តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃមានតម្លៃថ្លៃខ្ពស់កប់ពពក
ដែលធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ព្រោះការឡើងថ្លៃប្រេងឥន្ធនៈនេះ គឺបានធ្វើ
ឲ្យតម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រភេទក៏ឡើងខ្ពស់ទៅតាមនោះផងដែរ
រាប់ទាំងតម្លៃអគ្គីសនី ជាដើម ។
តម្លៃប្រេងម៉ាស៊ូតសព្វថ្ងៃនៅកម្ពុជាក្នុងមួយលីត្រថ្លៃ៥.១០០រៀល តម្លៃសាំងធម្មតាក្នុងមួយលីត្រ៥.២៥០រៀល
និងសាំងស៊ុបពែក្នុងមួយលីត្រថ្លៃ៥.៤៥០រៀល ដែលតម្លៃនេះគឺថ្លៃជាងប្រទេសជិតខាងរបស់យើងសម្បើមណាស់
ទាំងនេះហើយគឺជាបញ្ហាដែលយើងត្រូវតែធ្វើការដោះស្រាយជាបន្ទាន់
និងឲ្យមានប្រសិទ្ធភាពជាទីបំផុត ។
គណបក្សកាន់អំណាចសព្វថ្ងៃ ពួកគេគ្មានឆន្ទៈក្នុងការបញ្ចុះតម្លៃប្រេងឥន្ធនៈឲ្យមានតម្លៃទាប
ជាងនេះបានឡើយ ព្រោះថានេះក៏ជាឆ្នាំងបាយរបស់ពួកគេសម្រាប់ប្រពឹត្តអំពើពុករលួយដាក់
លុយចូលក្នុងហោប៉ាវរបស់ខ្លួន ដែលធ្វើឲ្យជាតិបាត់លុយមិនតិចឡើយចំពោះការប្រព្រឹត្តអំពើពុករលួយលើការនាំចូលប្រេងពីក្រៅប្រទេសមកនេះ
។ ម្យ៉ាងទៀតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
មានឆន្ទៈក្នុងការបញ្ចុះតម្លៃប្រេងឥន្ធនៈនៅពេលដែលការបោះឆ្នោតជិតមកដល់តែ ប៉ុណ្ណោះ
គឺដើម្បីទាញយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ក្នុងន័យឲ្យប្រជាពលរដ្ឋឃើញថាពួកគេ
មានឆន្ទៈមុះមុតបំផុតក្នុងការបញ្ចុះតម្លៃប្រេងសាំងដើម្បីជួយសំរួលដល់ការរស់នៅរបស់ប្រជា
ពលរដ្ឋ តែនៅបន្ទាប់ពីការបោះឆ្នោតហើយនោះ គេនឹងបន្តនយោបាយចាស់ដដែល គឺតំឡើង
តម្លៃប្រេងថ្លៃខ្ពស់កប់ពពក ។
ជាមួយគ្នានោះផងដែរលោក សម រង្ស៊ី ប្រធានគណបក្ស
សង្គ្រោះជាតិ បានមានប្រសាសន៏ ទាក់ទងទៅនិងតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃថ្លៃនេះថា
បើយើងធ្វើការ ប្រៀបធៀបតម្លៃប្រេងសាំងនៅប្រទេសសៀម ហើយនិងយួនដែលនៅជិតខាងយើងគឺនៅយួន
តម្លៃប្រេងសាំងរបស់គេមានតម្លៃថោកជាងខ្មែរយើងប្រមាណជា៦០០រៀល ។ លោក សម រង្ស៊ី
បានបន្តថា ក្នុងនោះលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការកត់សំគាល់ផងដែរថា ប្រាក់ខែរបស់បុគ្គលិក
កម្មកររបស់គេក៏ទទួលបានខ្ពស់ជាងកម្ពុជាយើងឆ្ងាយណាស់ដែរ ហើយ មួយវិញទៀតសូម្បីតែតម្លៃទំនិញនៅក្នុងប្រទេសគេក៏មានតម្លៃទាបជាងកម្ពុជារបស់យើង
ដែលបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគេមានជីវភាពធូរធាជាងពលរដ្ឋកម្ពុជាយើង
ឆ្ងាយណាស់ ។
លោក សម រង្ស៊ី បន្តថា
ការឡើងថ្លៃខ្ពស់នៃតម្លៃប្រេងសាំងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ ការធ្វើតំណើររបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃ
បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញគ្រប់ ប្រភេទ
ហើយក្នុងនោះប៉ះពាល់ដល់ការដឹកជញ្ជូនក៏ធ្វើឲ្យតម្លៃទំនិងញឡើងខ្ពស់តាមនោះផង ដែរ ដូចយើងបានឃើញហើយនៅកម្ពុជារបស់យើងសព្វថ្ងៃនេះ
មិនតែប៉ុណ្ណោះវាក៏បានធ្វើឲ្យ អគ្គីសនីក៏ឡើងថ្លៃតាមនោះដូចគ្នា
ដែលជាតម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែល
នៅតាមបណ្តាខេត្តខ្លះតម្លៃអគ្គីសនីឡើងរហូតដល់ទៅជិត៤.០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង
។
លោក សម រង្ស៊ី ថ្លែងទៀតថា
មិនតែប៉ុណ្ណោះការឡើងថ្លៃប្រេងឥន្ធនៈនេះ ក៏បានធ្វើឲ្យជះឥទ្ធិ ពលដល់ប្រជាកសិករដផងដែរ
ព្រោះពួកគាត់ត្រូវការប្រេងដើម្បីយកមកបូមទឹកបញ្ចូលស្រែ និងចំការរបស់ពួកគាត់ ។
ដូច្នេះការឡើងថ្លៃប្រេងឥន្ធនៈនេះគឺធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងនៅទីក្រុង
និងទាំងនៅទីជនបទ ។ យ៉ាងនេះហើយដាច់ខាតត្រូវតែធ្វើការបញ្ចុះតម្លៃប្រេងសាំងឲ្យទាល់តែបាន
ដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលក្រីក្រ ។
លោក សម រង្ស៊ី
បានមានប្រសាសន៏ដោយផ្តោតយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ចុះតម្លៃប្រេង សាំងថា
ក្នុងឋានះរបស់លោកជាប្រធានគណបក្ស សង្គ្រោះជាតិ លោកសូមធានាថារដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្ស
សង្គ្រោះជាតិ និងធ្វើការបញ្ចុះថ្លៃប្រេងសាំងឲ្យទាល់តែបាន គឺបញ្ចុះដល់កំរិតមួយដែលធ្វើឲ្យតម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជា
មិនលើសពីតម្លៃប្រេងសាំងនៅប្រទេសជិតខាងឡើយ ។
លោក សម រង្ស៊ី បានលើកឡើងទៀតថា ប្រទេសជិតខាងយើងគេធ្វើបានហើយប្រទេសគេក៏មិនមានអ្វីលើសពីប្រទេសយើងដែរ
ជាមួយគ្នានោះយើងក៏គ្មានអ្វីចាញ់គេណាស់ណាដូចគ្នា
ដូច្នេះបើប្រទេសជិតខាងរបស់យើងគេធ្វើបានយើងមិនត្រូវអន់ជាងគេឡើយ គឺប្រទេសជាតិ
របស់យើងត្រូវតែមានមេដឹកនាំដែលគ្រាន់បើផងដែរ ដែលមានសមត្ថភាពក្នុងការដឹកនាំសេដ្ឋ
កិច្ចជាតិឲ្យមានការរីកចំរើន និងធ្វើឲ្យប្រេងសាំងមិនឲ្យថ្លៃជាងប្រទេសជិតខាងជាដាច់ខាត
។
ជាមួយគ្នានោះលោក សម រង្ស៊ី
បានធ្វើការធានាជាថ្មីម្តងទៀតជូនប្រជាពលរដ្ឋខ្មែរទាំងអស់ថា
រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្ស សង្គ្រោះជាតិ
គឺយើងនិងបញ្ចុះប្រេងសាំងឲ្យមានតម្លៃទាប
ដែលនៅថ្ងៃនេះប្រេងសាំងនៅប្រទេសកម្ពុជាសាំងធម្មតាតម្លៃ៥.២៥០រៀលក្នុងមួយលីត្រ យើងនិងធ្វើការបញ្ចុះឲ្យនៅត្រឹមតែតម្លៃ៤.៦០០រៀលតែប៉ុណ្ណោះ ។ លោក សម រង្ស៊ី បានបន្ត ទៀតថា
ការបញ្ចុះតម្លៃប្រេងឥន្ទនៈបែបនេះគឺដោយសារតែយើងកាត់អត្រាព័ន្ធដាព្រមទាំងព័ន្ធ
ផ្សេងៗទៀតគឺយើងកាត់ពាក់កណ្តាលគឺយើងមិនយកព័ន្ធដូចរដ្ឋាភិបាលសព្វថ្ងៃឡើយ ដែល
គេយកព័ន្ធប្រេងក្នុងមួយលីត្រចំនួន១.២០០រៀល
តែយើងរដ្ឋាភិបាលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ
យកតែ៦០០រៀលប៉ុណ្ណោះក្នុងមួយលីត្រប្រេង
ដែលនិងធ្វើឲ្យប្រេងសាំងចុះចំនួន៦០០រៀលដែរក្នុងមួយលីត្រ ។
លោក សម រង្ស៊ី បានបន្ថែមទៀតថា
នៅពេលដែលយើងកាត់ព័ន្ធជាពីរបញ្ចុះតម្លៃប្រេងសាំងចំនួន៦០០រៀលក្នុងមួយលីត្រនេះ វាក៏មិនធ្វើឲ្យប៉ះពាល់ដល់ថវិការជាតិផងដែរ
ទាំងនេះគឺដោយសារតែយើងបំបាត់ការរត់ព័ន្ធ ដែលរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្ស
សង្គ្រោះជាតិ មិនអនុញ្ញាត្តិឲ្យមានអំពើពុលរលួយ និងមិនឲ្យមានការរត់ព័ន្ធ ព្រមទាំងមិនឲ្យមានការលួច
ព័ន្ធ ការគិចព័ន្ធដូចជាសព្វថ្ងៃនេះជាដាច់ខាត ។
ក្នុងនោះយើងនិងធ្វើការត្រួតពិនិត្យកំពង់ផែ ឯកជននៅតាមឆ្នេរសមុទ្រ
ឬមួយក៏កន្លែងដែលគេនាំប្រេងសាំងចូលមកទាំងស៊ីទែនៗ ក៏ដូចជានៅតាមជើងគោកផងដែរ
ដែលយើងនិងចាត់វិធានការបំបាត់ការរត់ព័ន្ធ ហើយចាប់ឲ្យបង់ ព័ន្ធដូចគ្នា ស្មើរគ្នា
និងគ្រប់គ្នាទាំងអស់ គឺមិនឲ្យមានអ្នកណាដើរខ្សែលើដូចជាសព្វថ្ងៃឡើយ ។
អ្វីដែលលោក សម រង្ស៊ី
លើកយកមកធ្វើការរៀបរាប់នេះ គឺគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ដែលគណបក្ស
សង្គ្រោះជាតិ អាចបញ្ចុះតម្លៃប្រេងសាំងឲ្យមានតម្លៃទាប និងមិនធ្វើឲ្យប៉ះពាល់ដល់
សេដ្ឋកិច្ចជាតិទៀតនោះ ព្រមទាំងទប់ស្កាត់ និងលុបបំបាត់ឲ្យបានការប្រព្រឹត្តអំពើពុករលួយ
ដែលធ្វើឲ្យបាត់ថវិការជាតិអស់ជាច្រើពាន់លានដុល្លា ក្នុងការគេចព័ន្ធប្រេងសាំងនេះក្នុងមួយឆ្នាំៗ
ក៏ដូចជាធ្វើឲ្យជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងផងដែរ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ
ក៏និងធ្វើឲ្យតម្លៃទំនិញនៅលើទីផ្សារចុះថ្លៃ ព្រមទាំងធ្វើឲ្យតម្លៃអគ្គីសនីចុះថោកទៅតាមនោះផងដែរ
។
ដូច្នេះសរុបសេចក្តីមកគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ គឺដើម្បីជាប្រយោជន៏ របស់ប្រជាពលរដ្ឋទាំងអស់ មានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋខ្មែរ ៕
No comments:
Post a Comment
yes