សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 24, 2012

ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង សមត្ថកិច្ច​ពាក់ព័ន្ធ​មិនមាន​វិធានការ​បង្ក្រាប និង​ទប់ស្កាត់​ឡើយ​


  ​រតនគីរី​៖ សកម្មភាព​ក្រុម​ឈ្មួញ បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រភព​អូរ​ក្រុយ និង អូ​រកា​ប៊ូ ស្ថិតនៅ​ភូមិ​ទុ​ស​ច្រិត ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្ត​រន​ត​គី​រី ដោយ​ដឹក​តាម​ប្រភេទ​មធ្យោបាយ រ៉ឺម៉ក ម៉ូតូ និង​រថយន្ត​កែច្នៃ សំដៅ​មក​ទី​រួម​ខេត្ត ដើម្បី​លក់​ចែកចាយ​តាម​រោ​សិប្បកម្ម​នានា​។

តាម​ការសង្កេតមើល​នៅតាម​ដងផ្លូវ​ជាតិ​លេខ 78 A សមត្ថកិច្ច​ពាក់ព័ន្ធ ពុំមាន​វិធានការ​ទប់ស្កាត់​ក្រុម​ឈ្មួញ​ទាំង​នេះឡើយ បណ្តោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។ រីឯ​ឈើដែលពួកគេដឹកជញ្ជូននោះ គឺជាប្រភេទ​ឈើ​ធ្នុង និង​ឈើ​បេង ដែលមានមុខ (10 x 30) (10 x 40) បណ្តោយ ១,២ ម៉ែត្រ​។ ជាក់ស្តែង​ឈ្មួញ​ដែល​ហ៊ាន​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ក្រែង​ចិត្ត​នោះ គឺ​សុទ្ធសឹងតែ​សមត្ថកិច្ច​ប៉ូលីស​។

      ​គួរបញ្ជាក់​ផងដែរ​ថា ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ក្នុង​ខេត្ត ឈ្មោះ សឹង (​ជនជាតិ​វៀតណាម​) ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ផ្ទះសំណាក់​កុលសម្ព័ន្ធ គឺជា​សិប្បកម្ម​មានច្បាប់​អនុញ្ញាត​ពីរ​ដ្ឋា​បាល​ព្រៃឈើ​ខេត្ត​ក៏ពិតមែន ប៉ុន្តែ​រោង​សិប្ប​កម្មនេះ ពុំទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​ទិញ​ឈើ​ខុសច្បាប់​នៅឡើយ​នោះដែរ ពុំ​ដឹងថា សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ទៅ​ត្រួតពិនិត្យ​រោង​សិប្ប​កម្មនេះ​ឡើងវិញ ឬ​យ៉ាងណា​នោះទេ? ប៉ុន្តែ​ទោះបីជា​យ៉ាងណា ឈ្មួញ​មួយចំនួន​យល់ថា ច្បាប់​មិនធំ​ជាង​លុយ​នោះទេ ពោលគឺ​បើ​មាន​លុយ មិនបាច់​មានច្បាប់​ក៏បាន​ដែរ​៕ 

No comments:

Post a Comment

yes