សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

ហុង​កុង មើល​ឃើញ​ឱកាស​មាស​នៅ​កម្ពុជា

121031_12a
លោក Greg So រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហុងកុង

ភ្នំពេញៈ នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មក​ភ្នំពេញ នៅ​សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហុង​កុង លោក Greg So បាន​អះអាង​សា​ជា​ថ្មី​អំពី​បំណង​របស់​ហុង​កុង ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​ចិន ព្រម​ទាំង​គូស​បញ្ជាក់​ថា កម្ពុជា​ជា​អ្នក​ទទួល​បាន​អត្ថ​ប្រយោជន៍​ដ៏​ច្រើន សម្រាប់​វិនិយោគ​បរទេស​ផ្ទាល់ពី​ហុង​កុង​មក។
ចំពោះ​ទស្សនៈ​លោក Greg So ចំណង​ទាក់​ទង​សេដ្ឋកិច្ច​រវាង​ហុង​កុង និង​កម្ពុជា មាន​ភាព​រឹង​មាំ​ដោយ​មាន​កំណើន​ពាណិជ្ជ​កម្ម​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ អំឡុង​២០១១ និង ២០១២​។
លោក​បាន​លើក​ឡើង​ថា៖ «នៅ​ឆ្នាំ​២០១១ មាន​កំណើន​ពាណិជ្ជកម្ម ២២​ភាគ​រយ។ ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០១២ ពាណិជ្ជកម្ម​នេះ មាន​កំណើន​១៦​ភាគ​រយ»។

លោក​បន្ត​ថា កំណើន​ដ៏​ច្រើន​នេះ អាច​សង្កេត​ឃើញ​តាម​រយៈ​ការ​នាំ​ចូល​របស់​កម្ពុជា ទៅ​ហុង​កុង។ លោក​បាន​ថ្លែង​ថា៖ «ការ​នាំ​ចូល​ពី​កម្ពុជា កាល​ពី​ឆ្នាំ​មុន​មាន​កំណើន​៩០​ភាគ​រយ។​រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ មាន​កំណើ​ន៧៦​ភាគ​រយ។ ទាំង​នេះ​ចង្អុល​បង្ហាញ​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​»​។
លោក Greg So បាន​កត់​សម្គាល់​លើ​វិស័យ​ជាក់​លាក់​មួយ​ចំនួន គឺ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម រោង​ចក្រ​ឧស្សាហកម្ម និង​ឧស្សា​ហកម្ម​កាត់​ដេរ។
ទោះបី​យ៉ាង​នេះ​ក្តី លោក​បាន​ឲ្យ​ដឹង​ថា វិស័យ​សេវាកម្ម​មាន​រហូត​ដល់​៩៣​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ហុង​កុង​។
កិច្ច​សហ​ប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ អាច​រីក​តាម រយៈ​វិស័យ​ទេសចរណ៍ បដិ​សណ្ឋារ​កិច្ច ការ​រចនា​ការ​បង្កើត​ថ្មី បច្ចេក​វិទ្យា ការ​ស្រាវ​ជ្រាវ និង​ការ​អភិវឌ្ឍ។
លោក​Greg បាន​លើក​ឡើង​ថា៖«​ប្រទេស​នេះ​[កម្ពុជា] មាន​ឱកាស​វិនិ​យោគ​ជា​ច្រើន។ ខ្ញុំ​គិត​ថា កម្ពុជា បើក​ចំហ​សម្រាប់​វិនិ​យោគិន​ហុង​កុង​»។
ហុង​កុង កំពុង​ធ្វើ​យុទ្ធនាការ​ចូល​រួម​ក្នុងកិច្ច​ព្រម​ព្រៀង​ពា​ណិ​ជ្ជ​កម្ម​រវាង​ចិន និង​អា​ស៊ាន​។
លោក Greg So​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ហុងកុង ធ្លាប់​ជា​ច្រក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ចិន​ដី​គោក។ លោក​បន្ត​ថា៖ «​ការ​នាំ​ចេញ​ជាមួយ​ប្រទេស​អាស៊ាន​៩៧​ភាគ​រយ​នៃ​ការ​នាំ​ចេញ​ទាំង​នោះ គឺ​ការ​នាំ​ចេញ​បន្ត​ដែល​៧១​ភាគ​រយ មក​ពី​ប្រទេស​ចិន​ដី​គោក។ ដូច្នេះអ្នក​សង្កេត​ឃើញ​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​អាស៊ាន និង​ចិន តាម​រយៈ​ហុង​កុង។ នោះ​ជា​តួ​នាទីដ៏​សំខាន់​នៅ​ក្នុង​គម្រោង​ទាំង​នោះ»។
ការ​ធ្វើ​សមាហរណកម្ម​ហុង​កុង​ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​សម្រាប់​ជំនួប​កំពូល​អាស៊ាន​នៅ​កម្ពុជា ក្នុង​ខែ​វិច្ឆិកា។ លោក Greg So បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​យល់​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន នឹង​ជំរុញ​ឲ្យ​ហុង​កុង​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​ខែ​វិច្ឆិកា»។
លោក​បន្ត​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ចូល​រួម​របស់​ហុង​កុង ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ចិន តាម​រយៈ​ការ​បង្កើន​ឱកាស​វិនិយោគ និង​ការ​ទទួល​បាន​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ​កាន់​តែ​រឹង​មាំ​។ លោក​ថ្លែង​ថា៖ «យើង​ស្ថិត​នៅ​លំដាប់​ទី៥​នៅ​លើ​ពិភពលោក បើ​គិត​ទៅ​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស។ ខ្ញុំ​គិត​ថា យើង​អាច​មាន​ការ​វិនិ​យោគ​ជា​ច្រើន នៅ​កម្ពុជា។​វិស័យ​ឧស្សាហកម្ម នឹង​ទទួល​បាន​ឱកា ស និង​សហការ​ជា​មួយ​សហ​គ្រាស​ក្នុង​ស្រុក ទាក់​ទង​នឹង​ការ​បង្កើត​អាជីវកម្ម​នៅ​ទី​នេះ»៕

No comments:

Post a Comment

yes