ពលរដ្ឋជាជនរងគ្រោះលោក ណាវ ដារ៉ា ប្រាប់ថា
តាមរយៈលិខិតជូនដំណឹងមួយពីសាលាឃុំ អាជ្ញាធរមូលដ្ឋាន
តម្រូវឲ្យពលរដ្ឋជាង៣០គ្រួសារ ដែលរស់នៅលើបណ្តោយផ្លូវដីទំនប់
ប្រវែងជាង២គីឡូម៉ែត្រ រើចេញពីតំបន់ដីនោះក្នុងរយៈពេល១៥ថ្ងៃ
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ដើម្បីឲ្យអាជ្ញាធរអាចសាងសង់ផ្លូវ
និងប្រឡាយទឹក តាមគោលនយោបាយអភិវឌ្ឍន៍តំបន់របស់ក្រសួងធនធានទឹក ។ លោកថា
ការជូនដំណឹងឲ្យរុះរើនេះ គឺមិនមានផ្តល់លក្ខខណ្ឌអ្វីទាំងអស់
សូម្បីតែសំណង ។
ពលរដ្ឋម្នាក់ទៀត លោក ចាន់ សារិទ្ធិ ឲ្យដឹងថា
បន្ទាប់ពីទទួលបានដំណឹង មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែសមត្ថកិច្ច
ចុះមកគំរាមរុះរើ ផ្តួលរលំផ្ទះ ធ្វើឲ្យពលរដ្ឋភ័យខ្លាច
ដោយអ្នកខ្លះបានរើចូលទៅក្នុងភូមិ ដោយមិនមានកន្លែងរស់នៅជាក់លាក់ ។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ មេឃុំពាមរ
លោក យិន ស៊ីមន មានប្រសាសន៍ថា មន្រ្តីក្រសួងធនធានទឹកធ្លាប់បានហាមឃាត់ពលរដ្ឋរស់នៅលើតំបន់នោះ
តែដោយពលរដ្ឋ នៅតែបន្តមកតាំងលំនៅ ។ លោកថា ប្រជាពលរដ្ឋ
បានធ្វើចុះកិច្ចសន្យា ជាមួយអាជ្ញាធរឃុំរួចមក
ហើយ ដោយសន្យារើផ្ទះចេញ ពេលអាជ្ញាធរត្រូវការសាងសង់ ឬជួសជុលប្រឡាយទឹកជាថ្មី ។
ហើយ ដោយសន្យារើផ្ទះចេញ ពេលអាជ្ញាធរត្រូវការសាងសង់ ឬជួសជុលប្រឡាយទឹកជាថ្មី ។
អនុប្រធានប្រតិបត្តិនៃគណបក្សសង្រ្គោះជាតិ លោក ណុប
ផាន ដែលបានតាមដានគម្រោងនេះ មានប្រសាសន៍ថា ការអភិវឌ្ឍផ្លូវ
និងទំនប់ទឹក ក្នុងភូមិចាក់ខ្លាញ់នេះ
ជារឿងល្អមួយសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ
ប៉ុន្តែរាជរដ្ឋាភិបាលគួរផ្តល់សំណងខ្លះដល់ពលរដ្ឋទាំងនោះ
ព្រោះពួកគេក្រីក្រ មិនមានលទ្ធភាពរកទីជំរកថ្មី ៕
No comments:
Post a Comment
yes