


ក្រុងយ៉ាំងហ្គោនៈ លោកបារ៉ាក់ អូបាម៉ា បាន ក្លាយជាប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាចដំបូងដែលបានបំពេញទស្សនកិច្ចnO មីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ច៦ម៉ោងលឿនដូចខ្យល់ព្យុះ ដោយព្យាយាមស្វែងរកតុល្យភាព រវាងការសរសើរការវិវត្តន៍របស់រដ្ឋាភិបាលក្នុងការរលាស់ខ្លួនពីរបបយោធា និងជំរុញកំណែទម្រង់បន្ថែម។
ការឈប់សំចតដំបូងរបស់លោក អូបាម៉ា គឺការជួបជាមួយលោកប្រធានាធិបតី ថេន សេន អតីតសមាជិករដ្ឋការយោធា ដែលបានដឹកនាំកំណែទម្រង់ ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១១។
ដោយមានលោក ថេន សេន នៅក្បែរ លោក អូបាម៉ា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖«ខ្ញុំបានរួមចំណែកជាមួយគាត់នូវការពិតថា ខ្ញុំ ទទួលស្គាល់ចំណុចនេះគឺគ្រាន់តែជាជំហានដំបូងនៅលើការធ្វើដំណើរដ៏វែងឆ្ងាយមួយ»។
ដោយប្រើឈ្មោះប្រទេសថាមីយ៉ាន់ម៉ា មិនមែនភូមា ដែលអាមេរិកប្រើ លោក បានថ្លែងថា៖«ប៉ុន្តែយើងគិតថា ដំណើរនៃកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចនៅទីនេះ នៅមីយ៉ាន់ម៉ា ដែលត្រូវបានចាប់ផ្តើមដោយលោកប្រធានាធិបតី ជាកំណែទម្រង់មួយដែលនាំទៅរកឱកាសអភិវឌ្ឍន៍ពុំគួរឲ្យជឿ»។
ថ្លែងជាភាសាមីយ៉ាន់ម៉ាជាមួយអ្នកអ្នកបកប្រែម្នាក់ លោក ថេន សេន បានឆ្លើយតបថា ភាគីទាំងពីរនឹងឈានទៅមុខ «ដោយផ្អែកលើទំនុកចិត្ត ការគោរព និងការយោគយល់គ្នា ទៅវិញទៅមក»។
លោកបានបន្ថែមថា៖«ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់យើង យើង ក៏បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីការអភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងដើម្បីការលើក ស្ទួយសិទ្ធិមនុស្សស្របតាមស្តង់ដាអន្តរជាតិ»។
No comments:
Post a Comment
yes