Friday, November 2, 2012

មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ថា ​អាមេរិក​ពិត​ជាបាន​​ដឹង ​ពី​ការរំលោភ​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា

លោក Kurt Campbell មន្រ្តី ការ ទូត ជាន់ ខ្ពស់ អាមេរិក ប្រចាំ តំបន់ អា ស៊ី បូព៌ា

មន្ត្រី​ជាន់​ខ្ពស់​មួយ​​រួប​​នៃ​ក្រសួង​​ការ​​​បរទេស​សហ​រដ្ឋ​អាមេរិក​​បាន​​និយាយ​​​ថា ​អាមេរិក​​ពិត​​ជា​​បាន​​ដឹង​យ៉ាង​ប្រាក​ដ​ណាស់​ អំពីការ​រំលោភ​​បំពាន​​សិទ្ធិ​មនុស្ស​ និង​​ការ​​ជាន់​ឈ្លី​​ដំណើ​ការ​​លទ្ធិ​ប្រ​ជាធិបតេយ្យ​នៅ​​ក្នុង​​ប្រទេស​កម្ពុជា ។​
លោក ឃួត ខាមបែល​ (Kurt Campbell ) អ្នក​ការ​ទូត​​ជាន់​​ខ្ពស់​​អាមេរិក​​ទទួល​​បន្ទុក​​កិច្ច​ការអាស៊ី​បូព៌ា​ត្រូវ​​បាន​ដក​ស្រង់​សម្ដី​​ដោយ​ទី​ភ្នាក់ងារ​​ព័ត៌​មាន​AP​ផ្សាយ​​កាល​ពី​ម្សិល​មិញ​​ថា ​អាមេរិក​​ពិត​ជា​​បាន​ដឹង​ថា​ នៅ​​កម្ពុជា​​អាជ្ញាធរ​​បាន​​ប្រើប្រាស​​វិធាន​​ការ​​ប្រឆាំង​ទៅ​លើ​​ក្រុម​​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល​
និង​ បុគ្គល​​​ដែល​ការពារ​ដោយ​ច្បាប់ ។ ​ហើយ​​បាន​​លើ​ក​ឡើង​​ថា ​អាមេរិក​​បាន​​ព្រួយ​បាម្ភ ចំពោះ​បញ្ហា​នេះ ។​

សេច​ក្ដី​​ថ្លែង​​បែ​ប​នេះ ​របស់​អ្នក​ការទូត​​ជាន់​ខ្ពស់​អាមេរិក គឺ ​ស្រប​ពេល​ដែល​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរ​ជាតិ​​​ក៏​​ដូច​​ជា​មេដឹកនាំ​​បក្ស​​ប្រឆាំង​​របស់កម្ពុជា​​ដែល​​កំពុង​​រស​និរទេស ​​​បាន​​អំពាវនាវ​​កុំ​​ឲ្យ​​​​ប្រធានាធិបតី​អាមេរិក​​លោក បារ៉ាក​ អូបាមា ចូល​រួម​​ក្នុង​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​​ដែល​មាន​​កម្ពុជា​​ធ្វើ​ជា​ប្រធាន​​ នា​ថ្ងៃ​ទី ​១៨-២០ ​វិច្ឆិកា ខាងមុខ​ ដោយ​​សារ​តែ​​បញ្ហា​​រំលោភ​សិទ្ធិ​​មនុស្ស​​នោះ ៕

No comments:

Post a Comment

yes