សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 13, 2013

វៀតណាមបណ្ដេញសិស្សសាលាម្នាក់ព្រោះសរសេរអត្ថបទលើ Facebook


សាលារៀន​មួយ​នៅ​វៀតណាម​ បាន​បណ្ដេញ​សិស្សសាលា​ថ្នាក់ ទី ៨ ម្នាក់​ឲ្យ​ឈប់រៀន​មួយឆ្នាំ បន្ទាប់ពី​សិស្សសាលា​រូបនេះ​បាន  អំពាវនាវ​ឲ្យ​និយាយ​ត្រាប់​កំប្លែង​តាម​សម្ដី ហូ ជី មិញ មេដឹកនាំ​ឮ បក្សកុម្មុយនិស្ត​វៀតណាម ។
​កាសែត​វៀតណាម​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​បាន​ចុះផ្សាយ​អត្ថបទ តាម​សម្ដី​របស់​សិស្សសាលា​-​រូបនេះ​ដែល​បាន​ពោល​ត្រាប់​តាម សុន្ទ​កថា​របស់ ហូ ជី មី​ញ ថ្លែង​កាលពី​ឆ្នាំ ១៩៤៦ អំពាវនាវ​ឲ្យ  ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស​ក្រោក​ឡើង​ប្រឆាំង​បារាំង ។

​អត្ថបទ​របស់​សិស្សសាលា​ក៏​និយាយ​កំប្លែង​ការប្រឡង​នៅ​វៀត ណា​ម​ផងដែរ ។
​កាសែត​ច្បាប់​វៀតណាម បាន​ដកស្រង់​សម្ដី​កម្មាភិបាល​វៀត ណា​ម​ម្នាក់​នៅ​ខេត្ត​ក្វាង​ណា​ម​ថា “​សិស្ស​នេះ​បាន​បំផ្លើស​ប្រវត្តិ សាស្ត្រ និង​មូល​បង្កាច់​គ្រូបង្រៀន ” ។  សិស្សសាលា​ឈ្មោះ ង្វៀង ថា​ន់ វី (Nguyễn Thanh Vy ) នៃ​សា លា លី តឺ ត្រុ​ង ( Lý Tự Trọng) នៅ​ខណ្ឌ​អាង​ស្វឹ​ង (An Xuân)  ទីក្រុង​តាម​គី ( Tam Kỳ) បាន​និយាយថា នាង​ដាក់​អត្ថបទ​នេះ ឡើង​”​គ្រាន់តែ​សប្បាយ​លេង​ទេ​ប៉ុណ្ណោះ​” ។​

No comments:

Post a Comment

yes