សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 19, 2013

សង្គម​ស៊ីវិល​៖ រាជ​រដ្ឋាភិបាល​នៅ​មា​ន​​កម្សោយ​ភាព​​ដោះ​​ស្រាយ​​បញ្ហា​ នៅ​ពេល​រោង​ចក្រ​បិទ​ទ្វារ​

សង្គម​ស៊ីវិល​លើកឡើងថា​ ​ដ្ឋា​ភិបាល​នៅមា​ន​ភាព​កម្សោ​យក្នុង​ការអ​នុវត្ត​ច្បាប់ស្តីពី​ការងា​រ​លើ​វិ​ស័យ​​កាត់​ដេ​រ ​ដែល​បណ្តាល​​ឲ្យ​​ថៅកែ​​រោង​​ចក្រ​​មួយ​ចំ​នួន​​បិទ​ទ្វារ​ ថៅកែ​​រត់​ទៅ​​ក្រៅ​​ប្រទេស ​គេច​ការ​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ ។​

ការលើក​ឡើងនេះ ​ស្រប​ពេល​ដែល​កម្មករ​ជាង៧ពាន់​នាក់​ មក​ពីរោងច​ក្រយ៉ុងវ៉ា​​១ និង២ ​ក្រុង​តាខ្មៅ ខេ​ត្តកណ្តាល ​កំពុង​បន្ត​ធ្វើ​កូដ​​ក​ម្ម​​ទាម​​ទារ​​ប្រាក់​​អត្ថ​ប្រយោជន៍ ​ពេល​​ដែល​​រោង​ច​ក្រ​បិទ​​ទ្វារ ។​ ចំណែក​រោងចក្រ​ឃីង​ស្លែន​​​បានបិទទ្វារ​ រយៈ​ពេល​៦ខែ​​មក​ហើយ ​ដោយ​កម្មករ​កំពុង​ប្តឹង​ទាម​ទារ​សំណង​ជាង​​២០ម៉ឺនដុ​ល្លារ​ តែ​រហូតម​កដល់ពេ​លនេះមិន​​ទាន់​​មាន​​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ ​។


​មន្រ្តី​គោល​នយោបាយម​កពីស៊ីខៅឌូ ​លោក អ៊ុំ ​វិសាល ​មាន​ប្រសាន៍ថា ​រយៈ​ពេល​ជាង១០ឆ្នាំ​ហើយ​ ​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បិទទា្វរ​ ដោយ​រាជ​រដ្ឋា​ភិបាល ​មិន​ដែលបាន​ដោះ​ស្រាយ​ឲ្យកម្មករ​ តា​មច្បាប់​នោះទេ ​គឺបា​នត្រឹម​តែ​លក់​សម្ភារៈ​ក្នុង​រោងចក្រ ​ផ្តល់​​ឲ្យ​កម្មករ​ម្នាក់​ត្រឹម​តែ​ ២០ដុល្លារ​​ប៉ុណ្ណោះ​ ។ ​លោក​បន្ថែមថា ​ករណីនេះដោ​យសា​រ​អាជ្ញាធរ​​ពាក់​ព័ន្ធ​ កម្សោយ​ក្នុង​ការ​គ្រប់​គ្រង ​និង​​អនុវត្ត​​ច្បាប់ ​ដូច្នេះរា​ជរដ្ឋាភិ​បាល ​គួរ​តែ​រឹត​បន្តឹង​ឡើង​វិញ ​ដើម្បី​ជាគំរូដ​ល់រោ​ង ចក្រ​ផ្សេងៗ​​ទៀត .
ចំណែកប្រធាន​កម្មវិធី​សិទ្ធិការងា​រនៅមជ្ឈម​ណ្ឌលល​អប់រំច្បាប់​សម្រាប់​សហគមន៍ ​លោក មឿន តុលា មា​ន​ប្រសាសន៍​ដែរថា ​បើ​តាម​ច្បាប់​ពេល​​បិទ​​រោង​​ចក្រ​ និយោជក ​ត្រូវ​​ជូន​ដំណឹង​​ដល់​​កម្មករ ​និ​ង​ប្រកាស​​ក្ស័​យ​​ធន​​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ ​ហើយ​​ផ្តល់​ប្រាក់​សំណង​​ដល់​កម្មករ ។​ លោក​ថា រដ្ឋា​ភិបាលមាន​តួនាទីសំ​ខាន់ណាស់​ក្នុង​ការប្រមូល​ប្រាក់​តម្កល់ និ​ងទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ក្រុមហ៊ុន ល​ក់ទូទាត់​ប្រាក់​សំណង​ដល់​កម្ម​ករ​ មុន​នឹង​ទូទាត់​ឲ្យម្ចាស់​បំណុល​ផ្សេងៗ​ទៀត ។​ តែលោក​ចោទ​ជាសំណួរថា ​តើ​លុយ​​តម្កល់​​របស់​​រោងចក្រ​ និង​លុយពន្ធ​នានា ​បាត់​ទៅណា ​បាន​ជា​មិន​យក​មក​បើក​ឲ្យ​កម្មករ ? ។

អគ្គលេខាធិការ​នៃគណៈក​ម្មការ​ដោះស្រាយ​វិវាទបាតុ​កម្ម​កូដកម្ម​ នៃ​ក្រសួងការងារ​ លោក សឹង ​ម៉ុន ​មាន​ប្រសាសន៍ថា ​បញ្ហា​បិទ​​រោងច​ក្រ​​នេះ ​ត្រូ​វ​ដោះ​ស្រាយ​តាម​ដំណាក់កាល ​ដោយ​ជាដំបូង​ចរចា​​ជាមួយក​ម្មករ ​និង​ថៅកែរោ​ងចក្រ​ឲ្យ​សម្រួល​គ្នា ​តែបើ​កម្មករ​​មិន​ព្រម​ទេ ​ត្រូ​វ​មាន​ការ​ប្តឹង​​ទៅ​តុលាកា​រប​ន្តទៀ​ត ។

ប្រធាន​ក្រុម​អ្ន​កស្រាវជ្រាវ​ឯក​រាជ្យ​ លោក កែម ឡី មា​ន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​គួរតែ​គ្រប់​គ្រ​ងចំណូល ​ដែល​បានមក​ពី​រោង​ចក្រ​ ឲ្យ​ច្បាស់​លាស់ ​និង​មិន​មាន​អំពើ​ពុក​រលួយ​លើ​ពន្ធ​ប្រាក់​តម្កល់ ​និង​ប្រាក់​ផ្សេងៗ​ទៀត ​នោះទើ​ប​រដ្ឋ​​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​​​បញ្ហា​ជូន​កម្ម​ករ​ទាំង​អស់​បាន​យ៉ាង​ប្រសើរ ​៕​

No comments:

Post a Comment

yes