គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយមានការ រួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ឥឡូវនេះ
បាននិងកំពុងតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស
យ៉ាងខ្លាំង ។
ជាមួយគ្នានោះថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាគណបក្ស សង្គ្រោះ ជាតិ ជារៀងរាល់ថ្ងៃបានចេញទៅគ្រប់តំបន់ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់
គណបក្ស ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានជ្រាប ព្រោះនៅរយៈពេលមិនដល់មួយឆ្នាំទៀតនោះទេ
គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យ និងត្រូវចូលរួមក្នុងការបោះឆ្នោតរបស់ខ្លួនលើកដំបូង
ដើម្បីធ្វើការប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនដែលកំពុងតែកាន់អំណាចសព្វថ្ងៃ ។
ដូចនេះហើយប្រជាពលរដ្ឋចាំបាច់ ណាស់ត្រូវតែបានជ្រាបអំពីគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ព្រោះគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដីខ្មែរ
ការពារ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ លើកកំពង់សិទ្ធិប្រជាពលរដ្ឋ
ផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានធ្វើគ្រប់ៗគ្នា ដោយមិនចាំបាច់ចំណាកស្រុកទៅរកកាងារធ្វើនៅក្រៅប្រទេស
ទាំងប្រថុយប្រថាន លើកកំពង់វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យកសិកម្មជាដើម
រួមជាមួយនិងវិស័យផ្សេងៗជាច្រើនទៀត ដែលជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ក្នុងការធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ និងសមរម្យ ។
ដោយថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
បានមើលឃើញថាជាតិរបស់យើងបាននិងកំពុងតែ
ជួបនូវមហាគ្រោះថ្នាក់ដ៏ធំធេងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកាន់អំនាចសព្វថ្ងៃ ។
ដូច្នេះហើយចាំបាច់ណាស់ជាតិរបស់យើងត្រូវតែមានអ្នកសង្គ្រោះ
ដើម្បីកុំឲ្យធ្លាក់ទៅក្នុងគ្រោះ មហន្តរាយនេះបាន បានជាយើងដែលជាអ្នកប្រជាធិបតេយ្យ
ជាអ្នកស្នេហាជាតិ ចេញមក និង
រួបរួមគ្នាដើម្បីសង្គ្រោះប្រទេសជាតិរបស់យើងឲ្យបានទាន់ពេលវេលា ។
ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន
ទទួលរងនូវទុក្ខវេនា ជាទំងន់ ព្រោះដោយសារតែប្រទេសមួយនេះពោរពេញទៅដោយអំពើពុករលួយ
និងភាពអយុត្តិធម៌ ។ ពលរដ្ឋស្លូតត្រង់ត្រូវបានអ្នកមានលុយ
មានអំណាចរំលោភបំពានយកដីធ្លី ស្រែចំការ ផ្ទះសម្បែង ដែលជាអាយុជីវិតរបស់ពួកគាត់
ហើយនៅពេលមានការតវ៉ាត្រូវបានគេចាប់ចងដាក់គុកប្រវ៉ាក់ ដោយចោទប្រកាន់ពីបទផ្សេងធ្វើឲ្យប្រជាពលរដ្ឋទាំងនោះទទួលរងនូវភាពអយុត្តិធម៌មួយកំរិតទៀត
ជាមួយគ្នានោះប្រសិនបើមានពលរដ្ឋណាម្នាក់ហ៊ានតែធ្វើការតវ៉ាខ្លាំងក្លានោះ
ប្រជាពលរដ្ឋនោះពិតជាត្រូវទទួលរងនូវទារុណកម្ម ដ៏មហាអយុត្តិធម៌ក្រោមចុងកាណុងរបស់ពួកគេទាំងនោះជាក់ជាមិនខានឡើយ
។
គណបក្ស សង្គ្រោះជាតិ
នៅពេលឈ្នះឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងលប់បំបាត់ឲ្យ អស់ចំពោះបញ្ហាទាំងនេះ
និងផ្តល់សិទ្ធិយ៉ាងពេញលិញជូនចំពោះប្រជាពលរដ្ឋ ដោយគណ បក្ស សង្គ្រោះជាតិ
ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជា អនុប្រធាន គឺយកជាតិ
និងរាស្រ្តជាធំ មិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៏ជាតិ
និងប្រជាពលរដ្ឋដូចជាការគ្រប់គ្រង និងដឹកនាំដោយគណបក្សប្រជាជននោះឡើយ ។
សារនិងគោលនយោបាយដែលច្បាស់លាស់និងពិតប្រាកដរបស់គណបក្ស
សង្គ្រោះជាតិ បាន ធ្វើឲ្យប្រជាពលរដ្ឋទូទៅពេញចិត្ត និងមកចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិ កាន់តែមាន ចំនួនច្រើនឡើង
ដែលសន្ទុះនេះមានទាំងនៅក្នុងស្រុកក៏ដូចជានៅក្រៅស្រុកផងដែរ ។
យ៉ាងណាម៉ិញថ្នាក់ដឹកនាំរបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃមិនមាននណាម្នាក់មានពេលទំនេរឡើយ
គឺតែងតែប្រជុំក្នុងការ ចេញគោលនយោបាយថ្មីៗបន្ថែមទៀត
ដើម្បីបំរើផលប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ
ក៏ដូចជាការចុះជួបពលរដ្ឋនៅគ្រប់តំបន់ផងដែរ ។ ក្នុងនោះលោក កឹម សុខា អនុ ប្រធានគណបក្ស
សង្គ្រោះជាតិ ទើបតែបញ្ចប់បេសកកម្មការងាររបស់លោកនៅខេត្តបាត់ដំបង សៀមរាប
និងបន្ទាយមានជ័យ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កំពុងតែជាប់
បេសកកម្មការងារ និងជួបជាមួយខ្មែរក្រៅប្រទេសដែលគាំទ្រគណបក្ស សង្គ្រោះជាតិ នៅតាម
បណ្តាប្រទេសនានានៅទ្វីបអ៊ឺរ៉ុប ក៏ដូចជាបេសកកម្មរបស់ក្រុមការងារ ចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែធ្វើយ៉ាងផុសផុលផងដែរ ។
ក្នុងនោះលោកស្រី មូស សុខហួរ ប្រធានអគ្គលេខាធិការដ្ឋាន
ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ និងលោក ប៉ុល ហំម អនុប្រធានគណបក្ស សង្គ្រោះជាតិ
បណ្តុះអាសន្ន បាននិងកំពុងតែ ធ្វើឲ្យកក្រើកនៅលើទឹកដីសហរដ្ឋអាមេរិក
ព្រោះថាជារៀងរាល់ថ្ងៃពួកគាត់ទាំងពីរតែងតែមាន វត្តមាន
ក្នុងការជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានគាំទ្រ គណបក្ស
សង្គ្រោះជាតិ ដែលកើតចេញពីចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុងការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
វត្តមានរបស់អ្នកទាំងពីរក្នុងការជួបជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះ
ពួកគាត់តែងតែធ្វើ ការជំរាបជូនពីការវិវឌ្ឍន៏ទៅថ្មីៗនយោបាយប្រទេសកម្ពុជា
និងអន្តរជាតិ ជុំវិញការបំពេញបេសកកម្មរបស់លោក សម រង្ស៊ី ជាប្រធាន
ក្នុងការទាមទារឲ្យរដ្ឋាភិបាលសព្វថ្ងៃគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
គោរពតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
និងស្មារតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ក៏ដូចជាការទាមទារឲ្យមានការបោះឆ្នោតមួយដែលសេរី
ត្រឹមត្រូវ និងយុត្តិធម៌ និងការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី ជាដើម ។ល។
ជាមួយនោះនៅថ្ងៃសៅរ៏ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោកស្រី
មូរ សុខហួរ និងលោក ប៉ុល ហំម និងជួបជាមួយពលរដ្ឋខ្មែររស់នៅរដ្ឋផែនស៊ីលវែនញ៉ា សហរដ្ឋអាមេរិក
ផងដែរ ។ អ្វីទាំង អស់នេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿយ៉ាងខ្លាំងមកលើគណបក្ស
សង្គ្រោះជាតិ នៅឆ្នាំ២០១៣ និងទទួលមានជ័យជំនះយ៉ាងពិតប្រាកដជូនជាតិ
និងប្រជាពលរដ្ឋកម្ពុជា ៕



No comments:
Post a Comment
yes