
លោកក្វាន់ឆៃ ប្រៃផាណា មេដឹកនាំអាវក្រហមស្រឡាញ់ភាគឧត្តរ
ក្រុងបាងកក: មេដឹកនាំក្រុមអាវក្រហមខេត្តឧត្តរថានី លោក ក្វាន់ឆៃប្រៃផាណា និយាយថាក្រុមអ្នកគាំទ្រអាវក្រហមមកពី២០ខេត្តនៅភាគឦសានបានត្រៀមខ្លួនជាស្រេចតទល់ប្រឆាំងនឹងការជួបជុំណាផ្សេងទៀត ដែលដឹកនាំដោយក្រុមការពារសៀម។
លោកបានថ្លែងដូច្នេះនៅក្នុងខេត្តនគររាជសីមាពីថ្ងៃចន្ទ ជាការឆ្លើយតបនឹងផែនការរបស់ក្រុមការពារសៀមដែលថានឹងធ្វើការជួបជុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃក្នុងរង្វង់ពេលមួយខែបន្ទាប់ពីការជួបជុំគ្នាកាលពីថ្ងៃអាទិត្យនៅក្នុងកីឡដ្ឋានRoyal Turf ក្នុងក្រុងបាងកក ដែលអ្នករៀបចំការជួបជុំរូបនោះ បានអះអាងថាបានទាក់ទាញអ្នកចូលរួម២ម៉ឺននាក់។
ឧត្ដមសេនីយ៍ចូលនិវត្តន៍ និងជាអ្នករៀបចំដ៏សំខាន់លោកប៊ូនលើតកែវប្រាស៊ីតជឿថាយុទ្ធនាការនេះកំពុងទទួលបានសន្ទុះ។
លោក ក្វាន់ឆៃប្រធានក្រុមអ្នកស្រឡាញ់ភាគឧត្តរបាននិយាយថា លោកនិងក្រុមលោកបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការជួបជុំនៅកន្លែងណាមួយដើម្បីត ទល់ប្រឆាំងនឹងក្រុមការពារសៀមហើយលោកមិនជឿថា យុទ្ធនាការរបស់ក្រុមការពារសៀមនឹងទទួលបានសន្ទុះណាមួយនោះទេ។
លោកក្វាន់ឆៃបាននិយាយថា លោកបានឈរលើប្រអប់ជើងខ្លួនឯង មិនមានការគាំទ្រហិរញ្ញវត្ថុពីគណបក្សភឿថៃនោះទេ ហើយ ក្រុមស្រឡាញ់ភាគឧត្តរធ្វើអ្វីៗ ដោយខ្លួនឯង។
លោកក៏បានព្រមានថា បើសិនរដ្ឋាភិបាលមិននាំលោក ថាក់ស៊ីន ត្រឡប់មកស្រុកវិញនៅក្នុងអំឡុងពេល៤ឆ្នាំដំបូងក្នុងអំណាចខ្លួនទេ បក្សភឿថៃមិនគួររំពឹងថា ក្រុមស្រឡាញ់ភាគឧត្តរនឹងគាំទ្រខ្លួននៅក្នុងការបោះឆ្នោតទូទៅបន្ទាប់ទេ។
លោកក្វាន់ឆៃបាននិយាយថា ក្រុមពីមុនពីររបស់គណបក្សភឿថៃគឺថៃរ៉ាក់ថៃ និងអំណាចមហាជនមិនបាននាំយកលោក ថាក់ស៊ីនត្រឡប់មកស្រុកវិញទេ។
មេដឹកនាំអាវក្រហមខេត្តអាយុ ធ្យា លោកស្រីម៉ាយូរី សាវ៉ាតាសៃបានថ្លែងថា ក្រុមការពារសៀមគឺជាសាខានៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ៕
No comments:
Post a Comment
yes