កម្មកររោងចក្រ ឃីងឡែន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ
ប្រមាណជា១០០នាក់នៅព្រឹកថ្ងៃសៅរ៍នេះ បាននាំគ្នាបិតច្រកទ្វារោងចក្រ
មិនឲ្យមន្ត្រីពាក់ព័ន្ធចូលក្នុងរោងចក្រ
ដោយពួកគេតម្រូវឲ្យមានការដោះស្រាយប្រាក់អត្ថប្រយោជន៍ពួកគេជាមុនសិន ។
កម្មកររោងចក្រឃីងឡែន ឆី ផល្លា បានឲ្យដឹងថា
ថៅកែរោងចក្រឃីងឡែន ជាជនជាតិចិន បានរត់ចោលរោងចក្រដោយមិនបើកប្រាក់ខែ
និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករតាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ ។
អ្នកស្រី ឆី ផល្លា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃនោះមក
កម្មករប្រមូលផ្តុំគ្នានៅរោងចក្ររហូត
ដោយខ្លាចក្រែងថៅកែរោងចក្រដឹកគ្រឿងម៉ាស៊ីនចេញពីរោងចក្រ ។ អ្នកស្រីបន្តថា
ទើបតែនៅព្រឹកថ្ងៃសៅរ៍នេះទេ មានមន្ត្រីមកពីក្រសួងការងារ និងសង្គមកិច្ច
មកចរចារជាមួយកម្មករដើម្បីសុំចូលទៅរោងចក្រ និងបានសន្យាដោះស្រាយប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ
ប៉ុន្តែថាកម្មករមិនព្រម ។
អ្នកស្រីមានប្រសាសន៍ថា មន្ត្រីក្រសួងការងារ
និងក្រសួងសង្គមកិច្ច
យល់ព្រមដោះស្រាយប្រាក់អតីតភាពការងារជូនកម្មករកម្មការិនី
ក្នុងមួយឆ្នាំ៤០ដុល្លារ ហើយសម្រាប់អ្នកធ្វើការចាប់ពី១០ឆ្នាំឡើងទៅ
គឺប្រាក់អតីតភាពការងារ ជូនកម្មករតែ១០ឆ្នាំ ។ អ្នកស្រីថា ករណីនេះ
កម្មករមិនព្រមនោះទេ គឺពួកគេចង់បានប្រាក់ខែពេញលេញ ៕
No comments:
Post a Comment
yes