លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
មកដល់ពេលនេះ ការខិតខំប្រឹងប្រែងរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
និង ថ្នាក់ដឹកនាំកំពូលមួយចំនួនទៀយ បានទទួលជោគជ័យមួយជំហ៊ានហើយ នោះគឺការយល់ព្រមពី
ក្រសួងមហាផ្ទៃអនុញ្ញាត្តឲ្យគណបក្ស សង្គ្រោះជាតិ ចុះបញ្ជីឈ្មោះគណបក្ស សង្គ្រោះជាតិ
ជាផ្លូវ ការ នៅក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ ហើយក្នុងនោះក៏បានយល់ព្រមឲ្យលោក សម
រង្ស៊ី ធ្វើជាប្រធានគណបក្ស សង្គ្រោះជាតិ ដោយស្របច្បាប់ផងដែរ
ដើម្បីធ្វើការដឹកនាំគណបក្ស សង្គ្រោះជាតិ
សម្រាប់ចូលរួមក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។
ពន្លឺកាំរស្មីព្រះអាទិត្យរះដែលជារូបសញ្ញាតំណាងឲ្យគណបក្ស សង្គ្រោះជាតិ បាននិងកំពុងជះពន្លឺ
របស់ខ្លួន និងចាប់ផ្តើមរះបន្តិចម្តងៗដើម្បីផ្តល់ក្តីសង្ឃឹមថ្មី ថ្ងៃថ្មី
និងជីវិតរស់នៅថ្មីជូនប្រជាពល រដ្ឋ និងប្រទេសជាតិ ដ៏អភ័ព្វរបស់យើងហើយ
ព្រោះថាមានតែគណបក្ស សង្គ្រោះជាតិ តែមួយគត់ ដែលជាក្តីសង្ឃឹមរបស់ជាតិ និងប្រជាពលរដ្ឋ
ក្នុងការរើបំរះឲ្យផុតពីកណ្តាប់ដៃរបស់គណ បក្សកាន់អំណាចសព្វថ្ងៃ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី
ដែលបាននិងកំពុងតែ ដឹកនាំប្រទេសជាតិរបស់យើងដើរទៅដល់រណ្តៅនៃមាត់ជ្រោះមរណៈនោះ ។
ការបង្កើតបានគណបក្ស សង្គ្រោះជាតិ ឡើង មិនត្រឹមតែប្រជាពលរដ្ឋខ្មែអ្នកស្នេហាជាតិទាំងនៅក្នុងនិងក្រៅប្រទេសនោះទេ
ដែលសំដែងក្តីរំភើបសប្បាយរីករាយនោះ តែសូម្បីអន្តរជាតិ និងអង្គ ការក្រៅរដ្ឋាភិបានមួយចំនួនក៏បានសម្តែការសាទរនូវការបង្កើតបានគណបក្សថ្មីសម្រាប់អ្នកប្រ
ជាធិបតេយ្យ ដោយសារតែពួកគេក៏ចង់ឲ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរមេដឹកនាំដែលកាន់អំណាចសព្វថ្ងៃនេះចេញផងដែរ
។
ជាការឆ្លើយតបទៅនិងការអបអរសាទរចំពោះការបង្កើតបាននូវគណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យ
រួមជាមួយនិងការយល់ព្រមពីក្រសួងមហាផ្ទៃឲ្យគណបក្ស សង្គ្រោះជាតិ ចុះបញ្ជីឈ្មោះជាផ្លូវ
ការនោះ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោកបានសម្តែងការកោតសរសើរ
ចំពោះស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ ដែលបានជំនះរាល់គ្រប់ឧបសគ្គនៅតស៊ូមិន
ខ្លាចនឿយហត់ គេទិញមិនលក់ គេសំឡុតមិនខ្លាចបាននៅក្រាញ់ននៀលជាមួយនិងគណបក្ស សម រង្ស៊ី
ក៏ដូចជាគណបក្ស សិទ្ធិមនុស្ស ផងដែរ ហើយប្រាកដ់ណាស់កម្លាំងអ្នកស្នេហាជាតិ និង
ទទួលបានជ័យជំនះលើការបោះឆ្នោតឆ្នាំ២០១៣នេះជាក់ជាមិនខាន ។
ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានធ្វើការអំពាវនាវបន្ថែមទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់
រូប សូមអញ្ជើញមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានច្រើនឡើងបន្ថែមទៀត
ព្រោះនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ គឺបានប្រមូលផ្តុំទៅដោយអ្នកស្នេហាជាតិ និងអ្នកប្រជាធិ
បតេយ្យ ក្នុងនោះក៏បានការចូលរួមពីឥស្សរជននយោបាយដ៏ឆ្នើមជាច្រើនរូបទៀតផងដែរ ។
លោក សម រង្ស៊ី បានបន្តថា ការបង្កើតបានគណបក្ស សង្គ្រោះជាតិ
គឺជាព្រឹត្តិការណ៏មួយជាប្រវត្តិ សាស្រ្ត ដែលនាំមកនូវការផ្លាស់ប្តូរ
និងប្រែប្រួលយ៉ាងសំខាន់ជាទីបំផុតនៅលើឆាកនយោបាយនៅក្នុងប្រទេសកម្ពុជា
ហើយក៏បាននាំមកនូវសន្ទុះថ្មីមួយដែលនឹងធ្វើឲ្យព្រឹត្តការណ៏ប្រវត្តិសាស្រ្ត
នៅក្នុងប្រទេសកម្ពុជាឈានទៅរកការប្រែប្រួល
ហើយការប្រែប្រួលនេះគឺជាជោគជ័យនៃកម្លាំអ្នក ស្នេហាជាតិ កម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីស្រោចស្រង់
និងសង្គ្រោះជាតិមាតុភូមិរបស់យើង ឲ្យបានទាន់ពេលវេលា ឲ្យរូចផុតពីការលិចលង់
រួចផុតពីមហន្តរាយ និងរួចផុតពីការស្លាប់ ។ ដោយយើងបានឃើញថាជាតិរបស់យើងបានស្លាប់បន្តិចម្តងៗ
ក្នុងនោះប្រទេសរបស់យើងបានបាត់បង់ទឹកដី
ប្រជារាស្រ្តខ្មែរបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិ និងបាត់បង់ការងារ
ក្នុងនោះ គឺការរកការងារធ្វើមិនបានស្ទើតែគ្រប់គ្នា ពិសេសយុវវ័យ ។
លោក សម រង្ស៊ី បានបន្តទៀតថា
ការពុំមានការងារធ្វើបែបនេះបានធ្វើឲ្យយុវវ័យភាគច្រើនត្រូវបង្ខំចិត្ត
ទៅស៊ីឈ្មួលគេនៅឯបរទេស ឲ្យគេមើលងាយ ឲ្យគេធ្វើបាប ឲ្យគេគេងប្រវ័ញ្ចឈើសឈាម
កម្លាំងពលកម្ម ដែលទាំងអស់នេះបង្ហាញឲ្យឃើញថា ប្រជារាស្រ្តខ្មែរឈឺចាប់ អស់សង្ឃឹម
ហើយជាតិខ្មែរ និងរលត់រលាយដោយបរទេសឈ្លានពាន ក្នុងនោះគឺការបង្ខិតព្រំដែន លេបត្រ
បាក់ទឹកដីរបស់យើង បញ្ចូលអន្តោប្រវេសន៏ខុសច្បាប់ ឲ្យចូលមកក្នុងប្រទេសកម្ពុជាកាន់តែ
ច្រើនឡើងៗ ដោយពួកអន្តោប្រវេសន៏ទាំងនោះ បានលួចប្លន់ដីធ្លី ទ្រព្យសម្បត្តិ និងមកដណ្តើមការងារពីប្រជាពលរដ្ឋរបស់យើង
ហើយក៏មានការគេងប្រវ័ញ្ចញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ ផងដែរ ។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានបន្តឲ្យដឹងទៀផងដែរថា រដ្ឋាភិបាលសព្វថ្ងៃ
បាននិងកំពុងតែធ្វើសម្បទានដ៏ច្រើនលើសលប់ទៅឲ្យក្រុមហ៊ុនយួន ដែលក្នុងនោះមានការសម្បទានដីធ្លី
ព្រៃឈើ និងការសម្បទានរ៉ែជាដើម ដែលមានរយៈពេលយូររហូតដល់៩៩ឆ្នាំ ។ លោក សម រង្ស៊ី
បន្តថាខ្មែរស្លាប់អស់ហើយ មិនដល់៩៩ឆ្នាំនោះទេ បើយើងនៅតែបន្ត និងអនុញ្ញាត្តឲ្យរដ្ឋាភិបាលបន្តនយោបាយបំផ្លិចបំផ្លាញជាតិដូចសព្វថ្ងៃ
នោះជាតិយើងនិងរលត់រលាយជាក់ជាពុំខាន ដោយបញ្ហាទាំងអស់នេះហើយ អ្នកស្នេហាជាតិទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីបំពេញ
បេសកកម្មប្រវត្តិសាស្រ្ត ដែលជាបេសកកម្មស្រោចស្រង់ជាតិមាតុភូមិរបស់យើងទាំងអស់គ្នា
ដើម្បីងថែរក្សាទឹកដីរបស់យើងឲ្យបានគង់វង្ស និងធានាអំពីអនាគតកូនចៅរបស់យើងឲ្យមាន
អនាគត និងមានសេរីភាព រស់នៅប្រកបទៅដោយសេចក្តីថ្លៃថ្នូរ ។
លោក សម រង្ស៊ី ដែលប្រជាពលរដ្ឋខ្មែរដាក់ងារជូនថា ជា វិរជនស្នេហាជាតិ
លោកបានមានប្រ សាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ
ជាបន្តទៀតថា ដោយហេតុទាំងអស់នេះហើយ ទើបបានកើតមានគណបក្ស សង្គ្រោះជាតិ នៅពេលនេះ
ដើម្បីសង្គ្រោះ ប្រទេសជាតិរបស់យើងឲ្យបានទាន់ពេលវេលា ដែលត្រូវទៅនិងកាលៈទេសៈដែលប្រទេសជាតិ
របស់យើងកំពុងតែលិចលង់ដូចសព្វថ្ងៃនេះ ។ លោកថា គណបក្ស សង្គ្រោះជាតិ ពិតណាស់និង
ធ្វើការសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋយើងឲ្យបានជាក់ជាពុំខាន ជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឧត្តមគតិដូចគ្នា
នោះគឺខ្មែរអ្នកស្នេហាជាតិ ខ្មែរអ្នកប្រជាធិបតេយ្យ ដែលស្រលាញ់យុត្តិធម៌
ខ្មែរដែលស្រលាញ់ខ្មែរដូចគ្នា អាណិតអាសូរប្រជារាស្រ្តក្រីក្រតូចតាច ប្រជារាស្រ្តទន់ខ្សោយដែលត្រូវបានគេធ្វើបាប
លួចប្លន់ដីធ្លី ផ្ទះសម្បែងស្រែចំការ ក្នុងនោះគឺត្រូវបានគេចាប់ដាក់គុក ហើយមានប្រជាពលរដ្ឋខ្លះគេគំរាមកំហែង
និងបាញ់សម្លាប់ថែមទៀតផង ។ ដូច្នេះទង្វើទាំងអស់នេះគឺអយុត្តិធម៌ខ្លាំងណាស់ យើងមិនអាចបណ្តោយឲ្យសភាពការណ៏បែបនេះបន្ត
ទៀតបាននោះទេ ដែលនេះគឺជាឱកាសជាប្រវត្តិសាស្រ្តដែលខ្មែរទាំងអស់ ត្រូវតែរួបរួមគ្នា
និងចូលរួមឲ្យបានច្រើនឡើងបន្ថែមទៀតជាមួយគណបក្ស សង្គ្រោះជាតិ ដើម្បីសង្គ្រោះជាតិរបស់
យើងឲ្យបានទាន់ពេលវេលា ។
លោក សម រង្ស៊ី មានប្រសាសន៏បន្តថា ការចូលរួមរបស់បងប្អូននៅពេលនេះគឺជាឱកាសតែមួយ
កត់សម្រាប់ខ្មែរសង្គ្រោះជាតិ និងរំដោះប្រទេស ពីក្រញាំនៃពួកជនផ្តាច់ការ និងជនពុករលួយដែលលួចជាតិ
ប្លន់ជាតិ និងបំផ្លាញជាតិ ។ ជាមួយគ្នានោះលោក សម រង្ស៊ី លោកមានជំនឿ និងជឿជាក់ថា ជាតិខ្មែរមិនសាបសូន្យនោះទេ
ដ៏រាបណាព្រលឹងខ្មែរនៅរស់រវើក នៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរម្នាក់ៗនោះ ។
ជាការពិតជាតិខ្មែរមិនអាចសាបសូន្យនោះឡើយ ដ៏រាបណាខ្មែរស្នេហាជាតិ
នៅតែមានក្នុងឆាកនយោបាយរបស់ប្រទេសកម្ពុជានោះ ហើយនៅឆ្នាំ២០១៣ពិតណាស់គណបក្ស
សង្គ្រោះជាតិ និងទទួលបានជោគជ័យដ៏មហាធំធេងក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ជាក់ជាក់មិនខាន
ហើយ ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ នឹងនាំមកនូវពន្លឺសម្រាប់ជាតិរបស់យើង
សម្រាប់ខ្លួន យើង ក៏ដូចជាកូនចៅរបស់យើងផងដែរ ៕
No comments:
Post a Comment
yes