សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

សម រង្ស៊ី ៖ គណបក្ស សម រង្ស៊ី បានត្រួសត្រាយផ្លូវ និងនយោបាយកម្ពុជា ក្នុងការ នាំមកនូវ ពន្លឺនៃសេរីភាព លទ្ធិប្រជាធិបតេយ្យ មុនគេបង្អស់នៅកម្ពុជា

លោក សម រង្ស៊ី ក្នុងដំណើរបេសកកម្មការងារ ជួបជាមួយអ្នកគាំទ្រនាពេលកន្លងមក

គណបក្ស​ សម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏ធំ និងមុនគេបង្អស់នៅកម្ពុជា បានបំពេញ​ភារ​កិច្ចការងាររបស់ខ្លួនជាច្រើន ដើម្បីជាប្រយោជន៏សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា ព្រោះ​គណបក្ស សម រង្ស៊ី បានចាត់ទុករាស្រ្ត និងជាតិជាធំជាងអ្វីៗទាំងអស់ ។

ជាមួយគ្នានេះ ដើម្បីធ្វើការផ្លាស់ប្តូរ របស់នយោបាយនៅក្នុងប្រទេសកម្ពុជា គណបក្ស សម រង្ស៊ី បានសម្រេចក្នុងការរួមបញ្ចូលគ្នាជាសម្លេងតែមួយជាមួយនិងគណបក្ស សិទ្ធិមនុស្ស ដោយ​បង្កើតបានគណបក្សថ្មីមួយទៀតដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ក្នុង​នោះ​គណបក្ស​ សង្គ្រោះជាតិ មានភារកិច្ចសំខាន់បំផុត នៅក្នុងឆាកនយោបាយ​ប្រទេសកម្ពុជា​ដើម្បី​ចូលរួមប្រគួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៣ ជាមួយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។

គេរំពឹងថា គណបក្ស សង្គ្រោះជាតិ និងទទទួលបានជ័យជំនះលើការបោះឆ្នោតនេះជាក់ជាក់​មិ​ន​ខាន ព្រោះគណបក្ស សង្គ្រោះជាតិ មានបង្អែកយ៉ាងរឹងមាំ គឺគណ​បក្ស សម រង្ស៊ី និង​គណ​បក្ស សិទ្ធិមនុស្ស ។


ស្របពេលគ្នានេះផងដែរ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី ក៏បានប្រា រព្វសមាជវិសាមញ្ញរបស់គណបក្សផងដែរ ដើម្បីកំណុតផែនការណ៏ និងយុត្តិសាស្រ្តនយោ​បាយថ្មី របស់គណបក្ស សម រង្ស៊ី ។ នៅក្នុងសមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី កាលពី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ នោះក៏ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន​គណ​បក្ស សម រង្ស៊ី ថ្មីផងដែរ ក៏ដូចជាការកែប្រែលក្ខន្តិកៈមួយចំនួនរបស់គណបក្ស ព្រោះ​លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស​ សម រង្ស៊ី និងត្រូវលាឈប់ចេញពីប្រធានគណបក្ស សម រង្ស៊ី ដើម្បីចូលទៅកាន់តំណែងជាប្រធានគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មី​សម្រាប់ចូលរួមការបោះឆ្នោតឆ្នាំ២០១៣នោះ ។

លោក សម រង្ស៊ី តាមរយៈវីដេអូ ខនហ្រ្វរីន ពីសហរដ្ឋអាមេរិក ដែលបានថ្លែងនៅក្នុងសមាជ គណបក្ស សម រង្ស៊ី លោកបានមានប្រសាសន៏ឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ បានចូលរួមទាំងអស់គ្នាបង្កើតគណបក្ស ជាតិខ្មែរ ដែល​ក្រោយមកយើងធ្វើការផ្លាស់ប្តូរមកជាគណបក្ស សម រង្ស៊ីវិញ ក្នុងនោះ១៧ឆ្នាំហើយដែល​យើងតស៊ូជាមួយគ្នា ហើយរូបលោកក៏មិនភ្លេចគុណរបស់បងប្អូនម្នាក់ៗដែលបានលះបង់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងធនធានយ៉ាងច្រើនដើម្បីបង្កើត និង​កសាង​​គណបក្ស​ សម រង្ស៊ី បានរហូតមកទល់និងពេលនេះ ក្នុងនោះយើងក៏មិនត្រូវភ្លេច និង​ត្រូវតែចងចាំជានិច្ចផងដែរ​ចំពោះវីរភាពរបស់បងប្អូនយើងដែលបានបូជាជីវិត​ជាមួយ​គណ​បក្ស សម រង្ស៊ី ប្រមាណជា៨០នាក់ដែលត្រូវបានគេសម្លាប់ ។

លោក សម រង្ស៊ី ថ្លែងទៀតថា ១៧ឆ្នាំគត់មកទល់នឹងថ្ងៃនេះ​ ដែលយើងទាំងអស់គ្នាបានក​សាង​លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ក្នុងនោះធ្វើឲ្យប្រជារាស្រ្តខ្មែរមានក្តីសង្ឃឹមថា​យើង​និងរើបំរាស់ឲ្យបានមួយរយភាគរយ ពីសំណាចផ្តាច់ការក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកបន្តទៀតថា គណបក្ស​សម រង្ស៊ី បានផ្តួចផ្តើមគំនិង បាននាំមុខធ្វើអ្វីៗមុនគេទាំងអស់​នៅ​លើទឹកដីប្រទេសកម្ពុជា និងនៅលើឆាកនយោបាយប្រទេសកម្ពុជា ក្នុងនោះយើងបាន​បង្កើត​ជាគណបក្សប្រឆាំងដ៏ធំមុនគេក្រោយពីរបបកុំមុយនីសផ្តាច់ការ ក្រោយពីការបោះឆ្នោត តំណាងរាស្រ្តរៀបចំដោយអ៊ុនតាក់ អង្គការសហប្រជាតិ ដែលគណបក្ស សម រង្ស៊ី ជាគណ​បក្សប្រឆាំងមុនគេទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ តាំង ពីដើមទី ហើយយើងក៏បានរៀបចំធ្វើបាតុកម្មផងដែរ ។ ក្នុងនោះបាតុកម្ម គឺទាមទារសិទ្ធិសេរី​ភាព​យុត្តិធម៌ ក្នុងទ្រង់ទ្រាយធំមុនគេបំផុត ដែលបានជួយកម្មករ រៀបចំឲ្យមានសហជីព ក្នុង​នោះបានបង្កើត សហជីពសេរីកម្មករមុនគេបង្អស់ យើងបានជួយកម្មការធ្វើកូដកម្ម ធ្វើបាតុកម្ម ទាមទារបាន​ឡើងប្រាក់ខែ បានសិទ្ធិសេរីភាព មានច្បាប់ការងារត្រឹមត្រូវ គឺដោយសារ​ស្នាដៃ​របស់គណ​បក្ស សម រង្ស៊ី ហើយក្នុងនោះយើង ក៏បានបង្កើតសារព័ត៌មានប្រឆាំងផងដែរ សម្រាប់នាំនូវ​លទ្ធិប្រជាធិបតេយ្យជូនជាតិ និងប្រជាពលរដ្ឋ ។

លោក សម រង្ស៊ី បានថ្លែងទៀតថា អ្វីៗដែលយើងបានត្រួសត្រាយផ្លូវ ឥឡូវនេះប្រជារាស្រ្តខ្មែរ ឃើញច្បាស់ ហើយប្រជាពលរដ្ឋក៏បានដើរតាមផ្លូវបន្ត ដែលជាផ្លូវយើងបានបើក និងបាន ត្រួសត្រាយជូនពួកគាត់នោះ ដែលទាំងអស់នេះគឺដោយសារតែគណបក្ស សម រង្ស៊ី ហើយ​ប្រទេសយើងបាន​ឃើញពន្លឺសេរីភាព ពន្លឺប្រជាធិបតេយ្យ ក៏ដោយសារតែគណបក្ស សម រង្ស៊ី បានត្រួសត្រាយ ផ្លូវមុនគេបង្អស់ផងដែរ ។

លោក សម រង្ស៊ី មានប្រសាសន៏ពីសហរដ្ឋអាមេរិក មកកាន់សមាជិក-សមាជិកការ ដែលបាន អញ្ជើញមកចូលរួមក្នុងពិធីប្រារព្វសមាជវិសាមញ្ញរបស់គណបក្ស បន្តទៀតថា ក្នុងឪកាស​សមាជវិសាមញ្ញរបស់គណបក្សនេះផងដែរ គោលបំណងធំគឺដើម្បីធ្វើការរៀប​ចំឲ្យគណបក្ស​សម រង្ស៊ី ឈានទៅជាគណបក្សថ្មីមួយដែលមានសម្លេងខ្លាំងក្លាឡើង ព្រោះថាក្នុងនោះរូ​ប​លោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី មូយចំនួន និងត្រូវលាលែងពីតំ ណែងគណ​បក្ស​សម រង្ស៊ី ដើម្បីទៅចូលកាន់តំណែងគណបក្ស សង្គ្រោះជាតិ ។ លោកបន្តថា ជាមួយគ្នា​នោះ ថ្ងៃនេះយើងក៏ត្រូវបោះឆ្នោតជ្រើសរើសប្រធានគណបក្ស សម រង្ស៊ី ថ្មីផងដែរ ដើម្បីបន្ត​ភារកិច្ចពីលោកក្នុងការដឹកនាំគណបក្សសមរង្ស៊ី ហើយក្នុងនោះប្រធានថ្មី​ក៏មិនមាន​នណា​ក្រៅ​ពីលោក គង់ គាំ នោះទេ។ ដែលលោក គង់ គាំ គឺជាស្ថាបនិកដ៏ឆ្នើមរបស់គណបក្ស សម រង្ស៊ី ហើយលោកបានចំណាយពេលវេលាជាច្រើនក្នុងការដឹកនាំគណបក្ស សម រង្ស៊ី ដែលបានធ្វើ ឲ្យគណបក្ស សម រង្ស៊ី បានជោគជ័យមកដល់ថ្ងៃនេះផងដែរ ។

លោក សម រង្ស៊ី បន្តទៀតថា​ បើទោះបីជាលោកលាលែងចេញពីតំណែងប្រធានគណបក្ស សម រង្ស៊ី ក៏ពិតមែន ប៉ុន្តែពន្លឺភ្លើងទៀតនៅតែឆេះជានិច្ចនៅក្នុងបេះដូងរបស់លោក ដែលភ្លើង ទៀនជានិមិត្តរូបនៃ សីលធម៌ សច្ចធម៌ យុត្តិធម៌ ដែលយើងត្រូវតែប្រកាន់ខ្ជាប់ក្នុងជីវិតម្នាក់ៗ ។ ហើយជាមួយគ្នានោះបើទោះបីជាលោកចាកចេញពីគណកប្ស សម រង្ស៊ី ទៅដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏ដោយ​ក៏ប៉ុន្តែក្នុងនោះលោកសូមអរគុណដែលបងប្អូនសមាជិក-សមាជិកការ របស់គណបក្ស សម រង្ស៊ី ទាំងអស់បានធ្វើសំណើរឲ្យលោកក្លាយទៅជាទីប្រឹក្សាកំពូលនៃ​គណ​បក្ស​ សម រង្ស៊ី ដើម្បីផ្តល់ជាយោបល់ ផ្តល់ជាគំនិត ក្នុងការដឹកនាំគណបក្ស សម រង្ស៊ី ឲ្យ​មានកម្លាំងកាន់តែខ្លាំងឡើងៗ ។

សូមជំរាបជូនផងដែរ នៅក្នុងសមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី០២ ខែវិច្ឆិ កា ឆ្នាំ២០១២នោះ ក៏បានធ្វើការកែប្រែច្បាប់វិសោធនកម្ម និងលក្ខត្តិកៈមាត្រាមួយចំនួន និង​ចំនុចមួយចំនួនផងដែរ ដែលក្នុងនោះនៅមាត្រា៥០ ចំណុចទី០៤ បានកំណត់​យកថា ​ប្រសិន​បើថ្ងៃណាមួយលោក សម រង្ស៊ី មិនមែនជាសមាជិកគណបក្សណានោះ គឺរូបលោក​មានសិទ្ធិ វិលមកធ្វើជាសមាជិកគណបក្ស សម រង្ស៊ី វិញ ក៏ដូចជាធ្វើជាប្រធានគណបក្ស​ សម រង្ស៊ី វិញ ដោយស្វ័យប្រវត្តផងដែរ ចំណែងឯប្រធានគណបក្សដែលកំពុងតែកាន់តំណែង ក៏និងត្រូវលា​ឈប់ដោយស្វ័យប្រវត្តដូចគ្នា ។

លោក សម រង្ស៊ី បានថ្លែងជំរាបជូនទៅអង្គសមាជទាំងអស់ឲ្យបានជ្រាបផងដែរថា ចាប់ពីថ្ងៃ នេះនិងប្រមាណឆ្នាំទៅខាងមុខ មេដឹកនាំគណបក្ស សម រង្ស៊ី ត្រូវតែថែរក្សាគណបក្ស សម រង្ស៊ី ឲ្យបានល្អនិងឲ្យមានកម្លាំងខ្លាំងដើម្បីថែរក្សាតំណែងសមាជិករបស់គណបក្ស​ សម រង្ស៊ី ដែលជាប់ឆ្នោត ក្នុងនោះមិនត្រឹមតែប៉ុណ្ណោះឡើយត្រូវតែយល់ថាគណបក្ស​ សម រង្ស៊ី គឺនៅ មានភារកិច្ចមួយទៀតដ៏សំខាន់ ព្រោះគណបក្ស សម រង្ស៊ី ក៏ជាសសរគ្រឹះរបស់គណបក្ស​ សង្គ្រោះជាតិ ដែរក្នុងនោះសូម្បីតែគណបក្ស សិទ្ធិមនុស្ស ក៏ត្រូវតែធ្វើការពង្រឹងកម្លាំងដូចគ្នា ផងដែរ ព្រោះកម្លាំងគណបក្ស​ទាំងពីរគឺសំខាន់ក្នុងការដែលធ្វើឲ្យគណបក្ស សង្គ្រោះ​ជាតិ ទទួលបានជ័យជំនះលើការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ហើយជ័យជំនះរបស់គណបក្ស​ សង្គ្រោះជាតិ ក៏ជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើងដូចគ្នា ដើម្បី​យើងសង្គ្រោះចេញឲ្យផុតពីការគ្រប់គ្របតាមបែបផ្តាប់ការរបស់គណបក្ស​កាន់អំណាចសព្វថ្ងៃ

គួរជំរាបជូនផងដែរថា នៅក្នុងសមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី០២ ខែ​វិច្ឆិ​កា ឆ្នាំ២០១២នោះលោក គង់ គាំ ត្រូវបានអង្គសមាជបោះឆ្នោតជាប់ជាប្រធានគណបក្ស សម រង្ស៊ីថ្មី ជំនួសតំណែងលោក សម រង្ស៊ី ដែលបានលាឈប់ទៅធ្វើជាប្រធានគណបក្ស​ សង្គ្រោះ​ជាតិ ចំណែកឯលោកស្រី ជូ ឡូងសូមូរ៉ា ត្រូវបានអង្គសមាជបោះឆ្នោតជាប់ជាអនុប្រធាន​គណ​បក្ស សម រង្ស៊ី ជំនួសតំណែងលោក គង់ គាំ ដែលឡើងទៅធ្វើជាប្រធានគណបក្ស សម រង្ស៊ី ហើយនៅក្នុងពិធីសមាជគណបក្ស សម រង្ស៊ីនោះ គឺមានសមាជិក-សមាជិកាយ៉ាងច្រើន កុះករ​ដែលអញ្ជើញមកពីតាមបណ្តាខេត្តក្រុងនានា ក្នុងនោះក៏មានវត្តមានរបស់សមាជិកគណ​បក្ស សិទ្ធិមនុស្ស ថ្នាក់ដឹកនាំគណបក្ស សិទ្ធិមនុស្ស អង្គកាអន្តរជាតិនានា តំណាងអង្គទូត និង អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើជាអតិប្បរមាផងដែរ ៕


1 comment:

yes