សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 2, 2012

គណបក្ស សង្គ្រោះជាតិ ត្រូវការយ៉ាងចាំបាច់វត្តមានរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិមករួបរួមជាកំលាំងតែមួយដើម្បីសម្រេចគោលបំណងឆ្នាំ២០១៣


គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គឺជាចលករមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ អ្នក ស្នេហាជាតិ ដើម្បីសម្រេចឲ្យបាននូវគោលបំណងដែលចង់ឲ្យមានការផ្លាស់ប្តូរនៅឆ្នាំ២០១៣ ខាងមុខ ។

ជាការពិតប្រទេសមួយគឺមិនត្រូវការមេដឹកនាំដែលកាន់អំណាចយូរឡើយ ព្រោះវាធ្វើឲ្យ​បុគ្គល​នោះ ក្លាយទៅជាមនុស្សដែលមានគំនិតមហិច្ឆិតាមិនចង់ឲ្យមានការផ្លាស់ប្តូរ និងដឹកនាំប្រ​ទេស​តាមរបៀបផ្តាច់ការ រួមជាមួយការធ្វើឲ្យមានអំពើពុករលួយកាន់តែខ្លាំងឡើងៗ ហើយនិង​ធ្វើឲ្យប្រទេសនោះ គ្មានការការរីកចំរើនបានឡើយ ដែលបញ្ហាទាំងអស់នេះបានធ្លាក់មក​លើ​ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលមានមេដឹកនាំដែលក្រាញនឹងអំណាច មិន​ចង់ឲ្យ​មាន​ការផ្លាស់ប្តូរនោះ ។
តែទោះជាយ៉ាងណា មហិច្ឆតាទាំងនេះ ពួកគេមិនអាចគ្រប់​គ្រង​បាន​ជាបន្តទៀតឡើយ ព្រោះកម្លាំងនៃការផ្លាស់ប្តូរនិងធ្វើការផ្លាស់ប្តូរឲ្យបានជាក់ជាមិន​ខាន ដូច​យើងបានឃើញហើយថា ប្រទេសនៅអ្វីបអ៊ឺរ៉ុប និងអាស៊ីរបស់យើងដែលមេដឹកនាំ​ក្រាញ់​និង​អំណាចទាំងនោះ ព្រមទាំងបានដឹកនាំប្រទេសតាមរបៀបផ្តាច់ការ គឺត្រូវបានធ្លាក់ចេញ​ពីអំ​ណាចអស់ជាបណ្តើរៗហើយផងដែរ ដោយសារតែកម្លាំងចលនានៃការផ្លាស់ប្តូររបស់ពលរដ្ឋ ​។ ហើយគេក៏សង្ឃឹមថា ចរន្តនៃការផ្លាស់ប្តូរនេះនិងមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០​១៣ ព្រោះមេដឹកនាំប្រទេសកម្ពុជា ក៏ជាអ្នកដែលកាន់អំណាចយូរជាងគេមួយរូបផងដែរ ដែលស្ថិត​នៅក្នុងបញ្ជីស្បែកខ្មៅ របស់ចរន្តនៃការផ្លាស់ប្តូរនោះ ។

ប្រសិនបើប្រទេសកម្ពុជា ធ្វើការផ្លាស់ប្តូរមេដឹកនាំដែលកាន់អំណាចយូរ និងផ្តាច់ការដោយទ​ទួលបានជោគជ័យនៅឆ្នាំ២០១៣ គឺជាជោគជ័យដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា និងប្រជា​ពលរដ្ឋខ្មែរទូទៅគ្រប់រូប ។

ប្រទេសកម្ពុជា នៅពេលដែលមានមេដឹកនាំដែលជាអ្នកប្រជាធិបតេយ្យ ស្នេហាជាតិ ស្រ​លាញ់​ប្រជាពលរដ្ឋ គោរពសិទ្ធិពលរដ្ឋជាធំ និងគិតគូរពីប្រយោជន៏របស់ជាតិ និងពលរដ្ឋជាធំ ដូចលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ គេមានជំនឿយ៉ាងមុតមាំថា ប្រទេស​មួយ នេះ​មិនយូរនោះទេ និងមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមាន​ជី​វ​ភាពធូធា ដូចជាបណ្តាប្រទេសរីកចំរើនមួយចំនួននៅលើពិភពលោកជាក់ជាមិនខាន ។

គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន គឺជាមេដឹកនាំដែល​មានមន​សិ​ការជាតិខ្ពស់ ប្រឆាំងដាច់ខាត ការរំលោភបំពានបូរណភាពទឹកដីពីប្រទេសជិតខាង ស្អប់​អំពើ​ពុករលួយ ការរំលោភដីធ្លីប្រជាពលរដ្ឋ ការរំលោភសិទ្ធិប្រជាពលរដ្ឋ និងការសប្បទាន​ទាំង​ឡាយ​ណាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏​ពលរដ្ឋ រួមជាមួយនិងបញ្ហ​ប្រឈម​មួយ​ចំនួន​ទៀត ។ល។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកុំពុងតែជាប់បំពេញបេសកកម្មការងារ​នៅក្រៅប្រទេស បាននិងកំពុងតែទទួលការចាប់អារម្ភយ៉ាងខ្លាំងពីអន្តរជាតិ ចំពោះការងារ​របស់លោក ក្នុងការស្វែងរកកាអន្តរាគមន៏ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិ បានមកលើប្រជាពលរដ្ឋខ្លួន ការផ្តល់សិទ្ធិជូនប្រជាពលរដ្ឋឲ្យបានពេញលិញ ការទាមទារឲ្យ មានការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យស្របទៅតាមឆន្ទៈរបស់ប្រជា ពលរដ្ឋដែលជាម្ចាស់ឆ្នោត និងការស្វែងរកអន្តរាគមន៏ដើម្បីឲ្យលោកមានសិទ្ធិវិលមកកាន់ប្រ ទេសកម្ពុជាវិញ ដោយសុវត្ថិភាព និងគ្មានល័ក្ខណ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៣ ខាងមុខ ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃគឺមា​ន​តែពីរប៉ុណ្ណោះ នោះគឺប៉ូលអ្នកប្រជាធិបតេយ្យដែលតំណាងដោយគណបក្ស សង្គ្រោះជាតិ និង
ប៉ូលផ្តាច់ការដែលតំណាងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។

អ្នកតាមដានបានលើកឡើងថា ប្រសិនបើការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ រដ្ឋាភិបាល​ព្រម​បើកផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសម្រាប់ចូលរួមការ បោះ​ឆ្នោតឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ ពិតជាទទួលបានជ័យជំនះលើការបោះឆ្នោត​ជាក់មិនខាន ព្រោះមតិភាគច្រើនចង់ឲ្យមានការផ្លាស់ប្តូរ ទើបធ្វើឲ្យជាតិមានការរីក​ចំរើន និង​ប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាពមួយដ៏ធូធារ ជាមួយគ្នានោះដាច់ខាត គជប ​នៅ​ថ្ងៃពេល​ដ៏​ខ្លី​ខាងមុខនេះ ក៏និងត្រូវតែផ្លាស់ប្តូរដែរ ។

សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ នៅពេលនេះចាំបាច់ណាស់គឺត្រូវការអ្នក​ស្នេ​ហាជាតិ មករួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីសម្រេចឲ្យបាននៅឆ្នាំ២០១៣ដូចអ្វីដែលជាការ​ប្រាថ្នាចង់បាន ក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏ត្រូវការជំនួយឧបត្ថមពីបងប្អូនខ្មែរអ្នក​ស្នេ​ហា​ជាតិទាំងអស់ ទាំងនៅក្នុងប្រ​ទេស និងនៅក្រៅប្រទេសដើម្បីចូលរួមជាវិភាគទាន​តិចក្តី​ច្រើនក្តី ជាមួយ​មូនីធិ​សង្គ្រោះជាតិ ក្នុងការប្រមូលថវិការជួយទ្រទ្រង់សកម្មភាពរបស់គណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។
បើយោងតាមសេចក្តីអំពាវនាវរបស់ប្រធាន និងអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានឲ្យដឹងថា ការចូលរួមជាថវិការ​របស់បង​ប្អូន​ជាមួយ មូលនីធិសង្គ្រោះជាតិ តិចក្តីច្រើនក្តី គឺជា​ការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការ​ជួយសង្គ្រោះមាតុភូមិកម្ពុជារបស់យើង ឲ្យចាក​ផុតពីការឈ្លានពានបរទេស ​អំណាចផ្តាច់ការ និងដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរ ឲ្យរស់នៅក្នុងជីវភាពថ្លៃថ្នូរ សម្បូររុងរឿង ។
ប្រធាន និងអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បន្តថាក្នុងឪកាសនេះយើងខ្ញុំសូម អំពាវនាវដល់បងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសដែលមានគោលបំណងចង់ចូលរួមជួយ សង្គ្រោះជាតិ ជាមួយគណបក្ស សង្គ្រោះជាតិ សូមមេត្តាចូលរួមផ្តល់ជាថវិការ ឬធនធាន​ផ្សេងៗ តាមសមានចិត្តមក មូលនីធិសង្គ្រោះជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ។

សូមជំរាបជូនផងដែរថា បងប្អូនជនរួមជាតិ ដែលស្រលាញ់យុត្តិធម៌  និងប្រជាធិបតេយ្យ នៅ​ក្នុងប្រទេសអាចចូលរួមជាថវិការដើម្បីទ្រទ្រង់គណបក្ស សង្គ្រោះជាតិ តាមរយៈថ្នាក់ដឹកនាំ​របស់គណបក្ស សង្គ្រោះជាតិ បានផងដែរ ឬអញ្ជើញមកកាន់ទីស្នាក់ការកណ្តាលរបស់គណ បក្ស សម រង្ស៊ី ដែលមានអាស័យដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហើយបងប្អូនក៏អាចចូលទៅកាន់គេហទំព័រ មូលនីធី​សង្គ្រោះជាតិ បានផងដែរ តាមរយៈអាស័យដ្ឋាន : http://www.nrp-dc.com ជាការស្រេច ។

ដូចនេះការចូលរួម សង្គ្រោះប្រទេសជាតិរបស់យើង មិនមែនជាភារកិច្ច និងកាតព្វកិច្ចរបស់ គណបក្ស សង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះទេ គឺ​ចាំបាច់ណាស់ត្រូវតែមានវត្តបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមផងដែរ ដែលនេះមិនអាចខ្វះ​បាន ឡើយ ៕

No comments:

Post a Comment

yes