
លោក Kurt Campbell មន្រ្តី ការ ទូត ជាន់ ខ្ពស់ អាមេរិក ប្រចាំ តំបន់ អា ស៊ី បូព៌ា
មន្ត្រីជាន់ខ្ពស់មួយរួបនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាមេរិកពិតជាបានដឹងយ៉ាងប្រាកដណាស់ អំពីការរំលោភបំពានសិទ្ធិមនុស្ស និងការជាន់ឈ្លីដំណើការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។
លោក ឃួត ខាមបែល (Kurt Campbell ) អ្នកការទូតជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ាត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានAPផ្សាយកាលពីម្សិលមិញថា អាមេរិកពិតជាបានដឹងថា នៅកម្ពុជាអាជ្ញាធរបានប្រើប្រាសវិធានការប្រឆាំងទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល
និង បុគ្គលដែលការពារដោយច្បាប់ ។ ហើយបានលើកឡើងថា អាមេរិកបានព្រួយបាម្ភ ចំពោះបញ្ហានេះ ។
សេចក្ដីថ្លែងបែបនេះ របស់អ្នកការទូតជាន់ខ្ពស់អាមេរិក គឺ ស្របពេលដែលក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិក៏ដូចជាមេដឹកនាំបក្សប្រឆាំងរបស់កម្ពុជាដែលកំពុងរសនិរទេស បានអំពាវនាវកុំឲ្យប្រធានាធិបតីអាមេរិកលោក បារ៉ាក អូបាមា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលមានកម្ពុជាធ្វើជាប្រធាន នាថ្ងៃទី ១៨-២០ វិច្ឆិកា ខាងមុខ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្សនោះ ៕
No comments:
Post a Comment
yes