សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិសបិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​

គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិសបិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​
គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិសបិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​
​ប៉ូលិស​ចរាចរណ៍ និង​កង​អង្គរក្ស មមាញឹក និង​បិទផ្លូវ នាំ​ភ្ញៀវ ដើរ​ឆ្លងផ្លូវ ចេញ​-​ចូល 
ក្នុង​ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ កូនចៅ​ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ 
នៅ​មុខ​វត្ត​ទួល​ទំពូង​
ភ្នំពេញ: ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ កូនប្រុស​ស្រី របស់​អ្នកមាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដែល​បាន​ធ្វើឡើង​នៅ​ក្រុមហ៊ុន ជីប ម៉ុង សេនធ័​រ ស្ថិតនៅ​តាម​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​បង្ក​ការកកស្ទះ​ចរាច​រណ៍​។ មូលហេតុ មក​ពី​ប៉ូលិស​ចរាចរណ៍ប៉េអឹម រួម​ទាំង​កង​អង្គរក្ស​ជាច្រើន​នាក់ មមាញឹក ក្នុង​ការបិទផ្លូវ ហើយ​ជូន​ភ្ញៀវ​ដើរ​ឆ្លងថ្នល់ ចេញ​-​ចូល ឡើង​ឡាន និង​បិទផ្លូវ ស៊ីញ៉ូឲ្យ​ឡាន​ទំនើបៗ បត់​ចុះ បត់​ឡើង​។​

​និយាយ​ពី​ឡាន​ទំនើបៗ ដូចជា Lexus និង Land Rover ជាដើម បាន​ចត​លើ​ទ្រូងផ្លូវ ទាំងសងខាង ព្រោះ​នៅក្នុង​សាលារៀន និង​វត្ត​ទួល​ទំពូង ឡានដែល​ម្ចាស់​មក​ចូលរួម​ពិធី​ភ្ជាប់ពាក្យសែស្រឡាយ ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង បាន​ចត​ពេញ​អស់​ទៅហើយ​។​



​បើ​មាន​ភ្ញៀវ​ចូលរួម​សាទរ​ច្រើន​ម្លឹងៗ ម៉េច​ក៏​គេ​មិន​ទៅរក​ហាងនៅ​កោះ​ពេជ្រ ឬ​ក៏​នៅ​ម៉ុង​ឌី​យ៉ាល់ ដែល​ធំ​ទូលាយ ដើម្បី​ប្រារព្ធ​ពិធី​សប្បាយលក្ខណៈ​ឯកជន​តាមបែប​អ្នក​មាន​ទៅ​។ មិនគួរណាមក​រំខាន​ដល់​អ្នកដំណើរ ដោយ​ត្រូវ​កកស្ទះ​ចរាច​រណ៍ ក្នុងពេល​ដែល​ភ្នំពេញ​យើងសព្វថ្ងៃនៅ​គ្រប់​ផ្លូវធំៗ​ទាំងអស់ ត្រូវ​កកស្ទះ ពិសេស​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​។​
​មួយវិញទៀត ការចត​ឡាន​នៅ​នឹង​ផ្លូវ​ដូច្នេះ បើសិនជា​មាន​ការ​ប៉ះពារ​អ្វី​នោះ នឹង​នាំឲ្យ​កើត​រឿងកើត​រ៉ាវ​ជាមិនខាន​។ នេះ​គេ​មិនទាន់​គិតដល់​ការសាងសង់​រោងការ ឬ​រោងបុណ្យ នៅលើ​ចិញ្ចឹម​ផ្លូវ ដែល​ជួនកាល​កើតមាន​ឧបទ្ទវហេតុ ដូចជា មាន​រថយន្ត បុក​គ្នា ហើយ​ជ្រុល​ទៅ​បុក​ចូល​ដល់​រោងការ​ថែមទៀត ដូច​ករណី​នៅ​តាម​ផ្លូវជាតិ​លេខ​១ នៅ​ខណ្ឌមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ នាំឲ្យ​អ្នកចូលរួ​មមង្គលការ រងរបួស​ជាច្រើន​នាក់​៕ 

No comments:

Post a Comment

yes