សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ម្នាក់ ឈ្មោះ ទត ស៊ីម នៅ​ស្រុក​ត្បូងឃ្មុំ​ពុំដែល​ឃើញ​សម​ត្ត​កិច្ច​បង្ក្រាប​ម្តងណា​ឡើយ​


  ​កំពង់ចាម​៖ ​មេ​ឈ្មួញ​ដុស​ស្លែ​ម្នាក់​ដឹកជញ្ជូន​ឈើរ​យ៉ាង​អណាធិបតេយ្យ នៅ​ភូមិ​ដង​កាំ​បឹ​ត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ឈ្មោះ ទត  ស៊ីម  កំពុងតែ​ដឹកឈើ​ឥត​ច្បាប់​ចរាចរ​លក់​ដោយ​សេរី ដោយ​គេ​បាន​និយាយថា បាន​បង់ប្រាក់​ឲ្យ​សម​ត្ត​កិច្ច​រួច​អស់ហើយ​។ 
      ​តាម​ប្រភព​ពត៌មាន​ពី​ប្រជា​ពលរ​ដ្ធ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​លោក   ទត ស៊ីម កំពុង​ធ្វើចរាចរ    លក់​នោះ បាន​ដឹក​មកពី​ស្រុក​ស្នួល ខេត្តក្រចេះ យកមក​ស្តុក​ទុក​តាម​បណ្តា​ផ្ទះ​អ្នកស្រុក នៅក្បែរៗ​ផ្ទះ​របស់ខ្លួន ដើម្បី​លក់​ចែកចាយ​ទៅតាម​បណ្តា​ឃុំ​ផ្សេងៗ ក្នុងស្រុក​ត្បូងឃ្មុំ និង​ក្រុង​សួង​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ ២០១២ មាន​រថយន្ត TOYOTA កែឆ្នៃ​មួយគ្រឿង បាន​ដឹកឈើ​ខុសច្បាប់​មកពី​ស្រុក​ស្នួល មក​ទម្លាក់​ទុក​នៅមុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ពេលដែល​អ្នក​សារពត៌មាន​ឃើញ​រថយន្ត​ដឹកឈើ​ឥត​ច្បាប់​ហើយ និង​បាន​ទូរស័ព្ទ​ទៅ​លោក គឹម ណា​រ៉ា នាយផ្នែក​ត្រើយ​ឆ្វេង​ទន្លេមេគង្គ លោក​ក៏បាន​ចាត់​ឲ្យ​លោក យ៉ុង យ៉ាន់​ណា​ល់    នាយរង​ផ្នែក​ចុះទៅ​ត្រួតពិនិត្យ ដែល​ពេល​ចុះទៅ​ដល់ ត្រូវបាន​កូនចៅ​លោក ទត ស៊ីម យក​ច្បាប់​ដឹកជញ្ជូន​ឈើ​ដែល​ចេញ​ដោយ​លោក ប្រាក់ សំបូរ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ឆ្លូង ដែល​ក្នុង​ច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹកឈើ​ចំនួន​ជាង ២ ម៉ែត្រគូប ដែល​ច្បាប់​នោះ​ចេញ​ឲ្យ​តាំងពី​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២ ដែល​គិត​មកដល់​សព្វថ្ងៃនេះ​មាន​រយះពេល ៦ ខែ​មកហើយ​។  ចំណែកឯ​ឈើ​ដែល​លោក ទត ស៊ីម ដឹក​នោះ​ជា​ប្រភេទ​ឈើ​ថ្មី និង​អារ​ដោយ​ម៉ាស៊ីន​ត្រង់សឺន័រ ដែល​មិនមែនជា​ឈើ​ដែល​ដឹក​ចេញពី​រោង​ម៉ាស៊ីន​កែឆ្នៃ​អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន សុវណ្ណ រាជ​សី នៅ​ស្រុក​ស្នួល​ឡើយ ។​
 
      ​ដូច្នេះ​សូម​លោក ប្រាក់ ណូ​ម៉ា នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ចាម មេត្តា​ត្រួ​ព​និត្យ​ច្បាប់​ដឹកឈើ​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ទុក​ឲ្យ​ឈ្មួញ​យ៉ាង​អណាធិបតេយ្យ​នៅក្នុង​ខេត្ត ៕

No comments:

Post a Comment

yes