សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

គង់ គាំ ៖ ឆ្នាំ២០១៣ប៉ូលនយោបាយនៅកម្ពុជាមានតែពីរគត់ គឺមួយទល់និងមួយ គណបក្សប្រជាជន៧មករា ហើយនិងគណបក្ស សង្គ្រោះជាតិ ២៣តុលា

លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ថ្លែងនៅថ្ងៃសមាជវិសាមញ្ញគណបក្ស
ឆ្នាំទី១៧
សមាជិកគណបក្ស សម រង្ស៊ី ចូលរួមថ្ងៃសមាជគណបក្ស សម រង្ស៊ី

លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ថ្មី ដែលត្រូវបានសមាជបោះឆ្នោតជាប់ជាប្រធាន គណបក្សថ្មីជំនួសលោក សម រង្ស៊ី ដែលត្រូវទៅកាន់តំណែងជាប្រធានគណបក្ស សង្គ្រោះ​ជាតិ លោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការដឹកនាំគណបក្ស សម រង្ស៊ី បន្តពីលោក សម រង្ស៊ី ឲ្យទទួលបានជោគជ័យបន្ថែមទៀត ក៏ដូចជាដើម្បីឲ្យមានការគាំទ្រកាន់តែខ្លាំងឡើងបន្ត ទៀតផងដែរ ព្រោះថាប្រសិនបើគណបក្ស សម រង្ស៊ី ទទួលបានការគាំទ្រកាន់តែច្រើន និង​មានកម្លាំងកាន់តែខ្លាំង គណបក្ស សង្គ្រោះជាតិ ក៏កាន់តែមានសន្ទុះកាន់តែខ្លាំងក្លាបន្ថែមឡើង ជាងនេះទៅទៀតផងដែរ ព្រោះគណបក្ស សម រង្ស៊ី គឺជាសសរគ្រឹះដ៏រឹងមាំរបស់គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យ ដែលនិងត្រូវចូលរួមប្រគួតប្រជែង ការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ។

គណបក្ស​សម រង្ស៊ី ត្រូវបានបង្កើតឡើងមកដល់ពេលនេះគឺមានរយៈពេល១៧ឆ្នាំហើយនៅ​ក្នុងឆាកនយោបាយប្រទេសកម្ពុជា ក្នុងនោះគណបក្ស សម សង្ស៊ី បានបំពេញភារកិច្ចការងារ របស់ខ្លួនដោយទទួលបានជោគជ័យជាច្រើនសម្រាប់ជូនជាតិ និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ព្រោះគណបក្ស សម រង្ស៊ី បានយកមាគារ៌សុខ សន្តិភាព និងសីលធម៌ សច្ចធម៌ និងយុត្តិធម៌ ដើម្បីដឹកនាំគណបក្ស ។ ដូចនេះហើយទើបបានជាគណបក្ស​សម រង្ស៊ី ទទួលបានជោគជ័យ ខំខាន់ៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋនោះ ។


សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី ក៏បានធ្វើ​សមាជវិសាមញ្ញរបស់ខ្លួនគ្រប់ឆ្នាំទី១៧នៃការបង្កើតគណបក្ស សម រង្ស៊ី ផងដែរ ដែលក្នុងនោះ ក៏មានការបោះឆ្នោតជ្រើសរើសប្រធានគណបក្សថ្មីគឺលោក គង់ គាំ បានត្រូវអង្គសមាជបោះ​ឆ្នោតឲ្យជាប់ជាប្រធានគណបក្ស សម រង្ស៊ី ថ្មីផងដែរ ។

លោក គង់ គាំ​​ ប្រធានគណបក្ស សម រង្ស៊ី ថ្មីដែលទើបតែជាប់ឆ្នោតក្នុងអាណត្តិនេះ នៅក្នុងពិ ធីសាមាជគណបក្ស​លោកបានមានប្រសាសន៏ទៅកាន់អង្គសមាជថា នៅពេលនេះលោកសូម ថ្លែងនូវអំណរគុណចំពោះអង្គសមាជជាទីបំផុត ដែលបានអនុម័តជ្រើសតាំងជាឯកឆនឲ្យរូប​លោក ( គង់ គាំ ) បានស្នងនិងបានបន្តតួនាទីជាប្រធានគណបក្ស សម រង្ស៊ី ដើម្បីផ្តល់ឪកាស ជូនដល់លោកប្រធាន សម រង្ស៊ី ចេញទៅបំពេញតួនាទីថ្មីគឺជាប្រធានគណបក្ស សង្គ្រោះជាតិ ។ 

លោក គង់ គាំ មានប្រសាសន៏បន្តទៀតថា ឥឡូវនេះលោក សម រង្ស៊ី បានចេញទៅកាន់តួ នាទីដែលបំរើឲ្យឆន្ទៈរបស់យើងទាំងអស់គ្នា និងបំរើឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីឲ្យមានការផ្លាស់ប្តូរអំណាច និងដឹកនាំកម្ពុជាឲ្យខានតែបាននៅក្នុងឆ្នាំ២០១៣ខាងមុខ​នេះ ។ ហើយក្នុងនោះទាំងរូបលោក ទាំងសមាជ ទាំងសមាជិក-សមាជិការរបស់គណបក្ស សម រង្ស៊ី ទាំងអស់ថ្ងៃនេះគណបក្សរបស់យើងគឺមានវ័យ១៧ឆ្នាំហើយ ហើយក្នុងនោះ ពីរ​ឆ្នាំ​ដែល​លោក សម រង្ស៊ី ដឹកនាំគណបក្ស សម រង្ស៊ី ដោយប្រយោលពីចំងាយ បើទោះបីជា​យ៉ាង​ដូច្នេះក្តី ក៏យើងនៅតែឯកភាព យើងនៅសាមគ្គីគ្នា ហើយយើងនៅតែទទួលខុសត្រូវ ចំពោះ​ស្ថេរភាពភាព រឹងមាំយ៉ាងមានមោទនភាពជាទីបំផុតសម្រាប់គណបក្ស សម រង្ស៊ី ។

ប្រធាន គណបក្ស សម រង្ស៊ី ថ្មីលោក គង គាំ បានមានប្រសាសន៏ទៀតថា ក្នុងនោះជាក់ស្តែង យើងបានចូលរួមការបោះឆ្នោតចំនួន២លើកក្នុងឆ្នាំ២០១២នេះ គឺបោះឆ្នោតជ្រើសតាំងសមា​ជិកព្រឹទ្ធសភា យើងទទួលបានចំនួនព្រឹទ្ធសភាចំនួន១១រូប យ៉ាងពេញបរិបូរណ៌ និងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ។ ហើយមកទល់និងពេលនេះ គឺមានតែ​គណ​​បក្សប្រឆាំង សម រង្ស៊ី យើងទេដែលមានអំណាចថ្នាក់ជាតិព្រឹទ្ធសភា តំណាងរាស្រ្ត និង​ថ្នាក់​ក្រោមជាតិ គឺក្រុមប្រឹក្សា រាជធានីខេត្ត-ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ហើយនិងក្រុម​ប្រឹក្សាឃុំ-សង្កាត់ ។ ដែលលទ្ធផលនៃការបោះឆ្នោតទាំងពីរលើក យើងស្គាល់កម្លាំង​យើង​ទាំងសមាជិក-សមាជិការ និងទាំងឆន្ទៈរបស់ប្រជាពលរដ្ឋគឺ សំឡុតមិនខ្លាច ទិញមិនលក់ កម្លាំងប្រជាធិបតេយ្យ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិជាឈ្នះហើយ​នៅឆ្នាំ២០១៣ខាងមុបនេះនេះ ។

លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ទៀតថា ដោយឈរលើភាពរឹង មាំ សន្ទុះទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយគណបក្សនយោបាយទាំងពីរគឺគណបក្ស​សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស បានចូលរួមគ្នាជាកម្លាំងតែផងនោះក្នុង​ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និងគណបក្ស សង្គ្រោះជាតិ ដែលទើបបង្កើតបាន ដែលគណបក្ស សង្គ្រោះជាតិ មានភារ​កិច្ចសំខាន់ក្នុងការចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ខាងមុខនេះ ។

លោក គង់ គាំ បានថ្លៃងបន្តទៀតផងដែរថា ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានណែនាំ បានរំលឹកយើងថា យើងត្រូវបន្តខ្លួនជាសសរទ្រូងរបស់គណបក្ស សង្គ្រោះជាតិ ជាបន្តទៅ​ទៀត ។ ក្នុងនោះនៅឆ្នាំ២០១៣ ប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាគឺមានតែពីរទេ គឺមួយ​ទល់និងមួយ គណបក្សប្រជាជនកម្ពុជា៧មករា ហើយនិងគណបក្ស សង្គ្រោះជាតិ២៣ តុលា ។ ជាមួយគ្នានោះលោកមានជំនឿនិងជឿជាក់ថា សមាជ ក៏ដូចជារូបលោក ហើយយើងទាំង​អស់គ្នា គឺត្រូវតែប្តេជ្ញារួមចំណែកជាមួយនិងគណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួលបានជ័យជំនះជាដាច់ខាត ។

ជាមួយគ្នានោះផងដែរ ជាចុងក្រោយលោក គង់ គាំ ប្រធានថ្មីរបស់គណបក្ស​សម រង្ស៊ី លោក ក៏បានធ្វើការថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះអង្គសមាជដែលបានបោះឆ្នោត និងជ្រើស តាំងលោកជាប្រធានគណបក្ស​សមរង្ស៊ី សម្រាប់អាណត្តិថ្មីនេះ ហើយក្នុងនោះលោកក៏សូម​ស្នើ អង្គសមាជផងដែរ នូវបេក្ខជនអនុប្រធានគណបក្ស សម រង្ស៊ី អាណត្តិថ្មីគឺលោកស្រី ជូ ឡុងសូមូរ៉ា ដើម្បីឲ្យស្របតាមសិទ្ធិ និងស្របតាមលក្ខត្តិកៈរបស់គណបកស្ស សម រង្ស៊ី ផង ដែរ ។
អ្វីទាំងអង់នេះដែលគណបក្ស​សម រង្ស៊ី បានធ្វើក៏ដូចជាសកម្មភាពរបស់គណបក្ស សិទ្ធិមនុស្ស ផងដែរនោះ គឺគោលបំណងធំបំផុតតែមួយគត់ នោះគឺជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ ដែលជាឆ្នាំអ្នកប្រជាធិបតេយ្យ ត្រូវតែសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋ​ខ្មែរឲ្យខានតែបានពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ដែលបានដឹកនាំប្រទេស តាមរបៀបផ្តាច់ការនោះ ៕

No comments:

Post a Comment

yes