សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

រថ​ក្រោះ​និង​រថពាស​ដែក​១៤០​គ្រឿង​មក​ដល់​ក្រុង​ព្រះសីហនុ

121031_8b

ភ្នំពេញៈ រថក្រោះ និង​រថពាស​ដែក​ប្រមាណ ១៤០ គ្រឿង បាន​មក​ដល់​កំពង់ផែ​ព្រះ​សីហនុ កាល​ពី​ម្សិលមិញ។ នេះ​បើ​យោង​តាម​មន្រ្តី​ម្នាក់​បាន​បញ្ជាក់​ឲ្យ​ដឹង។
ប្រភពពីខេត្ត ព្រះសីហនុ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នាវា «EU-Gana» បាន​មក​ដល់​កាល​ពី​ព្រឹក​ម្សិល​មិញ ជាមួយ​នឹង​រថក្រោះ និង​រថពាស​ដែក ប្រហែល​ជាង ១០០ គ្រឿង។
លោកបានបញ្ជាក់​ថា៖ «​មាន​រថក្រោះ​ប្រហែល​១០០ គ្រឿង និង​រថពាស​ដែក​កង់​ប្រាំ​បី និង​កង់​ប្រាំមួយ ប្រហែល ៤០ គ្រឿង»។
នៅពេល​ទាក់​ទង​កាល​ពី​យប់​មិញ លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់​ផែស្វ័យ​ក្រុង​ព្រះសីហនុ បាន​បញ្ជាក់​ពី​ការ​មក​ដល់​នៃ​រថក្រោះ និង​រថពាស​ដែក​ទាំង​នោះ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ពី​ចំនួន​ឬ​ប្រទេស នៃ​ប្រភព​ឡើយ។
លោកបាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ត្រូវ​បាន​ជូន​ដំណឹង​ដោយ [បុគ្គលិក] អំពី​ការ​មក​ដល់ ប៉ុន្តែ សេចក្តី​លម្អិត ខ្ញុំ​គិត​ថា​ អ្នក​អាច​សួរ​ទៅ​មន្រ្តី​គយ»។

កាលពី​ខែ កញ្ញា ឆ្នាំ ២០១០ ខណៈ​ពេល​មាន​ជម្លោះ​ព្រំ​ដែន​ជាមួយ​នឹង​ប្រទេស​ថៃ កម្ពុជា​បាន​ទិញ​រថក្រោះ​ដូចគ្នា ពី​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ដែល​គេ​ជឿ​ជាក់​ថា គឺ​ប្រទេស​អ៊ុយ​ក្រែន។
ទាំង​លោក​ឧត្តម​សេនីយ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕

No comments:

Post a Comment

yes