរាបជូនផងដែរថា ថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ
ធ្លាប់បានប្រកាសជាសាធារណៈ រួចមកហើយផងដែរថា
ប្រសិនបើប្រទេសកម្ពុជាពុំមានការផ្លាស់ប្តូរសមាសភាពរបស់គណៈកម្មា
ធិការជាតិរៀបចំការបោះបោះឆ្នោតដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា
ជាអគ្គលេខាធិការ ដែលគេដឹងថាអ្នកទាំងនោះតាំងពីថ្នាក់លើរហូតដល់ថ្នាកក្រោម សុតសឹងជា
សមាជិករបស់គណបក្សប្រជាជននោះ គណបក្ស សង្គ្រោះជាតិ និងមិនចូលរួមក្នុងការបោះឆ្នោត
ជាតិនៅឆ្នាំ២០១៣ខាងមុខឡើយ ។ ដោយហេតុថាប្រសិនបើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
មិនមានការផ្លាស់ប្តូរសមាសភាពទេ នោះការបោះឆ្នោតគឺដដែលជាដដែល ដែលជា ការបោះឆ្នោតមួយដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ
ដោយហេតុថាគណបក្សប្រជាជន ពិតណាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងរៀបចំឲ្យឈ្នះលើការបោះឆ្នោតទៀតជាក់ជាមិន ខាន
ហើយប្រសិនបើតែប្រមុខរដ្ឋាភិបាលប្រកាសថា ការបោះឆ្នោតនៅឆ្នាំ២០១៣ អាណត្តិទី៥
នេះគណបក្សប្រជាជន និងទទួលបានសំឡេងប៉ុន្មាននោះ ពិតជាទទួលបានដូចអ្វីដែលជាកាប្រ
កាសរបស់ប្រមុខរដ្ឋាភិបាលជាក់ជាមិនខាន ។
ហេតុដូចនេះហើយរដ្ឋាភិបាលគឺមិនងាយនិងធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតនោះឡើង ហ៊ានតែមានការផ្លាស់ប្តូរហើយជំនួសមកវិញជាមនុស្សដែលឯក
រាជ្យនោះ គណបក្សកាន់អំណាចនិងចាញ់ការបោះឆ្នោតហៅមិនឮនោះឡើយ ។
អ្នកប្រជាធិបតេយ្យនៅតែមានសង្ឃឹមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ពិតជាមានការផ្លាស់ប្តូរដូច អ្វីដែលជាការចង់បានរបស់អ្នកប្រជាធិបតេយ្យពិតប្រាកដជាក់ជាមិនខាននោះឡើយ
នៅពេលដ៏ ខ្លីឆាប់ៗខាងមុខនេះ។ ដែលពេលនោះហើយពន្លឺនៃជ័យជំនះរបស់គណបក្ស សង្គោះជាតិ
និង បោះជំហ៊ានចូលមកបន្តិចម្តងៗ ហើយនៅឆ្នាំ២០១៣ជ័យជំនះនេះ គឺកើតមានយ៉ាងពិតប្រាកដ
មកលើគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រ
លាញ់លទ្ធិប្រជាធិបតេយ្យនោះ ៕
No comments:
Post a Comment
yes