សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

តុលាការ​ថៃ​កាត់ទោស​មេដឹកនាំ​ក្រុមបាតុករ​អាវក្រហម​ពី​បទ​ភេរវកម្ម​ក្នុង​ប្រទេស​នៅ​ឆ្នាំ​២០១០

បាតុករ​អាវ​ក្រហម​ថៃ​​ពីរ​នាក់​បង្ហាញ​ពី​រូប​លោក​អភិសិត​​​
បាតុករ​អាវ​ក្រហម​ថៃ​​ពីរ​នាក់​បង្ហាញ​ពី​រូប​លោក​អភិសិត​​​

នៅ​ថ្ងៃព្រហស្បត្តិ៍​នេះ​តុលាការ​ថៃ​នឹង​បើក​សវនាការ​កាត់​ទោស​សកម្មជន​ចលនា​អាវ​ក្រហម​ថែ២៤​នាក់ ស្តី​ពី​​បទ​ភេរវកម្ម​កាល​ពី​ឆ្នាំ​២០១០។​​ ក្នុង​ចំនោម​អ្នក​ជាប់​ចោទ​ទាំង​អស់​នេះ​ មាន​តំ​ណាង​រាស្រ្ត​ប្រហែល​​៥​នាក់​​ ភាគច្រើន​ជាអ្នក​គាំ​ទ្រ​អតីត​នាយករ​ដ្ឋមន្ត្រី​ថៃ​ លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​។ សកម្មជន​​អាវ​ក្រហម​​​ ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​​ធ្វើ​បាតុកម្ម​​បះ​បោរ​ទំលាក់​រដ្ឋា​ភិ​បាល​ជំនាន់​នោះ ​ដែល​អំ​ពើ​ហឹង្សារ​បាន​បង្ក​មនុស្ស​ស្លាប់​១៩០​នាក់​ និង​រង​របួស​​១៩០០​នាក់។​ ពួក​គេ​អាច​ជាប់​ទោស​​រហូត​ដល់​ប្រហារ​ជីវិត។
តួនាទី​សំខាន់​ក្នុង​ការ​ដឹកនាំ​បាតុកម្ម​បង្ក​ហឹង្សា​កាល​ពី​ឆ្នាំ​២០១០​ អាច​ធ្វើ​អោយ​សកម្មជន​អាវ​ក្រហម​ថៃ​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថែ​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​អាច​ទទួល​ទោស​រហូត​ដល់​ការ​ប្រហារ​ជីវិត។
 
កាល​ពី​ឆ្នាំ​២០១០ ក្រុម​បាតុករ​អាវ​ក្រហម​ថៃ​ប្រហែល​ជាង​១០​ម៉ឺន​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​កាន់កាប់​ទីក្រុង​បាងកក​រយៈពេល​២ខែ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​សម័យ​នោះ​គឺ​រដ្ឋាភិបាល​លោក​អាភិសិត។ យោធា​រដ្ឋាភិបាល​អាភិសិត​បានបង្ក្រាប​បាតុករ​ ដែល​អំពើ​ហឹង្សា​ធ្វើ​អោយ​មនុស្ស​៩០​នាក់ស្លាប់​ និង​២ពាន់​នាក់​ទៀត​រង​របួស។ មេដឹកនាំ​សំខាន់ៗ​បាន​ត្រូវ​ប៉ូលីស​ដោះ​លែង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​អំពើ​ហឹង្សា​បន្ទាប់​ពី​បាន​បង់​ប្រាក់​ធានា​រ៉ាប់រង​រួច​មក។
 
ភាព​តានតឹង​រវាង​ក្រុម​ អាវ​ក្រហម​ដែល​គាំ​ទ្រ​លោក​ ស៊ីណាវ៉ាត្រា និង​ក្រុម​អាវ​លឿង​ដែល​គាំ​ទ្រ​រាជានិយម​បាន​ត្រូវ​ថយ​ចុះ​បន្ទាប់​ពី​បក្សពួក​លោក​ថាក់ស៊ីន​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១១។ ប្អូនស្រី​លោក​ ស៊ីណាវ៉ាត្រា​គឺ​យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ជាអ្នក​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ពេល​បច្ចុប្បន្ន។
 
សវនាការ​កាត់​ទោស​ជន​អាវ​ក្រហម​ថៃ​ប្រហែល​ជា​ត្រូវ​ចំនាយ​រយៈពេល​ច្រើន​ខែ។
តំណាង​រាស្ត្រ​សំខាន់ៗ​នឹង​អាច​រួច​ខ្លួន​ពី​បទ​ជាប់​ប្រកាន់។ ប៉ុន្តែ គេមិន​បាន​ឃើញ​អ្នក​ទ​ទួល​ខុស​ត្រូវ​រដ្ឋាភិបាល​ណា​មួយ​ រឺក៏​ទាហាន​ណា​ម្នាក់​នៅ​សម័យ​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាប់​ប្រកាន់​ក្នុង​រឿង​ក្តី​សំរាប់​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ទេ។
 
បន្ទាប់​ពី​បាន​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​បាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក ប្អូនស្រី​លោក​ ស៊ីណាវ៉ាត្រា បាន​ព្យាយាម​បង្កើត​ច្បាប់​លើកលែង​ទោស​ចំពោះ​អំពើ​ហឹង្សា​នយោបាយ​ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥ នៅ​ក្នុង​ប្រទេស ។ ដូចនេះ​ជន​ដឹកនាំ​សំខាន់ៗ​នៃ​ អំពើ​ហឹង្សា​ឆ្នាំ​២០១០​ នឹង​អាច​ទទួល​ប្រយោជន៍​ចាក​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន៕

No comments:

Post a Comment

yes