ភ្នំពេញ: ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសមួយច្បាប់ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ ស្នើចាត់បុគ្គលិករបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ចំនួន៤នាក់ ក្នុងមួយស្ថានីយ និងនិពន្ធនាយកការសែតចូលរួម ក្នុងវគ្គបំប៉ន ស្តីពីការប្រើប្រាស់ “ព្រះរាជស័ព្ទ”។
យោងតាមកម្មវត្ថុខាងលើ ក្រសួងព័ត៌មានសូមជម្រាបមកឯឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយិកា ស្ថានីយវិទ្យុ ទូរទស្សន៍ និងនិពន្ធនាយកកាសែតថា ស្ថិតក្នុងដំណើរការ នៃការរៀបចំព្រះរាជពិធីបុណ្យ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រសួងព័ត៌មាន នឹងរៀបចំ បើកវគ្គបំប៉នជូនដល់ ពិធីករ ពិធីការិនី និងនិពន្ធនាយកកាសែត ឲ្យបានយល់ និងចេះប្រើប្រាស់នូវ “ព្រះរាជស័ព្ទ” ដើម្បីឲ្យការងារ ផ្សព្វផ្សាយបានឯកភាពគ្នា ពិសេសការធ្វើអត្ថាធិប្បាយផ្ទាល់ ក្នុងពិធីដង្ហែរព្រះរាជសព និងព្រះរាជពិធីបុណ្យផ្សេងៗទៀត ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។
វគ្គបំប៉ននេះមានរយៈពេល មួយថ្ងៃ គឺនៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក នៅសាលសត្យា ទីស្តីការក្រសួងព័ត៌មាន។
ដូចបានជម្រាបជូនខាងលើនេះ សូមចាត់ចែងបញ្ជូនឈ្មោះមកអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ឲ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣៕ - See more at: http://www.cen.com.kh/localnews/show_detail/135?token=OTNiZGJmODZmZmZkMjk2Yzg0N2RkNDI2N2Y0ZTUx#sthash.ULT4dVMY.dpuf
No comments:
Post a Comment
yes