
រថយន្តមួយនេះ កំពុងបើកបរកាត់ទឹកដែលបានជន់លិចផ្លូវនៅក្នុង
ក្រុង Southampton រដ្ឋញូវយ៉ក សហរដ្ឋអាមេរិកដែលបង្កឡើងដោយព្យុះសែនឌី
បុរីញូវយ៉ក/ឆ្នេររ៉េហូបុតៈព្យុះសានឌី ជាព្យុះធំបំផុតមួយដែលពុំធ្លាប់ជួបនៅអាមេរិក បានវាយប្រហារមកដល់ច្រាំងជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ដូចហែកមេឃកាលពីថ្ងៃអង្គារនៅក្បែររមណីយដ្ឋានល្បែងស៊ីសងនៃក្រុងអាត្លង់ទិកដោយបង្ខំឲ្យមានការជម្លៀស បិទប្រព័ន្ធដឹកជញ្ជូន និងរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត។
របាយការណ៍មុននេះជាច្រើនបាននិយាយថាមានទឹកជំនន់ជាទូទៅនៅទូទាំង ក្រុងញូវយ៉កក្នុងករណីខ្លះជន់ដល់ដីគោក។ ក្រុមប៉ូលិស បានបញ្ជាក់ថា យ៉ាងតិចមានមនុស្ស១៣នាក់ ត្រូវបានស្លាប់ពីព្យុះនេះ។មនុស្សជាង១លាននាក់ នៅទូទាំងរដ្ឋរាប់សិបស្ថិតក្រោមការបញ្ជាឲ្យជម្លៀសចេញ ខណៈប្រព័ន្ធព្យុះយូរីខែន នោះបន្តបុកទៅភាគខាងលិច។
ក្រុមហ៊ុនព្យាករមហន្តរាយមួយបានព្យាករពីការខូចខាតខាងសេដ្ឋកិច្ចដល់ទៅ ២០ពាន់លានដុល្លារ ដែលមានតែពាក់កណ្តាលត្រូវបានធានារ៉ាប់រង។
ខ្យល់បក់ខ្លាំង និងទឹកជំនន់បានវាយកម្ទេចឆ្នេរសមុទ្រអាត្លង់ទិកលើចម្ងាយរាប់រយគីឡូម៉ែត្រ ខណៈការធ្លាក់ព្រឹលខ្លាំងត្រូវបានគេព្យាករថាមាននៅឆ្ងាយពីដីគោក។
ព្យុះនេះ បានបោកបក់ពីព្រំដែនប្រទេសកាណាដាទៅរដ្ឋខារ៉ូឡៃណាខាងត្បូងនិងពីរដ្ឋវីជីនៀខាងលិច ទៅកាន់ចំណុចមហាសមុទ្រអាត្លង់ទិក ចំកណ្តាលចន្លោះរវាងអាមេរិក និងដែនដីកោះប៊ើមូដា របស់អង់គ្លេស ដែលជាទំហំធំបំផុតដែលពុំធ្លាប់បានឃើញពីមុនមក។
ព្យុះកំណាចនេះក៏បានពន្យឺតយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងពេលសំខាន់ នៅ មុនការបោះឆ្នោតនៅសប្តាហ៍ក្រោយ ដោយលោកអូបាម៉ា និងគូប្រជែងមីត រ៉ុមនី បានលុបចោលព្រឹត្តិការណ៍ជាច្រើន។ បុរសទាំងពីរ ធ្វើការយ៉ាងប្រុងប្រយ័ត្នដើម្បីចៀសវាងការប៉ះទង្គិច ខណៈប្រជាជនរាប់លាននាក់ កំពុងស្ថិតក្នុងមហន្តរាយចំពោះទីផ្សារអាមេរិក ដែលបានបិទពីរថ្ងៃមកហើយ។
សេវាកម្មអាកាសធាតុជាតិនិយាយថា ព្យុះយូរីខែន សែនឌី ដែលមានខ្យល់បក់ ដ៏ធំកំណាចបាននាំមកនូវរលកសមុទ្រកម្ពស់ ៤,២ ម៉ែត្រនៅសង្កាត់ពាណិជ្ជកម្មម៉ាន់ហា តាន់គឺខ្ពស់ជាងកម្រិតពីមុនត្រឹម៣ម៉ែត្រដែលបង្កមកពីព្យុះយូរីខែន ដូណា ក្នុងឆ្នាំ ១៩៦០។
សេវាកម្មអាកាសធាតុជាតិនិយាយថា ព្យុះយូរីខែន សែនឌី ដែលមានខ្យល់បក់ ដ៏ធំកំណាចបាននាំមកនូវរលកសមុទ្រកម្ពស់ ៤,២ ម៉ែត្រនៅសង្កាត់ពាណិជ្ជកម្មម៉ាន់ហា តាន់គឺខ្ពស់ជាងកម្រិតពីមុនត្រឹម៣ម៉ែត្រដែលបង្កមកពីព្យុះយូរីខែន ដូណា ក្នុងឆ្នាំ ១៩៦០។
ឧតុនិយមវិទូនៃសេវាកម្មអាកាសធាតុក្នុងក្រុងប៊្រូកលីន រដ្ឋញូវយ៉កលោកជេ ព្រី ថាំង បាននិយាយថា៖ «នេះគឺជាពេល វេលាដ៏អាក្រក់បំផុត ដែលត្រូវវាយប្រហារដោយជំនោរសមុទ្រខ្ពស់ ទឹកឡើងខ្លាំងបំផុត និងខ្យល់បក់ខ្លាំងបំផុត»។
វានៅតែរក្សាល្បឿន១២៩គ.មក្នុងមួយម៉ោងលើសឆ្ងាយពីកម្រិតសម្រាប់កម្លាំងព្យុះសង្ឃរា។
តំបន់គោលដៅរបស់ព្យុះនេះរួមមានទីប្រជុំជនធំៗមានដូចជាក្រុងញូវយ៉ក ក្រុងវ៉ាស៊ីនតោនក្រុងបាល់ទីម័រ និងក្រុងហ្វីឡាដែលហ្វៀ។
ទឹកបានហូរចាក់ចូលប្រព័ន្ធ ផ្លូវក្រោមដី និងផ្លូវរូងដែលរត់នៅក្រោមទន្លេនានា នៅជុំវិញសង្កាត់ម៉ាន់ហាតាន់ដោយបង្កើនក្តីកង្វល់ថា រដ្ឋធានីហិរញ្ញវត្ថុនេះ អាចជួបបញ្ហាជាច្រើនថ្ងៃខាងមុខ។
ដើមឈើ បានដួលរលំនៅទូទាំងតំបន់មានរន្ទាជាច្រើនដែលគេចងមិនជាប់ បានរាយប៉ាយពេញផ្លូវគួរឲ្យខ្លាចនៅញូវយ៉កកម្ទេចកម្ទីបាក់បែកបានបិទស្ពានធំមួយនៅក្រុងបូស្តុនហើយទឹកជំនន់ បានជន់លិចម្ខាងផ្លូវនៅទីប្រជុំជនរមណីយដ្ឋានឆ្នេរសមុទ្រដេវ៉ារី រដ្ឋ Delaware។
នៅហ៊្វើហ្វីលទីប្រជុំជនឆ្នេរសមុទ្រខុនណិចធីខាត់និងចំណុចអ្នកធ្វើដំណើរទៅសង្កាត់ម៉ាន់ហាតាន់ រថយន្តប៉ូលិសជាច្រើនគ្រឿង បានបិទផ្លូវធំឆ្ពោះទៅឆ្នេរខ្សាច់ហើយខ្សែរបាំងប៉ូលិសពណ៌លឿង បានបិទផ្លូវចូលទៅទីនោះ។
ផ្សារភាគហ៊ុនអាមេរិក បានបិទជាលើកដំបូងចាប់តាំងពីការវាយប្រហារថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១និងនៅតែបិទទ្វារកាលពីថ្ងៃអង្គារ។រដ្ឋាភិបាលសហព័ន្ធនៅក្រុងវ៉ាស៊ីនតោន បានបិទទ្វារ ហើយសាលារៀន និងឆ្នេរសមុទ្រខាងកើតក៏ត្រូវបានគេបិទផងដែរ។
ក្រុមអភិបាលរដ្ឋនៅតំបន់ខាងលើ និងខាងក្រោមឆ្នេរភាគខាងកើតបានប-កាសស្ថានភាពគ្រាអាសន្ន។ លោក ម៉ារទីនអូម៉ាលីនៃរដ្ឋម៉ារីឡែន បានព្រមានថាមិនបាច់ឆ្ងល់ទេ ព្យុះសែនឌីសម្លាប់អ្នកណាដែលនៅចំមុខវា។
មនុស្សពីរនាក់ បានស្លាប់នៅមហាវិថីឃ្លីននៃរដ្ឋញូវយ៉ក បុរសម្នាក់នៅក្នុងផ្ទះមួយ ត្រូវរងគ្រោះដោយសារដើមឈើរលំលើ ហើយស្រ្តីម្នាក់ដែលបានដើរចូលថ្លុកទឹកត្រូវបានភ្លើងអគ្គិសនីឆក់ស្លាប់។
ប៉ូលិសក្រុងតូរ៉ុនក៏បានកត់ត្រាថាមានមនុស្សម្នាក់ស្លាប់និងស្រ្តីម្នាក់ត្រូវរងរបួសដោយបំណែកបាក់បែកប៉ើងត្រូវ។
ព្យុះសែនឌី បានបោកបក់មកដល់ច្រាំងភាគខាងត្បូងក្រុងអាត្លង់ទិកចម្ងាយប្រមាណ១៩០គ.មភាគនិរតីនៃកោះម៉ាហា តាន់។ កាស៊ីណូជាច្រើនក្នុងតំបន់ក៏បានបិទទ្វាររួចហើយដែរខណៈប្រជាពលរដ្ឋជាង៣លាននាក់អត់ភ្លើងប្រើប្រាស់តាំងតែពីក្បាលព្រលប់។
រូបភាពតាមទូរទស្សន៍ បានបង្ហាញពីទឹកកំពុងឡើងដល់កម្ពស់ដែលពុំធ្លាប់មានពីមុនមកនៅសង្កាត់ម៉ាន់ហាតាន់ខាងក្រោមដោយបង្កើនលទ្ធភាពពីទឹកជំនន់ក្នុងប្រព័ន្ធផ្លូវក្រោមដីរបស់ក្រុងនេះ។
ទោះជាយ៉ាងនេះក្តីក៏ការខូចខាត មិនមែនមានត្រឹមជ្រោយខាងត្បូងនៃកោះនេះទេ ខណៈដែលទឹកជំនន់ខ្លាំង ត្រូវបានគេរាយការណ៍នៅចម្ងាយរាប់គីឡូម៉ែត្រខាងជើងភូមិគ្រីនវីច និងឆេលស៊ី។
សេវាអគ្គិសនីក្រុងញូវយ៉កឈ្មោះ Con Edison បាននិយាយថា ខ្លួន រំពឹងថា«មានការដាច់ភ្លើងពុំធ្លាប់មានពីមុនមក»ដល់ពលរដ្ឋ៥៨៨ពាន់នាក់នៅក្នុងក្រុងនេះ និងខណ្ឌWestchesterដែលនៅក្បែរមកមានភ្លើងប្រើប្រាស់ទេ។ក្រុមហ៊ុន កំពុងតែប្រឈមមុខនឹងដើមឈើដួលរលំផ្តាច់ភ្លើងពីខាងលើនិងទឹកជំនន់ដែលលិចប្រព័ន្ធក្រោមដី។
ប្រជាជនប្រមាណ៦,៨លាននាក់នៅក្នុងរដ្ឋជាច្រើនត្រូវអត់ភ្លើងប្រើដោយសារព្យុះនេះកាត់ផ្តាច់។
ភាគច្រើននៃក្រុងនេះគឺស្ងាត់ជ្រងំ ខណៈ ផ្លូវក្រោមដីរថយន្តក្រុងរថភ្លើងដឹកអ្នកដំណើរស្ពានទាំងឡាយ និងព្រលានយន្តហោះត្រូវបានបិទ។
សង្កាត់នានានៅតាមបណ្តោយទន្លេខាងកើត និងទន្លេ Hudson ត្រូវស្ថិតនៅក្រោមទឹកដូចជា វិថីទាបៗនៅក្បែរអតីត អគារពាណិជ្ជកម្មពិភពលោកដែរ។
ម៉ាស៊ីនភ្លើង និងភ្លើងជំនួយមិនអាចប្រើបាននៅឯមន្ទីរពេទ្យសាកលវិទ្យាល័យញូវយ៉កដោយបង្ខុះឲ្យអ្នកជំងឺត្រូវផ្លាស់ទៅកន្លែងផ្សេងដើម្បីថែទាំ។
នៅ ម៉ាន់ហាតាន់ក្រោមក្រុមអគ្គិភ័យបានប្រើទូកពោងពណ៌លឿងដើម្បីជួយសង្គ្រោះ ក្រុមកម្មករសំណង់ដែលជាប់កុនរយៈពេលបីម៉ោងដោយសារទឹកឡើងខ្លាំងនៅខាងក្នុងអនុស្ថានីយអគ្គិសនី។
ក្រុមមន្រ្តីក្រុងបានជម្លៀសអ្នកជិតខាងអគារប្រណីតទំនើបកម្ពស់៩០ជាន់ដែលកំពុងត្រូវបានគេសាងសង់ បន្ទាប់ពីដងស្ទូចរបស់វាមួយផ្នែកបានបាក់សំយាកចុះនៅពេលខ្យល់បក់ខ្លាំង ដោយបង្កជាក្តីបារម្ភថា ដងស្ទូចទាំងមូលអាចរលំធ្លាក់មកដល់ដី។
នាយកដ្ឋានអគ្គិភ័យក្រុងញូវយ៉ក បាន និយាថា ទឹកជំនន់ដែលពុំធ្លាប់មានពីមុនកំពុងរារាំងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងអគ្គិភ័យធំមួយនៅក្នុងសង្កាត់ជាច្រើននៃកោះម៉ាន់ហាតាន់របស់ក្រុងនេះមានដូចជាBreezy Point នៅផ្លូវឃ្លីន។ អ្នកពន្លត់អគ្គិភ័យជាង១៧០នាក់ បានព្យាយាមពន្លត់អគ្គិភ័យមួយដែលបានលេបត្របាក់បំផ្លាញផ្ទះជាង៥០ខ្នង។
ទូរទស្សន៍ស៊ីអិនអិន បានរាយការណ៍ថា អាជ្ញាធររដ្ឋបាននិយាយថា មនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅរដ្ឋម៉ារីឡែនក្នុងឧបទ្ទវហេតុពាក់ព័ន្ធនឹងព្យុះកំណាចនេះឯការស្លាប់ជាច្រើនក៏ត្រូវបានគេរាយការណ៍ឲ្យដឹងផងដែរថាមាននៅខុនណិចធីខាត់ញូវចឺស៊ីផិនស៊ីលវេនៀ និងវីជីនៀខាងលិច។
ខណៈផ្លូវរត់របស់យន្តហោះ ផ្លូវថ្នល់ ស្ពាន និងផ្លូវក្រោមដី កំពុងត្រូវបិទជាបណ្តើរៗដោយសារព្យុះកាលពីថ្ងៃអង្គារ វានឹងជួបការលំបាកប្រសិនបើគេមិនអាចធ្វើដំណើរបានពីក្រុងវ៉ាស៊ីនតោនទៅបុរីញូវយ៉កតាមច្រកដែលមានគេធ្វើដំណើរច្រើនបំផុតមួយក្នុងចំណោមច្រកជាច្រើននៅអាមេរិក។
នៅរដ្ឋញូវចឺស៊ី គណៈកម្មាធិការនិយ័តកម្មនុយក្លេអ៊ែរអាមេរិក បាននិយាយថា ក្រុមហ៊ុន Exelon Corp បានប្រកាស ការប្រុងជើងការណ៍មួយ នៅជុំវិញរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Oyster Creek របស់ខ្លួនព្រោះទឹកកំពុងឡើង។ ក្រុមមន្ត្រីបាននិយាយថា បើសិនជាទឹកឡើងថែមទៀតពួកគេអាចត្រូវបង្ខំចិត្តប្រើការផ្គត់ផ្គង់ទឹក គ្រាអាសន្នដើម្បីក្លាសស្សេប្រេងនុយក្លេអ៊ែរដែលភាយចេញ។
ឧបត្តិហេតុកម្រិតប្រុងប្រយ័ត្នមួយ ជា កម្រិតវិធានការទាបទីពីរ ក្នុងចំណោម៤មានន័យថា មានការបញ្ចុះសារធាតុជាសក្តានុពលនៅក្នុងកម្រិតសុវត្ថិភាព នៅឯម៉ាស៊ីនរ៉េអាក់ទ័រមួយ។
ខណៈដែលព្យុះសែនឌី មិនមានកម្លាំងដូចព្យុះកាទ្រីណាដែលបានបំផ្លាញក្រុងញូវអ័រលៀន កាលពីឆ្នាំ២០០៥វាកំពុងតែបង្កើនកម្លាំង។
ព្យុះនេះ បានសម្លាប់មនុស្ស៦៦នាក់នៅតំបន់ការ៉ាអ៊ីប កាលពីសប្តាហ៍មុនមុនពេលវាយប្រហារតំបន់ឆ្នេរខាងកើតអាមេរិក៕



No comments:
Post a Comment
yes