សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 30, 2012

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន​ស្ករស​នៅ​ខេត្ត​កោះកុង​ប្តឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ

ប្រជាពលរដ្ឋស្រុកស្រែអំបិលបិទផ្លូវធ្វើការតវ៉ាចំពោះក្រុមហ៊ុនរបស់
លោក លី យ៉ុងផាត់ កន្លងមក

នៅ​ថ្ងៃទី​៣១ ខែ​តុលា ស្អែក​នេះ ប្រជាពលរដ្ឋ​ប្រមាណ​២០៧​គ្រួសារ រស់​នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ដែល​ដីធ្លី​របស់​ពួក​គាត់​ត្រូវ​បាន​រឹបអូស​យក​ដោយ​បង្ខំ​សម្រាប់​ធ្វើ​ចម្ការ​អំពៅ និង​សង់​រោងចក្រ​ផលិត​ស្ករស​ដោយ​ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​អំណាច​មួយ​រូប គឺ​លោក លី យ៉ុងផាត់ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​នោះ នឹង​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។

តាម​សេចក្តី​ប្រកាស​រួម​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​អ៊ីអ័រអាយ (ERI) នៅ​ថ្ងៃ​ស្អែក​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​រស់​នៅ​ភូមិ​ឈូក ជីខ និង​ភូមិ​ត្រពាំង​កណ្តោល ក្នុង​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង នឹង​ប្តឹង​ទៅ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចំពោះ​ក្រុមហ៊ុន​ស្ករស​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ American Sugar Refining ហៅ​កាត់​ថា ASR ​ដែល​បាន​បញ្ជា​ទិញ​ស្ករ​ស​ពី​ក្រុមហ៊ុន​ស្ករ​ស​របស់​លោក លី យ៉ុងផាត់ ដោយ​រំលោភ​លើ​គោល​ការណ៍​ណែនាំ​របស់​អង្គការ​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍។

លោក តេង កៅ ប្រជាពលរដ្ឋ​មួយ​រូប​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តិត​មេដៃ​ប្តឹង​បាន​និយាយ​ថា «ក្រុមហ៊ុន​ដែល​ទិញ​ស្ករស​ផលិត​នៅ​លើ​ដី​រឹប​អូស​យក​ពី​ពួក​យើង ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុសត្រូវ​ចំពោះ​ទុក្ខ​វេទនា​របស់​យើង។ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ ASR ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ»។
តាម​គោល​ការណ៍​ណែនាំ​របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ដែល​អនុម័ត​ឲ្យ​ប្រើ​ដោយ​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​ទិញ​ស្ករ​ទាំង​អស់​ដែល​ផលិត​នៅ​ចម្ការ​អំពៅ និង​រោងចក្រ​ផលិត​ស្ករ ត្រូវ​អនុវត្ត​វិធាន​ការ​បង្ការ​សុវត្ថិភាព និង​ប្រើ​ឥទ្ធិពល​ដែល​ក្រុមហ៊ុន​មាន​ជាមួយ​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន ទប់ស្កាត់​កាត់​បន្ថយ និង​ដោះ​ស្រាយ​ផល​ប៉ះពាល់​សិទ្ធិ​មនុស្ស។
សូម​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៦ ក្រុមហ៊ុន​ផលិត​ស្ករ​ស​ថៃ​មួយ​ឈ្មោះ Khon Kaen Sugar Co.Ltd ហៅ​កាត់​ថា KSL រួម​ជាមួយ​ក្រុមហ៊ុន​ម្ហូប​អាហារ​តៃ​វ៉ាន់​ឈ្មោះ Ve Wong និង​សមាជិក​ព្រឹក​សភា លី យ៉ុងផាត់ បាន​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​ខ្មែរ​ចំនួន​ពីរ​ដើម្បី​ទទួល​បាន​សម្បទាន​ដី​ពី​រដ្ឋាភិបាល​សម្រាប់​ចម្ការ​អំពៅ​ទ្រង់ទ្រាយ​ធំ និង​សង់​រោងចក្រ​ផលិត​ស្ករ​អំពៅ។ ប៉ុន្តែ​ដី​មួយ​ផ្នែក​ធំ នៃ​ដី​សម្បទាន​នោះ គឺ​ជា​ដី​ដែល​កាន់​កាប់​ដោយ​ប្រជាពលរដ្ឋ​ភូមិ​ឈូក ភូមិជីខ និង​ភូមិ​កណ្តោល។
ជា​លទ្ធផល​នៃ​ការ​ផ្តល់​ដី​សម្បទាន​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្ករ​ស​នៅ​ខេត្ត​កោះកុង​នោះ ប្រជា​ពលរដ្ឋ​ប្រមាណ​៤៥០​គ្រួសារ​ត្រូវ​ក្រុមហ៊ុន​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន និង​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​សម្រាប់​ធ្វើ​ចម្ការ​អំពៅ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាត់បង់​មុខរបរ​ទាំង​ស្រុង រីឯ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​ដែល​ពី​មុន​ធ្លាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​តាម​រយៈ​ការ​ប្រកប​របរ​ដាំ​ដំណាំ​ជា​ច្រើន​មុខ និង​ចិញ្ចឹម​សត្វ​ផង​នោះ មាន​ជីវភាព​ធ្លាក់​ចុះ​ទៅ​រក​ភាព​ក្រីក្រ និង​ខ្វះ​អាហារ​រូបត្ថម្ភ៕

No comments:

Post a Comment

yes