សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 9, 2013

អាចម៍ផ្កាយ​ឈ្មោះ Apophis នឹង​ហោះ​កាត់​ផែនដី​ថ្ងៃនេះ

Give our kids a better deal

អាចម៍ផ្កាយ​មួយ​ប្រវែង ៩០០ ហ្វូ​ត ឬ ២៧៤,៣២ ម៉ែត្រ​ ក្នុងចំណោម​អាចម៍ផ្កាយ​ជាច្រើន​ជា​បន្តបន្ទាប់​ចុងក្រោយ​គេ នឹង​បោះពួយ​ឆ្ពោះ​មក​កៀក​នឹង​ផែនដី​នៅ​ថ្ងៃទី ៩ មករា ២០១៣ នេះ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ច្រានចោល​រាល់​លទ្ធភាព​នៃ​ការបុក​ទង្គិច​របស់​ថ្ម​អវកាស​នេះ ប៉ុន្តែ​នៅតែមាន​ឱកាស​មិនអាច​មើលរំលង​បាន​ដែលថា​អាចម៍ផ្កាយ​ឈ្មោះ Apophis នឹង​ប៉ះទង្គិច​ផែនដី​ក្នុង​ឆ្នាំ ២០៣៦ ។​

​អាចម៍ផ្កាយ Apophis ឆ្នាំនេះ ដែល​យកឈ្មោះ​តាម​បិសាច​ក្នុង​រឿងព្រេង​របស់​អេ​ហ្ស៊ី​ប​នោះ នឹងមិន​ចូលមក​កៀក​ផែនដី​ក្រោម​រង្វង់​ចម្ងាយ ៩ លាន​ម៉ា​យ​ឡើយ (១៤ លាន​គីឡូម៉ែត្រ​) ។​


​ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​ប្រើប្រាស់​ការ​ពើបប្រទះ​នឹង​អាចម៍ផ្កាយ​មួយ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការព្យាករណ៍​របស់​ពួកគេ​ថា​តើ​ដុំថ្ម​អវកាស​វា​ពិត​ជាមាន​គ្រោះថ្នាក់​ប៉ុនណា។ 



​ក្នុង​ឆ្នាំ ២០២៩ អាចម៍ផ្កាយ Apophis ត្រូវគេ​រំពឹងថា​នឹង​ចូលមក​កៀក​កាន់តែខ្លាំង ដោយ​បោះពួយ​កាត់​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ ៣ ម៉ឺន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ ប្រការនេះ​នឹងធ្វើ​ឲ្យ​អាចម៍ផ្កាយ​ស្ថិតក្នុង​គន្លង​របស់​ផ្កាយរណប​ទូរគមនាគមន៍។  

​ប៉ាន់​គំរូ​នានា​បច្ចុប្បន្ន​ព្យាករណ៍​ពី​អាចម៍ផ្កាយ​តូច​មួយ​ ប៉ុន្តែ​លទ្ធភាព​ជាក់ស្តែង​របស់​អាចម៍ផ្កាយ Apophis ដែលថា​នឹង​បុក​ផែនដី​ក្នុង​ឆ្នាំ ២០៣៦ គឺ​ពិត​ជាមាន ។ នៅពេលដែល​អាចម៍ផ្កាយ​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ២០០៤ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​គណនា​ឃើញ​ឱកាស​នៃ​ផលប៉ះពាល់​មកលើ​ផែនដី​ក្នុង​ឆ្នាំ ២០២៩ មាន ១ លើ ៤៥ ដង។ 

​ការធ្វើដំណើរ​ឆ្ពោះ​កាន់តែ​កៀក​ចុងក្រោយ​របស់​អាចម៍ផ្កាយ​ខាងលើ​នឹង​កើតឡើង​នៅ​ពាក់កណ្តាល​រាត្រី ​ម៉ោង​នៅ​អង់គ្លេស (​យប់​ថ្ងៃ ៩ មករា ២០១៣) ។ សាធារណជន​អាច​បើក​មើល​ព្រឹត្តិការណ៍​នេះ​តាមរយៈ Slooh ជា​សេវាកម្ម​មើល​ផ្កាយ​ផ្អែក​តាម​វេ​ប​សាយ ដែល​ប្រមូល​រាល់​រូបភាព​បានមកពី​មណ្ឌល​ឃ្លាំមើល​ទូទាំង​ពិភពលោក៕ 

No comments:

Post a Comment

yes