សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 23, 2013

អ្នកព្រៃឡង់ខកចិត្តនឹងអាជ្ញាធរខ្មែរដែលឲ្យក្រុមហ៊ុនវៀតណាមបន្តឈូសព្រៃសហគមន៍

តំណាង​ស​ហគមន៍​ព្រៃឡង់ខេ​ត្តកំពង់ធំ​ បានខក​ចិត្ត​នឹងអភិបាល​ស្រុក​សណ្តាន់​ ដែល​បណ្តោយ​​ឲ្យ​ក្រុម​ហ៊ុន​យួន​បន្ត​ឈូស​ឆាយ​​លើ​ដី​ព្រៃ​សហគន៍ ​និង​ដីប្រជា​ពលរដ្ឋ​ ហើយ​បែរ​ជា​ទម្លាក់ក​រណីនេះ​​ឲ្យទៅ​អាជ្ញាធរ​ឃុំជា​អ្នក​ដោះស្រា​យ​ទៅ​វិញ ។​

តំណាង​សហគម​ន៍ភូមិឈូក លោ​ក សិត ​សេង បានប្រាប់​ថា ​អភិ​បាល​ស្រុក​សណ្តាន់​មិន​​បាន​​បញ្ឈប់​​សកម្ម​ភា​ព​របស់​ក្រុមហ៊ុនយួន ​CRCK​ ដែល​​ឈូស​ឆា​យ​រំលោភ​​ចូល​ដីព្រៃ​សហគមន៍​ និង​ដីពល​រដ្ឋ​នោះ​ទេ ។​ លោកប​ន្ទោស​​អភិបា​ល​រង​ស្រុក​សណ្តាន់ គឺ​លោក ទីវ​ ហុក ​ចំពោះអ្វី​ដែល​អភិបាល​រង​រូប​នេះ ​ប្រាប់​លោកតាម​ទូរស័ព្ទ​ថា ​ករណី​​នេះ​ត្រូវ​ដាក់​ឲ្យ​មេឃុំជា​អ្នក​ដោះ​ស្រាយ​ដោ​យ​លោក​ជាប់​រវ​ល់ ​​។​​

គួរជំរាបជូនផងដែរថា កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៣ ប្រជា​សហគមន៍​ព្រៃឡង់ ​ប្រមាណ​ជា៣០០នា​ក់ ​បាន​នំាគ្នា​ទៅ​តវ៉ានៅ​មុខសា​លា​ស្រុក​សណ្តាន់​ហើយ​ក្រោយ​មក​អាជ្ញាធ​រ​ទីនោះ​ បា​នបញ្ជា​ឲ្យក្រុម​ហ៊ុន​ផ្អាកស​កម្មភាព​ឈូស​ឆាយ​​របស់​ខ្លួន​​ជាបណ្តោះអា​សន្ន ​និង​បាន​សន្យា​ថា ​អាជ្ញា​ធរ​ខេត្ត​នឹង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​សហគមន៍​នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០១៣​។​ ប៉ុន្តែតំណាង​សហគមន៍​បន្តថា ​រហូតមក​ដល់​ពេល​នេះមិន​មាន​អាជ្ញាធរ​ណាម្នាក់​ដោះស្រា​យ​បញ្ហា​នេះជូនពួកគាត់ទេ ៕

No comments:

Post a Comment

yes