Tuesday, October 30, 2012

មេដឹកនាំ​គណបក្ស​ប្រឆាំង​អំពាវនាវ​រក​ថវិកា​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ


ជាថ្មី​ម្តង​ទៀត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន និង​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ ដែល​កើត​ឡើង​ពី​ការ​រួម​គ្នា​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ឲ្យ​ចូល​រួម​ផ្តល់​ថវិកា​ជួយ​ទ្រទ្រង់​គណបក្ស​សង្រ្គោះ​ជាតិ ជាមួយ​មូលនិធិ​សង្រ្គោះ​ជាតិ សម្រាប់​ការ​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នា​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣​ខាង​មុខ។
លិខិត​អំពាវនាវ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន-អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ ចុះ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០១២ បាន​សរសេរ​ថា «ការ​ចូល​រួម​ថវិកា​តិច​ក្តី ច្រើន​ក្តី​ជាមួយ​មូល​និធិ​សង្រ្គោះ​ជាតិ គឺ​ជា​ការ​ចូល​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សង្រ្គោះ​មាតុភូមិ​កម្ពុជា​របស់​យើង​ឲ្យ​ចាក​ផុត​ពី​អំពើ​ឈ្លាន​ពាន​របស់​បរទេស អំណាច​ផ្តាច់ការ និង​ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រស់​នៅ​ក្នុង​ជីវភាព​ថ្លៃថ្នូ សម្បូរ​រុងរឿង»។

សូម​រំលឹក​ថា មូល​និធិ​សង្រ្គោះ​ជាតិ របស់​គណបក្ស​សង្រ្គោះ​ជាតិ​គិត​រហូត​មក​ដល់​ពេល​នេះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ១៣​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ សម្រាប់​គោល​បំណង​របស់​​ខ្លួន​ឲ្យ​បាន​​១លាន​ដុល្លារ​អាមេរិក​​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ឆ្នាំ​២០១៣​ខាង​មុខ​នោះ៕

No comments:

Post a Comment

yes